ភាគ7:ថេហ៍ត្រូវរៀបការជាមួយជុងហ្គុក

1.9K 86 0
                                    

ពេលនេះកញ្ញាសាវណានបានមកដល់ក្រុមហ៊ុនដែរហើយ នាងអាចស្មានបានថាជុងហ្គុកនៅបន្ទប់office
របស់ថេហ្យុងព្រោះមុននេះអ៊ំម៉ែដោះទើបតែប្រាប់ទេថានាយក្រាស់មកជួបនឹងថេហ្យុង ។
"បងជុង"សាវណានបើកទ្វាដើរចូលមកក្នុងបន្ទប់នេះដែរហើយថែមទាំងអោបដៃអោបជើងនាយកម្លោះជុងហ្គុកទៀត ដំបូងនាយមិនបានពេញចិត្តនឹងទង្វើរបស់កញ្ញាសាវណានទេប៉ុន្តែនាយក៏ដៀងភ្នែកសម្លឹងមុខថេហ្យុងបន្តិចទើបនឹកឃើញថាគួរធ្វើអ្វីហើយទើបល្អ
"ថេហ្យុងយើងមិនបានស្រលាញ់ឯងទេ អ្នកដែលយើងស្រលាញ់គឺសាវណាន"ជុងហ្គុក
"បងជុងនិយាយមែន?"សាវណានគ្រាន់តែឮសម្ដីរបស់នាយក្រាស់ក៏មានការរំភើបជាខ្លាំងនេះជាលើក
ទីមួយហើយដែលនាងបានឮជុងហ្គុកហាថាស្រលាញ់ខ្លួនបែបនេះ អ្នកណាមិនសប្បាយចិត្តទៅនៅពេលដែលមនុស្សដែលយើងតាមស្រលាញ់តាំងពីក្មេងហើយឥឡូវក៏មកប្រាប់ថាស្រលាញ់យើងដែរបែបហ្នឹង ។
"គេកុហកឯងទេសាវណាន អានាយម្នាក់នេះព្រានខ្លាំងណាស់ស្រីណាក៏គេធ្លាប់សាកដែរ ដូរស្រីដូចដូរខោអាវអញ្ចឹងឯងកុំជឿសម្ដីប្រុសម្នាក់នេះអី"ថេហ្យុង
"យ៉ាងម៉េចចង់រៀបការជាមួយយើងដល់ថ្នាក់មាន
ចិត្តច្រណែននឹងប្អូនខ្លួនឯងហើយហ្អេស៎"ជុងហ្គុក
"រៀបការ?បងជុងនេះមានន័យយ៉ាងម៉េច?"
"គឺថេហ្យុងគេចង់រៀបការជាមួយនឹងបងទាំងដែលបងមិនបានស្រលាញ់គេទេមួយណាថេហ៍ជាមនុស្សប្រុសបងគឺស្រលាញ់សាវណាន"ជុងហ្គុក
"ថេហ្យុងឯងគិតអីហ្អាស៎? ចង់រៀបការជាមួយគេទាំងដែលគេមិនបានស្រលាញ់ឯងអញ្ចឹងហ្អេស៎?នេះមិនគិតថាមុខក្រាស់ពេកទេឬ?"សាវណាន
"បើឯងមិនដឹងរឿងច្បាស់ក៏សុំបិទមាត់ទៅកុំមកប្រើសម្ដីបែបនេះដាក់យើងហើយសូមប្រាប់ឲដឹងផងទៅថាអានាយម្នាក់នេះមិនបានស្រលាញ់ឯងទេគេគ្រាន់តែធ្វើ
ជានិយាយបែបហ្នឹងដើម្បីឲឯងខឹងយើងប៉ុណ្ណោះ"
"បើអញ្ចឹងឯងក៏កុំរៀបការជាមួយយើងទៅនោះប្អូនសាវណាននឹងមិនខឹងទេត្រូវទេ?"ជុងហ្គុក
