ភាគទី1: មានអ្វីជំទាស់ទេ?

14K 471 29
                                    

ក្មេងប្រុសត្រឡឹងម្នាក់ដែលមើលទៅមានវ័យត្រឹម20ស្ដើងមុខមាត់ស្រស់ស្អាតរាងតូចនិងមើលទៅស្ងៀមស្ងាត់ទៀតផងគេកំពុងញាប់ដៃញាប់ជើងនៅចង្ក្រាន្តបាយក្នុងការចម្អិនម្ហូបអោយនាយជាស្វាមីយ៉ាងប្រញាប់ព្រោះនេះជិតថ្ងៃត្រង់ហើយបើមិនបានអាហារទៅដល់ក្រុមហ៊ុនមុខជាយ៉ាប់មិនខានទេ

ប្រាវ!!

"អ្ហឹកៗ..អាប់ប៉ា..អាប់ប៉ាប៉ា.."ក្មេងស្រីតូចអាយុ2ឆ្នាំក្រោយពីធ្វើធ្លាក់របស់របរគេក៏យំហៅអ្នកជាម្ដាយតែម្ដង

"ជេលី..កូនយ៉ាងមិចនឹង..ហ្ហឹម? ..មោះ! អាប់ប៉ាមើលបន្តិច"រាងតូចម្នាក់នេះមានឈ្មោះថេហ្យុងក្រោយពីសម្លេងកូនយំគេប្រញាប់ក្នុងការរត់មកមើលព្រោះនាងតូចជេលីរពឹសខ្លាំងណាស់

"កូនឈឺ.."ជេលីពេបយំក្រោយពីធ្វើអោយធ្លាក់អំបែងមុតដៃ

"មោះ! អាប់ប៉ាភ្លុំអោយកុំយំណាកូន ហ្វូ!..ហិហិ"ថេហ្យុងសើចតិចៗមើលទៅរាងតូចសតិរបស់គេមិនដូចអ្នកដទៃទេតែគេស្រលាញ់កូនខ្លាំងណាស់

"អ្ហឹកៗ..អត់ទេកូននៅឈឺដដែល ហ្ហឹកៗ..
អ្ហឹក..ឈឺណាស់"នាងនៅតែយំដោយសារតែដៃមានឈាមឯថេហ្យុងវិញឮកូនយំកាន់តែខ្លាំងបែបនេះគេចាប់ផ្ដើមភ័យ

"អាប់ប៉ាយកដៃកូនទៅលាងទឹកណា"ថេហ្យុងក៏លើកពកូនស្រីសំដៅទៅកន្លែងលាងចានដើម្បីបើកទឹកយកលាងដោយនេះគេគិតថាជាវិធីក្នុងការលាងរបួស

"អន់ឈឺឬនៅ?"ថេហ្យុងជូតទឹកភ្នែកអោយនាងតូច

"អន់ឈឺខ្លះហើយ"នាងនៅតែពេបមាត់យំដដែលតែ
ជេលីជាក្មេងឆ្លាតគេមិនរំអួយពេកនោះទេ បន្ទាប់មក
ថេហ្យុងក៏ញញឹមនិងនាំជេលីទៅបិទបង់របួសពីខាងក្រៅគេមិនអាចដឹងពីវិធីលាងរបួសអោយកូនគ្រាន់តែដឹងថាបិទបង់ទៅគឺជាហើយ រាល់ដងមានម៉ែដោះនៅតាមប្រាប់តែមួយរយៈនេះម៉ែដោះឈឺឈប់សម្រាកទើបបណ្ដោយអោយថេហ្យុងនៅផ្ទះតែពីអ្នកកូន

បន្ទាប់មកជេលីក៏គេងលក់រាងតូចប្រញាប់មកមើលអាហារបន្ត

"ស្លាប់ហើយខ្លោចអស់..អ្ហឹក..លោកប្ដីបានអីញាុំទៅ"ដោយសារតែភ័យរឿងកូនយំទើបរត់ទៅមិន
បានបិទហ្គាល

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Dove le storie prendono vita. Scoprilo ora