ភាគ45

1.2K 57 3
                                    

_ចម្ការទំពាំងបាយជូរ//
គ្រាន់តែមកដល់ភ្លាមលោកស្រីចនក៏ចុះចេញពីឡានរត់មកអោបអ្នកជាកូនប្រសារតែម្ដង គាត់សែននឹកៗខ្លាំងណាស់មិនខុសពីកូនប្រុសរបស់គាត់ប៉ុន្មានទេ ហើយពេលនេះគាត់បានជួបវិញហើយគាត់នឹងអោបទាល់តែបាត់នឹកតែម្ដង ។មិនឲវ័យចំណាស់បានសួរនាំទាន់ទេថេហ្យុងក៏រៀបរាប់រ៉ាយរ៉ាប់ប្រាប់រឿងទាំងអស់គ្មានចន្លោះត្រង់ចំណុចណាទេ ដោយពួកគាត់បានយល់ដឹងអស់ហើយក៏គ្មានចម្ងល់ទៀតដែរ ។
"កូនចេះធ្វើដែរ?"លោកស្រីចនសួរនាំថេហ្យុងនៅពេលដែលឃើញគេឈរកាត់ស្លឹកឈើដែលស្អុយចោល
"គ្មានអ្វីពិបាកទេអ្នកម៉ាក់ នេះខ្ញុំក៏ធ្លាប់ធ្វើមួយរយៈមក អញ្ចឹងគឺស្ទាត់ជំនាញហើយ"ថេហ្យុង
"កូនប្រសាររបស់ម៉ាក់ពិតជាពូកែមែន"
"ហិហិ អរគុណអ្នកម៉ាក់"ធ្វើការបណ្ដើរនិយាយលេងបណ្ដើរនេះហើយគឺជាក្ដីសុខរបស់នាយតូចនោះ បន្ទាប់ពីធ្វើហើយរួចរាល់ពួកគេគឺត្រូវញ៉ាំអាហារជួបជុំគ្នាជាមួយនឹងគ្រួសារហើយក៏មានលោកស្រីលីនយាននិងកញ្ញាសាវណានចូលរួមផងដែរ
"ម្ហូបទំនងៗណាស់"លោកចន
"លោកប៉ាអញ្ជើញពិសារទៅនេះគឺជាស្នាដៃរបស់ខ្ញុំណា គីមឈីនេះក៏ខ្ញុំធ្វើផ្ទាល់ដៃដែរ"ថេហ្យុង
"ឲតែប៉ាក្មេកពិសារហើយចុះលោកពូ"លោកឆយ
"លោកពូក៏ឲពិសារដែរ"ថេហ្យុង
"ហើយចុះមីង"លោកស្រីលីនយាននិយាយឡើងធ្វើឲម្នាក់ៗត្រូវស្គប់ធ្មឹងអង្គុយមើលមុខគ្នាភ្លឹះៗ
"ហេតុអីក៏នាំគ្នាមើលមុខខ្ញុំបែបហ្នឹង នេះចម្លែកហេស៎?គ្រាន់តែខ្ញុំនិយាយជាមួយក្មួយសោះ"ដោយឃើញថាគ្រប់គ្នាងាកមុខមករកគាត់បែបនេះក៏ធ្វើឲគាត់រៀងមានអារម្មណ៍ថារអៀសៗបន្តិចដែរ ។
"មែនចម្លែក"លោកស្រីចននិយាយឡើងតែម្ដង
"ចម្លែកត្រង់ណា?"
"ត្រង់ថាមកនិយាយជាមួយនឹងថេហ្យុងនឹងឯងក្រែងមិនមែនជាមីងក្មួយហេស៎?"