"មែន ឯងកុំរៀបការទៅនោះយើងនឹងមិនបានខឹងឯងទេ"សាវណាន
"សាវណានកុំយកភាពល្ងង់ដាក់ខ្លួនពេក បើចង់ដឹងរឿងច្បាស់ជាងនេះចាំទៅផ្ទះនិយាយជាមួយនឹងលោកពូទៅ"ថេហ្យុងនិយាយតែត្រឹមនឹងរួចក៏ដើរចេញទៅបាត់ទុកឲនាងក្រមុំនៅខឹងចិត្តចង់ស្ទះទៅហើយ ។
"នេះរឿងវាយ៉ាងម៉េចបងជុងជួយពន្យល់ឲខ្ញុំយល់បន្តិចបានទេ?" សាវណានងាកមកនិយាយជាមួយរាងក្រាស់វិញមុននេះចេះតែញែតៗទៅទាំងដែលមិនបានដឹងស្អីផង ។
"ទៅក្រៅសិនទៅចាំបងប្រាប់"ជុងហ្គុកថាហើយក៏ចេញពីបន្ទប់នេះដូចគ្នាចំណែកឯសាវណានគឺដើរតាម
ត្រុកៗហេតុតែចង់ដឹងរឿង ។
@ភោជនីយដ្ឋាន~
អ្នកទាំងពីរមកញ៉ាំអីនៅហាងមួយកន្លែងដើម្បីនិយាយគ្នា ហើយពេលនេះជុងហ្គុកក៏បានរៀបរាប់រ៉ាយរ៉ាប់ប្រាប់គ្រប់រឿងគ្រប់ហេតុផលឲកញ្ញាសាវណានបានយល់ជ្រាបច្បាស់ផងដែរ ឥឡូវនេះវិធីតែមួយគត់ដែលនាយ
កម្លោះជុងហ្គុកត្រូវធ្វើគឺសុំពឹងពាក់ឲនាងក្រមុំជួយខ្លួនមួយណានាយក៏ដឹងដែរថានាងមានចិត្តស្រលាញ់នាយអញ្ចឹងហើយច្បាស់ណាស់ថានាងនឹងមិននៅស្ងៀមទេបើដឹងថានាយត្រូវរៀបការនោះ ។
"នេះលោកអ៊ំចនលេងដល់ថ្នាក់នឹងផង?"
"បងក៏មិនចង់ជឿដែរថាគាត់ធ្វើដល់ថ្នាក់នេះ"
"បងជុងស្រលាញ់ខ្ញុំពិតមែនឬក៏គ្រាន់តែកុហកទេ"
"អត់ទេបងស្រលាញ់សាវណានយូរហើយគ្រាន់តែមិនចង់សារភាព បងគិតថាចាំពេលណាសាវណានរៀនចប់នោះបងនឹងសារភាពតែម្ដងប៉ុន្តែឥឡូវក៏ជួបរឿងបែប
នេះបងក៏ចង់ប្រាប់អូនឲហើយខ្លាចថាបងត្រូវរៀបការបាត់មិនបានសារភាពប្រាប់សាវណាន"ជុងហ្គុក
"អត់ទេបងមិនត្រូវរៀបការទេ បងស្រលាញ់ខ្ញុំមិន
បានទៅស្រលាញ់ថេហ៍ទេអញ្ចឹងហើយមិនអាចមានពិធីមង្គលការទេ"សាវណាន
"ប៉ុន្តែសាវណានក៏ដឹងដែរថាខាងថេហ៍ក៏យល់ព្រមលោកពូឆយក៏ស្របប៉ាបងក៏បង្ខំតើមានវិធីអីទៅដែលអាចបញ្ឈប់ពិធីមួយនេះបាននោះ"ជុងហ្គុក
"មាន ខ្ញុំគិតថាមានបងជុងកុំភ័យអីចាំយប់នេះខ្ញុំនិយាយជាមួយលោកពូ"សាវណាន
"បងរំខានសាវណានហើយ"
