ភាគ19

1.9K 93 0
                                    

     នៅក្នុងឃ្លាំងមួយមានតែភាពខ្មៅងងឹតរកពន្លឺមួយក៏គ្មានទីនេះមើលទៅដូចជាគុកដាក់ទ័ណ្ឌកម្មយ៉ាងចឹងវាគួរឲខ្លាចខ្លាំងណាស់ ហើយត្រង់នេះក៏មានវត្តមានស្រ្តីម្នាក់ដែរដែលកំពុងតែអង្គុយ ។

"ថ្ងៃនេះធ្វើមិនបានសម្រេចអញ្ចឹងយកលុយតែប៉ុនណ្នឹងសិនបានហើយ"

"តែលោកស្រី លុយនេះវាតិចណាស់ ឆ្ងាយនឹងចំនួនដែលលោកស្រីបានកំណត់"

"យើងកំណត់ត្រឹមណា ក៏មិនបាច់ខ្វល់ដែរអ្វីដែលត្រូវខ្វល់ពេលនេះឯងធ្វើវាមិនទាន់សម្រេច"

"តែលោកស្រី*ផាំង"

"បើឯងហ៊ានតែជំទាស់ម្ដងទៀតគ្រាប់កាំភ្លើងនេះអាចថាមិនត្រូវដីតែវាបែជាត្រូវក្បាលឯងម្ដង"

"សូមទោសលោកស្រី"នាយម្នាក់នេះលេងហ៊ានហាស្ដីបន្តបានត្រឹមតែញ័ដៃ បបូរមាត់ក៏ញ័តតាត់បន្លឺពាក្យសូមទោសសឹងមិនច្បាស់ នាយពិតជាភ័យខ្លាចនៅពេលដែលស្រ្តីរូបនេះគំរាមម្ដងៗ ។

"អស់ការងាររបស់ឯងហើយឆាប់ទៅវិញទៅ"

"បាទជម្រាបលា"បុរសម្នាក់នេះងើបឈរដើរចេញទៅយ៉ាងលឿន យើងមិនអាចស្មានដឹងទេថាពួកគេនិយាយគ្នាពីអីនោះហើយរិតតែមិនអាចស្មានបានទៀតថាស្រ្តីរូបនេះជាអ្នកណាគេព្រោះនាងអង្គុយនៅទីងងឹតបង្ហាញត្រឹមតែបបូរមាត់ក្រហមឆ្អិនឆ្អៅដែលកំពុងតែលេចចេញនូវស្នាមញញឹមយ៉ាងកំណាចដូចស្រីបិសាចយ៉ាងអញ្ចឹង ។
   កន្លងទៅអស់រយៈពេលជាយូរទៅហើយ សកម្មភាពរបស់ពួកគេក៏នៅតែដដែល ជុងហ្គុកតាមការពារថេហ៍ហើយថេហ៍តែងតែមានអ្នកតាមឃ្លាំមើលបែបហ្នឹងឯងនៅថ្ងៃនេះដែរគឺជាថ្ងៃសម្រាកពីការងារអញ្ចឹងហើយទើបលោកចននឹងប្រពន្ធចង់ឲជុងហ្គុកនាំថេហ្យុងទៅកម្សាន្តកាយខ្លះមិនចង់ឲពួកគេស្អិតខ្លួនជាប់តែជាមួយនឹងការងារនោះទេគួរណាតែមានពេលស្និទ្ធិស្នាលនឹងគ្នាខ្លះបើនៅតែធម្មតាៗបែបហ្នឹងនោះស្នេហារបស់ពួកគេគ្មានប្រែប្រួលទៅណាទេមើលទៅនៅតែរកាំរកុះដដែលគួរឲធុញភ្នែកអ្នកជាឪពុកម្ដាយខ្លាំងណាស់ ។

"ពួកកូនថ្ងៃនេះចេញទៅក្រៅជាមួយគ្នាទៅ"

"ហេតុអីទៅលោកប៉ា នៅផ្ទះមានអីហេស៎"ជុងហ្គុក

ស្វាមីកំពូលដួងចិត្តរបស់អូន(ចប់)Where stories live. Discover now