"អ្នកណាថា? ថេហ្យុងជាក្មួយខ្ញុំហើយខ្ញុំជាម្ដាយមីងរបស់គេ"
"មែនហើយ ខ្ញុំក៏ជាប្អូនរបស់បងថេហ៍ដែរ"សាវណានបន្លឺឡើងបន្ទោរពីក្រោយអ្នកជាម្ដាយ
"ប្អូនដែរតែប្អូនក្រៅខោ"ថេហ្យុង
"បងថេហ៍~~~"សាវណានបន្លឺឡើងទាំងទឹកមុខជូរ ពេលនេះនាងគោរពស្រលាញ់ថេហ្យុងចាត់ទុកជាបងប្រុសហើយដោយសារតែនៅថ្ងៃបុណ្យសពនោះនាងមានការសោកស្ដាយជាខ្លាំង នាងថែមទាំងបាននិយាយទៀតថាបើសិនជាដាស់ឲថេហ្យុងភ្ញាក់មកវិញបាននាងនឹងហៅគេថាបងប្រុស ។ប៉ុន្តែឥឡូវនេះពិតមែនថេហ៍គេមិនបានកើតអ្វីទេអញ្ចឹងហើយក៏ជាឱកាសល្អក្នុងការឲសាវណានបានកែប្រែរាល់កំហុសរបស់ខ្លួនដែលបានធ្វើទៅថេហ្យុងដែរ ។
"បានហើយញ៉ាំបាយទៅ"ថេហ្យុង ចប់សម្ដីពួកគេក៏ញ៉ាំអាហារជុំគ្នា ម្នាក់ៗហាក់មានក្ដីសុខណាស់ពេលដែលជួបជុំគ្នាបែបនេះ គ្រួសារណាក៏ដូចគ្រួសារណាដែរនៅពេលដែលបានជួបជុំគ្នាគឺមានសេចក្ដីសុខបំផុតដូចជាពេលនេះ ជុងហ្គុកមានសេចក្ដីសុខខ្លាំងណាស់ នាយមិនកើតទុក្ខដូចជាពេលមុនទេព្រោះថាពេលនេះថេហ្យុងបាននៅក្បែរខ្លួន បានមកឲនាយថែទាំចាំការពារម្ដងទៀតហើយគេមិនបានចេញពីជីវិតរបស់នាយឡើយ
បន្ទាប់ពីញ៉ាំអាហារហើយថេហ្យុងក៏ចេញទៅធ្វើការទៀត គេជាមនុស្សដែលមិនចេះនៅស្ងៀមៗទេចេះតែរពិសដៃផ្ទៃឆ្អែត សាវណាននាងមិនចង់ធ្វើការងារហាលថ្ងៃនោះទេតែដោយហេតុចង់មានភាពស្និទ្ធិស្នាលជាមួយនឹងបងប្រុសជីដូនមួយខ្លួនអញ្ចឹងហើយក៏សុខចិត្តចេញទៅធ្វើការដែរទាំងបង្ខំចិត្ត ។
"នែ៎ បើមិនចេះធ្វើក៏មិនបាច់ធ្វើដែរ"ថេហ្យុងស្ដីថាឲទៅកាន់នាងក្រមុំសាវណានដោយសារតែឃើញនាងធ្វើគ្មានទំនងសោះ នាងម៉េចនឹងអាចចេះទៅបើមិនដែលធ្លាប់ធ្វើផងនោះ នេះជាលើកទីមួយហើយសំរាប់នាង ។
"ខ្ញុំមិនចេះតែខ្ញុំនឹងខំប្រឹង"សាវណាន
"អញ្ចឹងក៏ព្យាយាមបន្តិចទៅ"ថេហ្យុង
"ឲខ្ញុំព្យាយាមនឹងមានបើកប្រាក់ខែឲខ្ញុំទេ"
"អត់ទេ ព្រោះយើងមិនបានហៅឯងឲមកធ្វើ ឯងមកធ្វើដោយខ្លួនឯងទេតើ"ថេហ្យុង
"គំរិះគ្មានចិត្តអីបន្តិច នេះប្ដីឡើងជាសេដ្ឋីកាតខ្មៅតែមិនបាច់មើលបងខ្ញុំទេលោករិះយកតែមែនទែន"
"រិះចឹងទើបមាន បើគិតតែពីខ្ចះខ្ជាយដូចឯងនេះណាប្រហែលគ្មានសល់សូម្បីតែមួយវ៉ុនក្នុងហោប៉ៅ មនុស្សណាត្រូវចេះគិតមិនមែនចេះតែដើរខ្ជះខ្ជាយឥតអំពើទេ"
"ជាងម៉ែខ្ញុំទៀតនេះ"សាវណានលួចរអ៊ូររងាវៗនេះគ្រាន់តែនិយាយពិននឹងក៏ត្បកមកវិញឡើងមួយខ្សែរ
"លោកប្រុសថេហ៍ ចៅហ្វាយឲមកតាម"វីន