"អត់រំខានទេ យើងគ្រាន់តែជួយដោះស្រាយគ្នាប៉ុណ្ណោះព្រោះថាបងក៏ស្រលាញ់ខ្ញុំហើយខ្ញុំក៏ស្រលាញ់បងដែរអញ្ចឹងពួកយើងនឹងជួយដោះស្រាយគ្នា"
"បាទអញ្ចឹងញ៉ាំទៅ"ជុងហ្គុកលួចសើចក្នុងបំពង់កទាំងសប្បាយចិត្តតែពិននេះមានអ្នកមកជួយនាយហើយតើ មានអីមានក្មេងស្រីម្នាក់ដែលស្រលាញ់នឹងយល់ចិត្តនាយបែបនេះក៏ល្អម្យ៉ាងដែរទុកគ្រាន់ជាកូនសោរចាក់ចេញពីអន្ទាក់របស់ថេហ្យុង ។
*រំលង~~~
មេឃងងឹតឈានចូលពេលយប់ទៅហើយទើបកញ្ញាសាវណានបានត្រឡប់មកផ្ទះវិញ ពេញមួយថ្ងៃមកនេះនាងបានដើរកម្សាន្តជាមួយជុងហ្គុកជាច្រើនកន្លែងតែម្ដងហើយឥឡូវទើបត្រឡប់មកផ្ទះវិញ ។ យប់នេះថេហ្យុងមិនចុះទៅញ៉ាំអាហារនៅខាងក្រោមទេគឺគេយកអាហារមកញ៉ាំដល់ក្នុងបន្ទប់តែម្ដងព្រោះថេហ៍អាចស្មានដឹងបានថាកញ្ញាសាវណាននឹងលើករឿងនោះមកនិយាយហើយអញ្ចឹងខ្ជិលនៅស្ដាប់ណាស់មួយណាមកញ៉ាំអាហារក្នុងបន្ទប់ខ្លួនបែបនេះក៏បានធ្វើការងារខ្លះៗដែរ នាយតូចញ៉ាំបណ្ដើរឯដៃចុចកុំព្យូទ័របណ្ដើរដូចជាមមាញឹកដល់ហើយ បាយនៅឡើងពេញមាត់តែភ្នែកនៅសម្លឹងមើលការងារខ្លួនរហូតមើលទៅចរឹកកូនក្មេងមិនផ្លាស់ប្ដូរសោះក្មេងប្រុសម្នាក់នេះ ។
អំឡុងពេលនេះការញ៉ាំអាហារក៏ប្រព្រឹត្តឡើងការសន្ទនាក៏ចាប់ផ្ដើមមានដោយលោកស្រីអូស្កាយ៍គឺជាអ្នកផ្ដើមនិយាយ ៖
"ថ្ងៃនេះក្មួយប្រុសលោកបងមិនចុះមកញ៉ាំអាហារទៀតហើយមែនទេ?"លោកស្រីអូស្កាយ៍
"ម៉ែចាស់ថេហ៍នៅធ្វើអីម៉េចបានមិនចុះមក?"លោកឆយគាត់មិនឆ្លើយជាមួយប្រពន្ធគាត់បែជាងាកមកសួរអ៊ំម៉ែដោះដែលឈរនៅក្បែរខ្លួនឯណេះវិញធ្វើឲលោកស្រីមានការខ្នាស់ចិត្តជាពន់ពេក
"ចា៎គឺអ្នកប្រុសតូចគាត់នៅធ្វើការហើយគាត់ក៏ញ៉ាំអាហារក្នុងបន្ទប់ដែរ គាត់ប្រាប់ថាថ្ងៃនេះខ្ជិលចុះមកញ៉ាំ
បាយនៅខាងក្រោម"
"ហ៊ឹស មើលទៅក្មួយរបស់បងប្រុសដូចជាខ្ជិលមិនចង់ជួបមុខអ្នកគ្រប់គ្នាដល់ហើយ"អ្នកមីងលីនយាន
"ក្មេងនេះចូលចិត្តធ្វើខ្លួនខុសគេតែម្ដងកែលេងឡើងហើយមើលទៅ បើពេលណារៀបការរួចឲទៅនៅជាមួយគ្រួសារគេខាងនោះចុះ"លោកស្រីអូស្កាយ៍
