ភាគ22

2.2K 102 0
                                    

    គ្រាន់តែមកដល់ផ្ទះភ្លាមថេហ្យុងក៏ស្ដីថាឲជុងហ្គុកភ្លេត គេខឹងនាយដែលមុននេះហ៊ានហាស្ដីឲលោកស្រីអូស្កាយ៍នៅនឹងមុខបុគ្គលិកគ្រប់គ្នាដែលធ្វើឲគាត់ត្រូវបាក់មុខមិនស្ទើទេ ទោះបីជាលោកស្រីមិនបានចាត់ទុកថេហ៍ជាក្មួយប៉ុន្តែថេហ៍តែងតែគោរពស្រលាញ់គាត់ចាត់ទុកគាត់ជាអ្នកមីងធំជានិច្ច

"ខ្ញុំដឹងថាលោកចង់ការពារខ្ញុំប៉ុន្តែលោកក៏មិនគួរត្រូវធ្វើបែបនោះដាក់គាត់ដែរ គាត់មានអាយុច្រើនជាងលោកឆ្ងាយណាស់ហើយហេតុអីត្រូវប្រើសម្ដីអស់នោះជាមួយនឹងគាត់ដែរ បើថាមិនចូលចិត្ត ស្អប់ខ្ញុំក៏គួរតែប្រើសម្ដីទាំងនេះតែជាមួយខ្ញុំបានហើយ តែហាមកុំទៅប្រើវាជាមួយនឹងពួកគាត់"ថេហ្យុង

"ឯងការពារគេថ្នាក់នឹងហេស៎? ទាំងដែលគេខាងនោះកំពុងតែខឹងឯងផងក៏ថាបាន"ជុងហ្គុក

"គាត់ខឹងខ្ញុំក៏ព្រោះតែលោកនឹង"

"ចុះដែលហាស្ដីមិនឲឯងហៅថាមីងនោះក៏ព្រោះតែអ្នកណា ឬក៏ព្រោះមកពីឯងជាប្រពន្ធរបស់យើង"

"......"ស្ងាត់ ថេហ្យុងបានត្រឹមតែស្ងាត់ប៉ុណ្ណោះមែនហើយមួយសំណួរនេះគេដឹងចម្លើយយ៉ាងច្បាស់តែថេហ៍មិនអាចឆ្លើយបានទេ វាធ្វើឲអារម្មណ៍ចាប់ផ្ដើមអន់ចិត្តម្ដងទៀតនៅពេលដែលដឹងស្រាប់ហើយថាគេមិនចាត់ទុកយើងជាក្មួយប៉ុន្តែយើងវិញ និយាយពីថាខំណាស់ ខំចង់ហៅគេថាមីងទាំងដែលគេមិនបានទទួលស្គាល់ថាជាក្មួយសោះ  ។

"គាំង?ឆ្លើយមិនចេញត្រូវទេ បានហើយថេហ៍បោះបង់អាគំនិតចង់បានគេមកធ្វើជាមីងខ្លួនទៅ រាល់ថ្ងៃនេះអ្នកណារាប់បានក៏រាប់ អ្នកណារាប់មិនបានក៏មិនបាច់ទៅរាំរកដែរ មិនបាច់ទៅតាមទ្រអ្នកណាទាំងអស់ ពីពេលនេះទៅថេហ៍ដឹងតែត្រឹមថាមានបងមានម៉ាក់ មានប៉ា មានពូប៉ុន្នឹងគឺបានហើយមិនចាំបាច់ទៅខ្វល់ជាមួយអ្នកដែលមិនចូលចិត្តយើងនោះទេ"

"គ្រាន់តែនិយាយដូចលោកគឺវាស្រួលហើយប៉ុន្តែខ្ញុំណាជុងហ្គុក ខ្ញុំពិបាកទទួលយកពេលដែលគ្រប់គ្នាមិនបានចូលចិត្តខ្ញុំ ហេតុអីបានជាពួកគាត់ធ្វើបែបហ្នឹងដាក់ខ្ញុំហ្ហឹក ហេតុអីបានជាពួកគាត់មិនបោះបង់ចោលអាគំនិតគិតថាខ្ញុំជាក្មេងចង្រៃអញ្ចឹងអ្ហឹកអ្ហឺៗខ្ញុំមិនមែនមិនចេះឈឺទេណា លោកឃើញខ្ញុំមិនយំព្រោះខ្ញុំមិនចង់ឲគេមើលមកខ្ញុំជាមនុស្សទន់ជ្រាយប៉ុន្តែពេលនេះខ្ញុំក៏នៅតែដដែល នៅតែទន់ជ្រាយមិនឈប់អ្ហឹកអ្ហឺ"ថេហ្យុងគេខំទប់ណាស់ហើយ នាយតូចចង់តែយំនៅចំពោះមុខលោកស្រីអូស្កាយ៍ម្លេះប៉ុន្តែគេខំទប់ អំឡុងពេលកំពុងធ្វើដំណើរតាមផ្លូវថេហ៍ក៏ខំគេចមុខពីជុងហ្គុកណាស់ព្រោះមិនចង់ឲនាយក្រាស់ឃើញពីទឹកមុខក្រៀមក្រំរបស់គេប៉ុន្តែពេលនេះ ណ្ហើយចុះទប់លេងជាប់ហើយបណ្ដោយឲវាស្រក់ចុះ យំមកតែម្ដងទៅឲធូរចិត្តខ្លះផង

ស្វាមីកំពូលដួងចិត្តរបស់អូន(ចប់)Where stories live. Discover now