"បងជុងហេស៎? ហឹមចាំខ្ញុំទៅ"ថាហើយថេហ្យុងក៏ដើរទៅ ដោយឃើញថាថេហ្យុងចេញផុតកញ្ញាសាវណានក៏ឈប់ធ្វើការដូចគ្នានាងបម្រុងនឹងដើរចេញទៅហើយតែក៏ត្រូវនាយវីននិយាយឡើងបង្អាក់
"អ្នកនាងចង់ទៅណា? នេះក្រែងកំពុងតែធ្វើការមែនទេ?"វីន
"ខ្ញុំទៅសម្រាកយ៉ាងម៉េច?"សាវណាន
"មិនទាន់ឃើញធ្វើអីបានបន្តិចផងក៏សម្រាកនេះពិនសម្ដែងពិតមែន"នាយចង់ថានាងសម្ដែងធ្វើជាធ្វើការនៅនឹងថេហ្យុងពេលថេហ៍ចេញទៅបាត់នាងក៏ឈប់ ។
"ពិនសម្ដែងយ៉ាងម៉េច? មុននេះខ្ញុំក៏បានធ្វើដែរ"
"ធ្វើ??ធ្វើអី"
"ក៏កាត់ផ្លែទំពាំងបាយជូរនឹងឯង"
"ហាស៎ហា៎ៗៗ"គ្រាន់តែឮនាងក្រមុំប្រាប់នាយវីនក៏សើចយកៗតែម្ដង នេះមិនដែលបានឃើញនាយសង្ហាម្នាក់នេះសើចទេវាជាលើកទីមួយហើយ
"នែ៎សើចស្អី?"សាវណានពេលដែលឃើញគេសើចខ្លួនអញ្ចឹងក៏ឆ្ងល់ហើយក៏ខឹងដែរ ។
"ហាស៎ហា៎ អ្នកណាបង្រៀនអ្នកនាងឲកាត់ផ្លែគេកាត់តែស្លឹកទេ នេះអ្នកនាងមកកាត់ផ្លែអញ្ចឹងគេមិនហៅថាធ្វើការទេគេហៅថាបំផ្លាញទៅវិញទេ"វីននិយាយផងសើចចម្អកមកកាន់នាងក្រមុំផងធ្វើឲសាវណានរិតតែមានកំហឹងខឹងឡើងញ័រមាត់ប៉ប្រ៉ប់ "!!!!"សាវណាននិយាយអ្វីមិនបានៗត្រឹមតែឈរខាំមាត់សម្លក់សម្លឹងមកកាន់នាយវីនសឹងតែជ្រុះគ្រាប់ភ្នែកមកហើយ ដោយឃើញថាកញ្ញាសាវណានសម្លក់ឥតដាក់ភ្នែកបែបនេះទើបនាយក៏ឈប់សើចរៀបរឹកពាឲមកជាធម្មតាវិញមុននឹងនិយាយឡើង៖
"ថ្ងៃក្រោយបើថាមិនចេះទេកុំធ្វើខ្លួនដូចជាចេះពេកអី តាមដំណើរទៅមួយៗបានហើយកុំខំពេក"វីនថារួចក៏ដើរចេញទៅវិញចំណែកសាវណានបានត្រឹមតែសម្លឹងមើលទៅកាន់ផែនខ្នងរបស់នាយទាំងក្ដៅចិត្ត
"អាឆ្កួត អាឡប់សតិ"សាវណានបានត្រឹមតែលួចជេរគេពីក្រោយអញ្ចឹងឯង បើគេមកជិតកាយវិញមិនហ៊ានសូម្បីតែក្អកបន្តិចជាមួយនាយវីនផង ក៏ដូចជាមុននេះអញ្ចឹងបានត្រឹមតែស្ងាត់ឈរសម្លក់គេនឹងឯង ។
____
ថេហ្យុងបានដើរចូលមកក្នុងផ្ទះឈើ ព្រោះមុននេះនាយវីនបានប្រាប់ថាជុងហ្គុកហៅអញ្ចឹងក៏មករកប៉ុន្តែថាពេលមកដល់បែជាមិនឃើញមានអ្នកណានៅក្នុងផ្ទះនេះទេ
"ជុងហ្គុក បងហៅខ្ញុំមែនទេ? មានការអី"
"អូនមកហើយលោកប្ដី"ថេហ្យុងបន្លឺឡើងបណ្ដើរក៏ដើររកបណ្ដើរតែនៅមិនឃើញអ្នកជាស្វាមីទៀត ទើបធ្វើឲគេចាប់មានចម្ងល់
"គ្មានអ្នកណានៅទេ ចុះគាត់នៅឯណា"ថាហើយថេហ្យុងបម្រុងនឹងដើរចេញពីផ្ទះនេះតែថាដើរចេញមិនទាន់នឹងបានបីជំហានផងអ្នកជាប្ដីក៏ដើរមកពីមុខ
"ទើបតែមកសោះ អូនក៏ចង់ទៅវិញហើយ?"