"មែនហើយ និយាយរឿងរៀបការបែបនេះខ្ញុំក៏មាន
រឿងចង់និយាយដែរលោកពូ"សាវណាន
"រឿងអីរបស់ឯងទៅសាវណាន"លោកឆយគាត់ងាកមកសួរក្មួយស្រីដោយសម្លេងស្រទន់ គាត់គឺបែបនេះហើយស្រលាញ់ក្មួយស្មើៗគ្នាមិនលំអៀងទេអត់តែប្រពន្ធគាត់ទេតើដែលពិនខាងលំអៀងនោះ ។
"គឺរឿងបងជុង គាត់គឺស្រលាញ់ខ្ញុំមិនបានស្រលាញ់ថេហ្យុងទេហេតុអីបានជាត្រូវចាប់បង្ខំគាត់ឲរៀបការ បងជុងហ្គុកគាត់មិនបានស្រលាញ់មនុស្សប្រុសដូចគ្នាទេ"សាវណាន
"រឿងស្រលាញ់មិនស្រលាញ់គឺលោកពូដឹងតើតែពូមិនបានទៅចាប់បង្ខំជុងហ្គុកទេ ខាងគេឯណោះទេដែលបង្ខំកូនប្រុសខ្លួនឲមករៀបការជាមួយក្មួយថេហ៍តើ"
"តែបើលោកពូបដិសេធក៏បាន លោកពូទៅប្រាប់លោកអ៊ំចនវិញទៅថាមិនឲក្មួយរៀបការជាមួយទេនោះបែបហ្នឹងក៏រួចរាល់រឿងនឹងមិនរញ៉េរញ៉ៃ"
"ពូធ្វើមិនបានទេសាវណាន ការសម្រេចចិត្តធំបំផុតគឺឋិតនៅលើក្មួយថេហ៍មួយណាពូក៏មិនចង់ជំទាស់ជាមួយគ្រួសារវង្សត្រកូលចនដែរ ក្មួយដឹងទេគេខាងនោះបានជួយដល់គ្រួសារយើងច្រើនណាស់ យើងជួយគេវិញម្ដងទៅប្រហែលជាមិនទាស់ខុសអីទេហ្ន៎?"
"ជួយ? ចាប់បង្ខំគ្នាស្រស់ៗមកនិយាយថាជួយអញ្ចឹងឬ? បងជុងគាត់មិនបានស្រលាញ់អាក្មេងនោះផងហេតុអីចាំបាច់មានពិធីមង្គលការដែរ?"
"សាវណាន!ហេតុអីប្រើសម្ដីបែបហ្នឹង?"លោកឆយតម្លើងសម្លេងដាក់ក្មួយស្រីជាខ្លាំងគាត់ខឹងនៅពេលដែលនាងមិនគោរពអ្នកជាបងប្រុសសោះបែជាហៅគេសុទ្ធតែ'អា' ពេញៗមាត់បែបនេះទៅវិញ ។
"ប៉ះពាល់ក្មួយសំណព្វលោកពូបន្តិចមិនបានទេ"
ថាហើយនាងក្រមុំក៏ងរខ្ទើតដើរចេញពីតុអាហារទាំងទឹកមុខមើលមិនយល់ដូចម៉ែឪចែកទ្រព្យឲមិនស្មើយ៉ាងចឹង អ្នកមីនលីនយានឃើញរឹកពាកូនគាត់បែបនេះគាត់មិនហ៊ានហាស្ដីអ្វីទេចំណែកឯលោកស្រីអូស្កាយ៍បានតែគ្រវីក្បាលតិចៗខ្ជិលគិតពីទង្វើក្មេងណាស់កុំឲឈឺក្បាលច្រើន លោកស្រីងាកមកពិសារបាយធ្វើព្រងើយ ។
