ភាគ14

1.9K 114 0
                                    

សាវណានបន្ទាប់ពីមកយកជុងហ្គុកហើយនាងក៏ជូនទៅខន់ដូររបស់នាយតែម្ដង នាងជូតខ្លួនឲថែមទាំងប្ដូរសម្លៀកបំពាក់ឲទៀត នេះនាងស្រលាញ់ជុងហ្គុកពិតមែនណាមិនបានលេងសើចដូចនាយនោះទេ ប៉ុន្តែចុះបើពេលណាសាវណានដឹងថាជុងហ្គុកគ្រាន់តែយកនាងមកធ្វើជាកូនសោរដើម្បីដោះអន្ទាក់ថេហ្យុងនោះ នាងនឹងត្រូវខូចចិត្តមិនខានទេ ពេលនេះអាចមានក្ដីសុខតែតទៅមុខទៀតមិនដឹងយ៉ាងណាទេកញ្ញាសាវណានអ្ហើយ ។
@មួយសប្ដាហ៍ក្រោយមក~~~
នេះកន្លងទៅអស់រយៈពេលមួយសប្ដាហ៍ហើយដែលជុងហ្គុកមិនបានត្រឡប់ទៅផ្ទះ នាយនៅតែក្នុងខន់ដូរនេះជាមួយនឹងកញ្ញាសាវណានទេ
"បងជុងនេះអាហារអូនបានកម្មង់មកហើយ"
សាវណានទើបតែមកពីសាលារៀននាងក៏មិនទៅផ្ទះដែរគឺទិញអាហារពីខាងក្រៅយកមកញ៉ាំជាមួយរាងក្រាស់នឹងឯង នេះហើយជាទម្លាប់របស់អ្នកទាំងពីរដែលរស់នៅក្នុងខន់ដូរនេះអស់ពេលមួយអាទិត្យនោះ ។

"អូនទិញមកធ្វើអីទៅបងមិនញ៉ាំផង"ជុងហ្គុកអង្គុយលេងទូរស័ព្ទធ្វើព្រងើយ រាល់ថ្ងៃនេះមិនខ្វល់អ្វីតែម្ដងសូម្បីតែទៅធ្វើការក៏នាយមិនទៅផង នេះហេស៎ចរឹកលោកអគ្គនាយកថ្មីបើបែបហ្នឹងណាគេដៀលកុំខឹងគេអីលោកអគ្គនាយកចន ជុងហ្គុក><

"ហេតុអីមិនញ៉ាំ នេះបងស្គមខ្លាំងណាស់អត់ទេត្រូវតែញ៉ាំទុកទូរស័ព្ទភ្លាមទៅ"សាវណានថាហើយក៏ដើរទៅរកនាយក្រាស់បម្រុងនឹងកញ្ឆក់ទូរស័ព្ទចេញពីដៃនាយប៉ុន្តែជុងហ្គុកលើកដៃឡើងឲនាងជំទើតជើងដើម្បីដណ្ដើមយកទាល់តែបាន ។

"បងជុងកុំរឹងណា ទៅញ៉ាំអាហារភ្លាមទៅ"

"អូហូ សាវណានបងមិនឃ្លានទេ"

"ព្រោះតែអាទូរស័ព្ទនឹងមែនទេ"ថាហើយនាងក៏ជំទើតជើងយកម្ដងទៀតតែជុងហ្គុកនៅតែមិនឲចឹង នាងហក់ផងលោតផងដើម្បីយកទូរស័ព្ទពីដៃរាងក្រាស់ឯនាយក៏ដូចគ្នានៅលើកដៃនៅនឹងទុកឲនាងដណ្ដើមយកឡើងវេទនាហើយ មើលទៅអ្នកទាំងពីរដូចកំពុងតែប្រលែងគ្នាយ៉ាងចឹង នាងក្រមុំលោតចុះលោតឡើងក៏ជ្រុលខ្លួនដួលទៅលើនាយក្រាស់តែម្ដងធ្វើឲក្រសែភ្នែកទាំងពីរត្រូវប៉ះគ្នា បើមើលទៅក្រសែភ្នែកខាងស្រីគឺស្រទន់ណាស់ហាក់កំពុងតែលង់នឹងសម្រស់ស្រស់សង្ហាមួយនេះយ៉ាងចឹងប៉ុន្តែបើមើលតាមក្រសែភ្នែកខាងប្រុសវិញហាក់គ្មានអារម្មណ៍អ្វីសោះនិយាយទៅគឺសូន្យតែម្ដង ។

ស្វាមីកំពូលដួងចិត្តរបស់អូន(ចប់)Where stories live. Discover now