"មកពីមិនឃើញបង ឥឡូវហៅអូនមកធ្វើអី?"
"មកតាមបងមកដឹងហើយ"ជុងហ្គុក ដឹកដៃនាយតូចឲដើរទៅជាមួយខ្លួន អ្នកទាំងពីរដើរមកដល់កន្លែងមួយដែលនៅចំកណ្ដាលនៃចម្ការទាំងមូលនេះតែម្ដង ទីនេះវាប្រៀបបានដូចជាភ្នំយ៉ាងចឹងវាមានកម្ពស់ខ្ពស់ណាស់ពេលដែលយើងឈរគឺអាចមើលឃើញពីទេសភាពដែលនៅខាងក្រោមបានយ៉ាងច្បាស់
"ស្រស់ស្អាតណាស់"ថេហ្យុងពោលឡើងនៅពេលដែលបានឃើញពីចម្ការទំពាំងបាយជូរទាំងមូល វាមានទំហំធំណាស់ពេលដែលយើងឡើងមកទីខ្ពស់មើលទៅកាន់វាបែបនេះ ។
"អូននៅចាំបានទេ កាលពីនៅក្មេងពួកយើងក៏ធ្លាប់មកទីនេះដែរ"ជុងហ្គុក
"អឺ...."ថេហ្យុងឆ្លើយមិនចង់ចេញក៏ព្រោះតែគេមិនចាំអ្វីសោះ នេះដូចជាលើកទីមួយហើយដែលបានឃើញទេសភាពបែបនេះ ដោយឃើញថាថេហ្យុងនៅសញ្ចឹងនឹកគិតបែបហ្នឹង ទើបជុងហ្គុកក៏ដឹងបាត់ទៅហើយថាគេមិនអាចចាំបាននោះទេ ។
"មិនអីទេ អូនប្រហែលជាមិនចាំហើយ"ជុងហ្គុក
"អូនសុំទោស"ថេហ្យុង
"មិនអីទេ មិនមែនជាកំហុសអូន កាលដែលមិនចាំក៏ព្រោះតែខួក្បាលរបស់អូនមានការប៉ះពាល់បងយល់"
"តែអូនអាចចាំបានថាបងជាបងប្រុសដ៏ល្អរបស់ថេថេ"ថេហ្យុងនិយាយទាំងផ្ដល់ស្នាមញញឹមស្រស់ដាក់រាងក្រាស់ នាយក៏ញញឹមតបតទើបឱនមុខមកថើបសក់នាយតូចបន្តិច
"ជិះម៉ូតូធំទេ?"ជុងហ្គុក
"ទីនេះមានម៉ូតូ?"ថេហ្យុង
"មាន"
"តោះឆាប់ទៅអូនចង់ជិះ"ថាហើយរាងក្រាស់ក៏នាំនាយតូចទៅជិះម៉ូតូធំ ក្នុងចម្ការនេះមានជំនិះច្រើនណាស់ទាំងគោយន្ត ទាំងអាត្រាក់ទ័រគឺមានទាំងអស់ ។អ្នកទាំងពីរជិះម៉ូតូក្រឡឹងជុំវិញចំការមើលទៅថេហ្យុងហាក់សប្បាយចិត្តដល់ហើយពេលបានជិះម៉ូតូបែបនេះ។ អ្នកជាប្ដីចាំឌុបរីឯអ្នកជាប្រពន្ធនៅអង្គុយខាងក្រោយត្រដាងដៃស្រូបខ្យល់បរិសុទ្ធយ៉ាងរីករាយ មើលទៅរាងតូចដូចជាកូនក្មេងដែលជិះពីក្រោយលោកប៉ាយ៉ាងចឹងមាឌល្អិតតូចឆ្មេញចំណែកឯអ្នកខាងមុខវិញមាឌឡើងឌាំងនេះខ្លួនថេហ្យុងបីមិនទាន់ស្មើអ្នកជាស្វាមីផង ។
*កាត់~~~
@យប់
