ភាគ:38-39

1.7K 69 1
                                    

រាល់ថ្ងៃនេះជីមីនមិនមែនរស់នៅប្រទេសជប៉ុនតែម្នាក់ឯងនោះទេ គេមានអ៊ំម៉ែដោះម្នាក់ដែលចាំជួយមើលថែទាំ ហើយគាត់ប្រៀបបានទៅនឹងម្ដាយបង្កើតរបស់ជីមីនយ៉ាងចឹង គាត់ចាត់ចែងរឿងហូបចុកបុកទំពាឲជីមីន គាត់តែងតែព្រួយបារម្ភពេលជីមីនមានជម្ងឺឈឺស្កាត់ ហើយពេលនេះក៏ដូចគ្នា ជីមីនបានបាត់ទៅអស់មួយថ្ងៃហើយមិនទាន់បានឃើញមកវិញទេទើបធ្វើឲគាត់មានការព្រួយបារម្ភជាខ្លាំង ។

"តើអ្នកប្រុសបាត់ទៅណាទៅ"គាត់ទើបតែដើរចេញពីសាលារៀនរបស់ជីមីនទេ មុននេះគាត់គ្រាន់តែមករកតែមិនបានសួរនាំលោកគ្រូអ្នកគ្រូទេ ព្រោះកាលបើសួរខាងសាលានឹងទាក់ទងទៅអាណាព្យាបាលជាពុំខានទេ គាត់មិនចង់ឲរឿងដែលជីមីនបាត់ខ្លួននេះ ឲលោកផាកបានដឹងទេ ដោយសារតែខ្លាចថាបើពេលណាជីមីនត្រឡប់មកវិញនោះនឹងត្រូវលោកប៉ាគេវាយមិនខាន ។គ្រប់ពេលដែលជីមីនបាត់ខ្លួន លោកផាកសុងគាលគាត់មិនដែលគិតថាកូនប្រុសកំពុងតែស្ថិតក្នុងភាពគ្រោះថ្នាក់ទេផ្ទុយទៅវិញគាត់បែជាគិតថាជីមីនគេចសាលាមិនចូលរៀនទៅដើរលេងជាមួយពួកបនភឿនទៅវិញ ។ដោយហេតុនេះហើយទើបអ៊ំម៉ែដោះគាត់សុខចិត្តតាមរកដោយខ្លួនឯងមិនប្រាប់អ្នកណាឲបានដឹងទាំងអស់ សុខចិត្តនៅអង្គុយកង្វល់ ព្រួយបារម្ភតែម្នាក់ឯង ។
......
ម្សិលមិញនេះជីមីនបានយំរហូតទាល់តែសន្លប់ទើបយ៉ុនហ្គីបញ្ជាឲកូនចៅទៅស្រាយចំណងហើយយកគេទៅដាក់នៅក្នុងបន្ទប់ផ្ទាល់ខ្លួន បំណងយកគេមកគឺចង់ធ្វើទារុណកម្មអញ្ចឹងហើយមិនចង់សម្លាប់លឿនពេកទេ ទម្លាប់នាយទាល់តែលេងឲម្នាក់នោះជិតឆ្កួតទើបចាំសម្លាប់តាមក្រោយ ។

ទម្ងន់ជើងធ្ងន់បោះជំហានចូលក្នុងបន្ទប់ ដើរមករកក្មេងប្រុសដែលកំពុងតែគេងសន្លប់ស្ដូកស្ដឹងនៅលើពូកហើយដៃរបស់គេក៏ជាប់នឹងខ្នោះទាំងសងខាង

*ឈូ.....ទឹកមួយធុងត្រូវជះចំកណ្ដាលមុខជីមីនយ៉ាងពេញទំហឹងទើបធ្វើឲគេភ្ញាក់ពីសន្លប់ទាំងកន្រ្តាក់ខ្លួនតែថាដៃបែជាកម្រើកមិនកើត នាយតូចឈ្លក់ផងព្យាយាមងើបខ្លួនផងតែក៏នៅតែមិនអាច មើលទៅពិតជាវេទនាខ្លាំងណាស់ទឹកត្រូវចូលច្រមុះឡើងពេញៗហើយនេះសូម្បីតែកម្រើកខ្លួនបន្តិចក៏មិនកើតដែរ ។

ស្វាមីកំពូលដួងចិត្តរបស់អូន(ចប់)Where stories live. Discover now