ការញ៉ាំបាយដ៏រកាំរកុះក៏បានបញ្ចប់ទើបលោកឆយគាត់ចូលទៅបន្ទប់ធ្វើការបន្តិច គាត់ដើរមកជិតរូបថតអ្នកជាបងប្រុសដែលរូបនេះគឺជាលោកគីមនឹងឯង
"បងប្រុសឲខ្ញុំសូមទោសផងដែលមើលថែថេហ្យុងមិនសូវជាបានល្អប៉ុន្តែយ៉ាងណាខ្ញុំនឹងព្យាយាមណា"
និយាយបានត្រឹមនេះកូនប្រុសរបស់គាត់ក៏បានមកគោះទ្វាទើបគាត់មកដាក់បង្គុយនៅកៅអីធ្វើការវិញមុននឹងនិយាយឡើង ៖
"ចូលមក"
"លោកប៉ាមិនទាន់ចូលសម្រាន្តទេ?"ស៊ូហាន
"យើងនៅមើលឯកសារបន្តិចសិន តិចទៀតចូលគេងហើយ ចុះឯងមកមានការអី"លោកឆយ
"គឺថាមុននេះបន្តិច លេខារបស់ខ្ញុំបានទាក់ទងមកថាលោកផាកសុងគីលនៅតែចង់បានបុរីក្បែរអគារTK
ដដែល គាត់មិនបានបោះបង់គំនិតមួយនឹងទេ"
"ហ៊ឹស អាមួយនេះនិយាយមិនចេះស្ដាប់គ្នាសោះចាំថ្ងៃស្អែកលុបចោលការប្រជុំដាក់ជាថ្ងៃណាត់ជាមួយនឹងវាវិញទៅ"
"បាទលោកប៉ាចាំខ្ញុំចាត់ចែង"
"បើអស់ការអីហើយក៏ទៅគេងចុះ"
"បាទ តែថាលោកប៉ារឿងដែលថេហ្យុងរៀបការ?"
"ជាការពិតក្មួយថេហ៍ត្រូវរៀបការជាមួយក្មួយជុងហ្គុកយ៉ាងម៉េចឯងមានអ្វីមែនទេ?"
"បាទអត់ទេ គ្រាន់តែចង់ដឹងឲច្បាស់ប៉ុណ្ណោះ អញ្ចឹងខ្ញុំសុំទៅបន្ទប់ហើយ"ស៊ូហានថារួចក៏ដើរចេញពីបន្ទប់ធ្វើការរបស់លោកឆយទៅ មើលទៅតាមទឹកមុខរបស់នាយហាក់ដូចជាមិនសប្បាយចិត្តយ៉ាងម៉េចមិនដឹងទេនៅពេលដែលឮថាថេហ្យុងត្រូវរៀបការនោះ ។
ងាកមកមើលនាងក្រមុំសាវណានឯណេះវិញគឺកំពុងតែខលទៅប្រាប់ជុងហ្គុកហើយថាខ្លួនបាននិយាយជាមួយលោកពូប៉ុន្តែមិនអាចជួយអ្វីបានដដែល
"សូមទោសណាបងជុង លោកពូគាត់នៅតែដដែលគាត់ថាមិនចង់បដិសេធជាមួយលោកអ៊ំចននោះទេ"
"បែបនេះបងក៏ត្រូវរៀបការដដែលហើយត្រូវទេ"
"អត់ទេខ្ញុំមិនឲបងរៀបការបានទេ ខ្ញុំនឹងរកគ្រប់វិធីដើម្បីជួយដល់បង"
"ជួយលេងបានហើយសាវណាន អូនមិនបាច់ប្រឹងថ្នាក់នឹងក៏បានណាដឹងត្រឹមថាបងគឺស្រលាញ់អូនទៅបានហើយ"ជុងហ្គុក
"បងស្រលាញ់ខ្ញុំប៉ុន្តែបងក៏ត្រូវរៀបការជាមួយនឹងថេហ្យុងដដែល"សាវណាន
"បែបនេះចុះ សាវណានចង់ជួយបងបន្តទៀតទេ?"