ពេលរាត្រីឈានចូលមកដល់មានខ្យល់ត្រជាក់ហោះមកប៉ះកាយធ្វើឲរងាតិចៗ តែពេលបានអង្គុយអាំងភ្លើងបែបនេះក៏មានអារម្មណ៍ថាស្រួលខ្លួនណាស់ដែរ យប់ស្ងាត់ឮតែសម្លេងសត្វល្អិតយំអឹងកងរប៉ងពេញចំការ នាយក្រាស់ស្រស់សង្ហាអង្គុយលើកៅអីដោយមានក្មេងល្អិតសាច់ខ្ចីនៅអង្គុយពីលើភ្លៅ
"ជុងហ្គុក~"អង្គុយសុខៗស្រាប់តែក្មេងល្អិតម្នាក់នេះបន្លឺឡើងទើបធ្វើឲរាងក្រាស់ត្រូវរហ័សក្រហឹមតប
"ហឹម"
"ពីមុនបងធ្លាប់និយាយថា បងមិនស្រលាញ់មនុស្សប្រុសដូចគ្នាទេ បងស្រលាញ់តែមនុស្សស្រី បងចាត់ទុកអូនត្រឹមជាប្អូនប្រុសម្នាក់ប៉ុណ្ណោះហើយហេតុអីបានជាយកអូនធ្វើជាប្រពន្ធទៅវិញ"ថេហ្យុង
"នោះគឺកាលពីមុនប៉ុន្តែបច្ចុប្បន្នបងមិនមែនបែបហ្នឹងនោះទេ បងមិនស្រលាញ់មនុស្សប្រុសតែបងស្រលាញ់អូនកាលនោះបងគិតថានៅដើរហ៊ឺហាលេងស្រីលេងស្រាគឺសប្បាយបំផុតហើយសម្រាប់បងតែថាពេលដែលអូនបានចូលទៅជេរត្មិះដៀលបងនៅឯខុនដូរនោះបងក៏មានអារម្មណ៍ថាខុសដូចជាត្រូវគេចាប់ទះឲស្វាងយ៉ាងចឹង សារភាពត្រង់ចុះពេលនេះបងនៅតែមិនស្រលាញ់ប្រុសដូចគ្នាដដែលតែម្រាប់អូនគឺជាករណីលើកលែង អូនជាមនុស្សពិសេសរបស់បង"
"ចុះក្ដីស្រលាញ់ពេលនេះនឹងពេលកន្លងវាដូចគ្នាទេ"
"អត់ទេ ពេលនោះបងស្រលាញ់អូនចាត់ទុកអូនជាប្អូនប្រុសប៉ុន្តែថាពេលនេះចិត្តបងបានកែប្រែទាំងស្រុងដោយសារតែស្នេហ៍អូននឹងហើយ ឥឡូវនេះ វេលានេះគឺបងស្រលាញ់ក្នុងនាមជាគូស្វាមីភរិយានឹងគ្នា"ជុងហ្គុក
"យើងគិតមិនខុសមែន ថាថ្ងៃណាមួយឯងនឹងលេបសម្ដីឥឡូវឃើញទេ"លោកចន ស្របពេលនេះអ្នកជាឪពុកក៏ដើរមក នាយតូចឃើញបែបនេះក៏ប្រញ៉ាប់ងើបចេញពីភ្លៅប្ដីខ្លួន
"លោកប៉ា!"ជុងហ្គុក
"យ៉ាងម៉េចភ្ញាក់ផ្អើលហេស៎? តើយើងគួរតែសើចឲធ្លាក់សួតឥឡូវនេះដែរទេ?"លោកចន
"ពុទ្ធោប៉ា មិនបាច់ដល់ថ្នាក់នឹង"ជុងហ្គុក
"ហៃយ៉ា..ទោះយើងសើចយ៉ាងណាក៏មិនដល់ថ្នាក់ធ្លាក់សួតដែរអាកូនប្រុស កម្លាំងយើងនៅមាំទាំ "លោកប៉ាមកមានការអ្វីដែរ?"ថេហ្យុង
"អូ៎ មែនប៉ាមកនេះគឺចង់ប្រាប់ថានៅថ្ងៃស្អែកនេះគឺដល់ថ្ងៃដែលគេត្រូវផ្ទេរឈ្មោះរបស់កូនឲធ្វើជាម្ចាស់បុរីក្បែរអគារTkហើយ"
