ភាគ1-ផ្ដើមរឿង

7K 205 1
                                    

ព្រះអាទិត្យរះឡើងបំភ្លឺលោកាយ៉ាងស្រស់ត្រកាលអាកាសធាតុនាពេលព្រឹកមានខ្យល់បក់រំផើយផើតិចៗបក់ទម្លាក់ឲស្រទាប់ផ្កាស្ដើងជ្រុះមកលើដីនិងពាសពេញដងវិថីធ្វើឲយើងឃើញនូវពណ៌ជម្រុះស្អាតៗកាត់តាមផ្លូវថ្នល់សាធារណៈ មនុស្សម្នាជាច្រើនដើរ
លេងកម្សាន្តគយគន់ផ្កានឹងទឹកទន្លេដ៏ស្រស់ស្អាតនេះ
      ក្នុងចំណោមអ្នកដើរកម្សាន្តក៏មានវត្តមានក្មេងប្រុស
ម្នាក់ដែលគេស្គាល់ថាជាក្មួយអ្នកជំនួយធំនៅប្រទេសកូរ៉េខាងត្បូង នាយតូចមានសម្រស់ស្រស់ស្អាតណាស់កែវភ្នែកភ្លឺថ្លាមូលក្រឡង់បបូរមាត់ពណ៌ស៊ីជម្ពូរខ្ចីមានសំណើមតិចៗថ្ពាល់ប៉ោងក្រពុំគួរឲចង់ខាំញិចក្ដិចលេងទេ
រូបរាងក្មេងប្រុសតូចម្នាក់នេះគឺជាទីប្រាថ្នារបស់ប្រុស
ស្រីជាច្រើនដែលលង់ស្នេហ៍នឹងសម្រស់មួយនេះ ។

"ហាឡូលោកពូ បាទស្អែកខ្ញុំទៅកូរ៉េវិញហើយ ខ្ញុំសុំនៅ
ដើរលេងនៅប៉ារីសមួយយប់ទៀតសិនណា ព្រោះយប់នេះមិត្តភក្តិរបស់ខ្ញុំបានអញ្ជើញឲចូលរួមកម្មពិធីខួប
កំណើតរបស់គេ" កម្លោះតូចដែលមានសព្វនាមថាជា
ថេហ្យុង គីមយៈរ៉ាក់នីយ៍ ពេលនេះគេកំពុងតែឈរធ្វើការសន្ទនាជាមួយលោកពូរបស់ខ្លួននៅឯមាត់ទន្លេ

    <អឺៗល្អណាស់ដែលបានខលមកជម្រាបលោកពូ               ស្អែកក៏ល្អណា អញ្ចឹងពូចូលប្រជុំហើយដើរលេងឲសប្បាយណាក្មួយសម្លាញ់>

"បាទលោកពូជម្រាបលា" ចប់សម្ដីពួកគេក៏កាត់ផ្ដាច់ប្រព័ន្ធទំនាក់ទំនង នាយតូចបន្តដើរមើលផ្កាតាមដងផ្លូវពីមួយកន្លែងចូលមួយកន្លែងទៀតអស់រយៈពេលមួយ
សន្ទុះធំល្មមទើបគេត្រឡប់ទៅខន់ដូរវិញ ។

      ថេហ្យុងមិនមែនមកប៉ារីសគ្រាន់តែដើរលេងទេគេគឺមកទទួលសញ្ញាប័ត្រផ្នែកឌីសាញដែលទើបតែបញ្ចប់ការសិក្សាហើយក៏ឆ្លៀតមកដើរលេងកម្សាន្តជាមួយមិត្តខ្លះដែរ នេះក៏លោកពូគេអនុញ្ញាតិទើបអាចដើរលេងបានបែបនឹង អាចថារាងតូចក៏មានចំណុចសំណាងតូចមួយដែលមានលោកពូចិត្តព្រះចេះស្រលាញ់មើលថែគេដូច
ជាកូនបង្កើតយ៉ាងចឹងប៉ុន្តែសម្រាប់គ្រួសារផ្សេងទៀតនៅក្នុងវង្សត្រកូលគីមយៈរ៉ាក់នីយ៍គ្មាននរណាចូលចិត្តគេទេព្រោះថេហ្យុងជាក្មេងកំព្រាតាំងពីចាប់កំណើតមកម្លេះ
ម្ដាយឪពុកថេហ្យុងពួកគាត់បានស្លាប់ស្របពេលជាមួយ
គ្នាដែលកម្លោះតូចទើបនឹងកើតមកនោះហើយសមាជិកនៅក្នុងវង្សត្រកូលទាំងអស់តែងតែគិតថាថេហ៍ជាក្មេងនាំចង្រៃ ដោយពាក្យពេចន៍ទាំងនេះហើយជាកាំបិតយកមកសម្លាប់ថេហ្យុងបានដោយងាយតែក៏សំណាងមានពូដែលល្អដែលចាំការពារគេតាំងពីតូចបើគ្មានពូគេទេម្លោះហើយពេលនេះថេហ្យុងមិនមែនជាគ្រួសារវង្សត្រកូល
(គីមយៈរ៉ាក់នីយ៍) ទេ ។

ស្វាមីកំពូលដួងចិត្តរបស់អូន(ចប់)Where stories live. Discover now