ភាគ20

1.9K 103 0
                                    

    គ្រាន់តែដឹងថាអ្នកជាប្រពន្ធបានចេញទៅធ្វើការមុនខ្លួនបាត់នាយក្រាស់ក៏រហ័សភ្ញាក់ឡើងរៀបចំសម្អាតខ្លួនឲរួចរាល់ក្នុងរយៈពេលដ៏ខ្លីបំផុតទើបប្រញ៉ាប់ជិះទៅតាមអ្នកជាប្រពន្ធ ។ជុងហ្គុកមិនអាចចេះតែបណ្ដោយបានទេព្រោះថាគ្រោះថ្នាក់មាននៅក្បែរខ្លួនថេហ៍គ្រប់ទីកន្លែង។

"អាវីន ថេហ្យុងចេញទៅធ្វើការហើយហេស៎?"

"បាទចៅហ្វាយអ្នកប្រុសចេញទៅមុននេះ"

"ហេតុអីឯងមិនឃាត់គេ"

"ខ្ញុំឃាត់ហើយតែគាត់ថាចង់ជិះឡានទៅដោយខ្លួនឯង"

"ហ្ហើយ ថ្ងៃក្រោយកុំបណ្ដោយបែបហ្នឹងទៀត"

"បាទទាន"
ចប់ប្រសាសន៍រាងក្រាស់ក៏ដើរចូលទៅក្នុងឡានយ៉ាងញាប់ជើងតែម្ដងឯអ្នកជាកូនចៅជំនិតក៏ប្រញ៉ាប់ឡើងទៅអង្គុយកន្លែងតៃកុងរួចបញ្ឆេះឡានបើកទៅ ។
     ......

"អាយ៎!!! ចេះបើកឡានឬក៏អត់នឹង"ថេហ្យុងវិះតែនឹងបុកជាមួយនឹងឡានខាងមុខដែលជិះមកកាត់ឡានរបស់គេហើយ នាយតូចជាន់ហ្វ្រាំងយ៉ាងឆាប់រហ័សទើបធ្វើឲគ្មានការគ្រោះថ្នាក់អ្វីទេ ថេហ៍បម្រុងនឹងបើកទ្វាឡានចុះទៅស្ដីឲហើយប៉ុន្តែក៏ប្រញ៉ាប់ទាញទ្វាមកបិទវិញ ព្រោះដឹងថាឡាននោះជារបស់អ្នកណា ។

"ឆាប់បើកទ្វាភ្លាមថេហ្យុង"ជុងហ្គុក ទីបំផុតនាយក៏មកតាមទាន់ថេហ្យុង នេះបើមកមិនទាន់ទេម្លោះហើយពេលនេះថេហ្យុងប្រហែលជាមានគ្រោះថ្នាក់មិនខានទេព្រោះមុននេះក៏មានឡានស្ព័ពណ៌ខ្មៅមួយជិះមកតាមថេហ្យុងដែរប៉ុន្តែដោយហេតុឃើញឡានរបស់ជុងហ្គុកទើបឡានមួយនោះក៏ធ្វើជាបើកហួសតែម្ដងទៅ ។

"អត់ មានហេតុផលស្អីដែលខ្ញុំត្រូវបើកទ្វាឲលោកទៅ សាំមែនកំពុងតែសប្បាយផងចេះមករំខានអារម្មណ៍ទៅកើត"ថេហ្យុង

"ប្រាប់ឲបើកទ្វាមានឮទេ"ជុងហ្គុក

"ប្រាប់ហើយថាអត់ មានយកត្រចៀកស្ដាប់ទេ"ថេហ្យុង

"បាន"នាយក្រាស់ស្ដីតែត្រឹមនឹងរួចក៏ចាប់ទាញថេហ៍ចេញពីក្នុងឡានតែម្ដង ឡានរបស់គេបើកដំបូលស្រាប់អញ្ចឹងហើយធ្វើឲងាយស្រួលក្នុងការឈោងដៃទៅចាប់កាយតូចដែលអង្គុយនៅខាងក្នុងឡាននេះ

ស្វាមីកំពូលដួងចិត្តរបស់អូន(ចប់)Where stories live. Discover now