"ម្ចាស់បុរី? បុរីអ្វីទៅ"ថេហ្យុងគេនៅមិនទាន់ដឹងរឿងហ្នឹងនោះទេ
"បុរីដែលប៉ារបស់កូនបានទុកឲនឹងណា ជុងហ្គុកស្អែកកូននាំប្រពន្ធទៅនៅទីនោះទៅ នៅភូមិគ្រឹះទុកឲម៉ាក់នឹងប៉ានៅមើលថែរក្សាហើយ"លោកចន
"បាទ"ជុងហ្គុក
"អញ្ចឹងប៉ាទៅវិញហើយណា ចូលគេងចុះ"
"រាត្រីសួរស្ដីលោកប៉ា"ថេហ៍/ជុងហ្គុក
"អឺ...រាត្រីសួរស្ដីអាកូនលេបសម្ដី"មុននឹងទៅឆ្លៀតញ៉ោះញ៉ងសម្ដីជាមួយនឹងកូនប្រុសរបស់ខ្លួនទៀត រីឯជុងហ្គុកបានត្រឹមតែគ្រវីក្បាលសើចបន្តិចទើបងាកមុខមកនិយាយជាមួយប្រពន្ធវិញ
"មិញនេះអូនអៀនលោកប៉ាមែនទេ? ទើបរហ័សងើបចេញពីបង"ជុងហ្គុក
"មែន អូនគិតថាមើលទៅមិនសម នៅនឹងមុខមនុស្សចាស់ហើយមកអង្គុយបែបហ្នឹង"ថេហ្យុង
"ឥឡូវគាត់ទៅវិញហើយ មកអង្គុយបន្តមក"
"អត់ទេងងុយហើយ"
"អញ្ចឹងក៏ទៅគេងទៅ"
"អាយ៎!!!ធ្វើអី?"ថេហ្យុងស្រែកចាចនៅពេលដែលអ្នកជាប្ដីមកចាប់បីកាយតូចស្ដើងរបស់ខ្លួនឲចូលមកក្នុងរង្វង់ដៃ រាងក្រាស់មិនហាស្ដីប្រាប់ទេនាយបីរាងតូចដើរទៅក្នុងផ្ទះហើយមកដល់គ្រែទើបនាយទម្លាក់កាយថេហ៍ថ្នមៗមុននឹងឡើងទៅទ្រោបពីលើ ។
"ជុងហ្គុក"ថេហ្យុងលើកដៃទាំងពីរទប់ទ្រូងរបស់អ្នកខាងលើទាំងទឹកមុខភិតភ័យ នេះគ្រាន់តែមើលពីទង្វើរបស់នាយក៏ដឹងថាគេបម្រុងនឹងធ្វើអ្វីហើយ ។
"អូននៅតែភ័យមិនទាន់ទម្លាប់ទៀត?"ជុងហ្គុក
"អឹម មិនទាន់ស៊ាំទេ"ថេហ្យុង
"អញ្ចឹងបងនឹងធ្វើឲអូនទម្លាប់ចាប់ពីយប់នេះទៅ"
និយាយរួចរាងក្រាស់ក៏ទម្លាក់បបូរមាត់ទៅច្រមិចលើបបូរតូចស្ដើងរបស់អ្នកនៅខាងក្រោម រាងតូចដំបូងមិនចង់ទេតែដោយគិតថាថ្ងៃក្រោយគង់តែធ្វើវាទៀតអញ្ចឹងហើយក៏មិនបាច់បដិសេធដែរ រៀនទម្លាប់ពីយប់នេះក៏ល្អម្យ៉ាង ។មិនយូរប៉ុន្មានកាយទាំងពីរក៏នៅទទេស្អាតគ្មានអ្វីបិទបាំង ភ្លើងស្នេហ៍នារាត្រីនេះមើលទៅហាក់ផ្អែមល្ហែមណាស់ ព្រោះថាម្នាក់ៗតបតផ្ដោះផ្ដងស្នាមថើបឲគ្នាទៅវិញទៅមកយ៉ាងស្អិតរមួតជាងស្ករការផែទៅទៀត ។

រងចាំភាគបន្ត......

ស្វាមីកំពូលដួងចិត្តរបស់អូន(ចប់)Where stories live. Discover now