"ជួយខ្ញុំនឹងជួយបងជុងជានិច្ច បងចង់ឲខ្ញុំធ្វើអ្វីក៏បានចង់ឲខ្ញុំចូលទៅបំផ្លាញកម្មពិធីមង្គលការក៏បាន"
"អូហូ៎ មិនបាច់ដល់ថ្នាក់នឹងទេណា បងនឹងឲអូនធ្វើអីផ្សេងដែលសប្បាយលេងជាងនេះទៅទៀត"ជុងហ្គុកនិយាយឡើងទាំងញញឹមគែមមាត់ អ្នកដែលឲគេជួយញញឹមពព្រាយឯអ្នកដែលចាំជួយគេឯណេះខំអាណិត
អាសូរពីគេដល់ហើយ ។
"សប្បាយ?តើធ្វើរឿងអីទៅ?"សាវណាវចាប់ផ្ដើមមានចម្ងល់បើស្ដាប់តាមសម្ដីនាយដូចជាមិនមែនជារឿងលេងសើចទេមើលទៅនាយដូចជាចង់ធ្វើអីមួយដោយ
ជាក់លាក់ហើយ ។
"នៅថ្ងៃមង្គលរបស់បងអូនត្រូវតែមានវត្តមានណាហើយពីរនាក់យើងត្រូវតែទៅក្រេបទឹកឃ្លុំសិនមុននឹងដើរចូលពិធីមង្គលការរបស់បងយ៉ាងម៉េចដែរ?"គំនិតនាយល្អឥតខ្ជោះណាស់ប៉ុន្តែវាអាក្រក់សម្រាប់ដៃគូម្ខាង
ទៀត ព្រះអើយធ្លាប់មានដែរទេក្រេបទឹកឃ្លុំជាមួយស្រីផ្សេងសិនចាំដើរចូលទៅរៀបការជាមួយអនាគតប្រពន្ធតាមក្រោយនោះ ។
"ត្រឹមរឿងពិននឹងអូនអាចធ្វើបាន"សាវណានទទួលសំណើរទាំងញញឹម មានអីធ្វើបែបនេះសប្បាយរបស់គេមែនដែរតើ ប្លែកខ្លាំងណាស់មានតែជុងហ្គុកទេដែលពិនរកនឹកធ្វើរឿងបែបហ្នឹង ។
"អរគុណណាសាវណាន ចូលគេងចុះរាត្រីសួស្ដី"
បញ្ចប់ការសន្ទនាប្រព័ន្ធទំនាក់ទំនងក៏ត្រូវកាត់ផ្ដាច់នាយកម្លោះជុងហ្គុកទុកទូរស័ព្ទទៅលើតុរួចចាប់កាន់កែវស្រាក្រហមយកមកក្រេបមួយចឹបមុននឹងដាក់ចុះវិញទើបនិយាយឡើងទាំងទឹកមុខពោរពេញដោយគំនិត
"ហ៊ឹស បើឯងរៀបការជាមួយយើងហើយគិតថាមានសេចក្ដីសុខអញ្ចឹងក៏ជូនតាមសំណើរណាក្មេងតូច"
ជុងហ្គុកនិយាយទាំងញញឹម នាយបានដឹងបាត់ទៅហើយថាទោះបីជាសាវណានប្រឹងទៅនិយាយជាមួយលោកពូឆយយ៉ាងណាក៏មិនអាចបញ្ឈប់កុំឲមានពិធីមង្គលការបានដែរព្រោះអ្នកសម្រេចចិត្តដែលធំបំផុតមានតែលោកចននិងថេហ្យុងប៉ុណ្ណោះ អញ្ចឹងហើយទើបនាយគិតថាធ្វើរឿងផ្សេងវិញល្អជាង នាយនឹងធ្វើឲថេហ៍ដើរចេញដោយខ្លួនឯងដោយមិនចាំបាច់ត្រូវនាយចាប់បង្ខំទេ មួយណាមានកញ្ញាសាវណានផងនាយក៏ងាយស្រួលក្នុងការតទល់ជាមួយថេហ្យុងដែរ ។ បើចង់រៀបការណាស់នាយក៏ជូនតាមបំណងតែបើរស់នៅគ្មានសុភមង្គលកុំបន្ទោសនាយឲសោះព្រោះថាមង្គលការនេះកើតឡើងដោយការចាប់បង្ខំមិនបានកើតឡើងដោយក្ដីស្រលាញ់នោះទេ ដូចនេះចនជុងហ្គុកនឹងជូនតាមបំណងអ្នកជាឪពុកជាពិសេសតែម្ដង ។

TO BE CONTINUED.....

By:Bella ♡

ស្វាមីកំពូលដួងចិត្តរបស់អូន(ចប់)Where stories live. Discover now