បន្ទាប់ពីណែនាំខ្លួនរួចអស់ហើយ ពួកគាត់ក៏ធ្វើការកម្មង់អាហារ
"និយាយអ៊ីចឹងyeonjunក្មួយអាយុប៉ុន្មានហើយ"អ្នកស្រីSimandraបានសួរទៅរាងតូចដែលកំពុងតែអង្គុយឈ្ងោបមុខញាុំបាយយ៉ាងស្ងាមស្ងាត់នោះ
"បាទ..គឺ23ឆ្នាំអ៊ំស្រី"រាងតូចyeonjunគេបានងើបមុខមកនិយាយជាមួយនឹងអ្នកស្រីSimandraយ៉ាងគួរសម ឯSoobinនាយកំពុងត្រៀមត្រចៀកចាំស្តាប់នោះពេលដែលលឺអាយុរាងតូចហើយ នាយភ្ញាក់ផ្អើលជាខ្លាំងស្អីគេអាយុ23ឆ្នាំនេះប្អូននាយឡើង6ឆ្នាំឯនោះ ក្មេងពេកទេដឹងហើយនេះម៉ាក់នាយយកក្មេងទើបតែផ្តាច់ទឹកដោះធ្វើជាគូរស្រករនាយហេស៎
"ចុះក្មួយSoobinវិញ"អ្នកស្រីherismaបានសួរទៅនាយក្រាស់ ដែលកំពុងតែសម្លឹងកូនប្រុសគាត់នោះ
"អ៎...បាទ29ឆ្នាំហើយអ្នកមីង"រាងក្រាស់នាយឆ្លើយហើយក៏បានធ្វើមុខស្មើវិញ ឯរាងតូចលឺហើយសឹងតែដាច់ផ្ងា ស្អីៗនេះអាយុបងគេឡើង6ឆ្នាំ អាចអោយគេហៅពូបាន(Sugar DaddyឆីJunឡើងច្បាស់កាឡែត)
"អាយុច្រើនដល់ហើយ..តែនៅតែសង្ហារ"គាត់និយាយសរសើរនាយក្រាស់ ធ្វើអោយរាងតូចលឺហើយជ្រេញជាខ្លាំង
"*សង្ហារស្អីទេស៎...មុខឡើងឆែប*"រាងតូចបានលួចវាយតម្លៃរាងក្រាស់ក្នុងចិត្តទាំងពេបមាត់របៀបជ្រេញ
"គឺថា..យើងនិយាយរឿងកូនៗតែម្តងទៅ Soobinគេចាស់ហើយ ហើយក៏ដល់ពេលយកប្រពន្ធ ផងដែលអ៊ីចឹងហើយបើសិនជាពួកយើងជាប់សាច់ជាប់ឈាមជាមួយគ្នាយ៉ាងមិចដែល"លោកSimandraបាននិយាយសាច់ការមកតែម្តង
"ខឹក..ខឹក...ខឹក"រាងតូចពេលដែលគេបម្រុងយកទឹកមកផឹកទៅហើយ តែក៏ត្រូវឆ្លក់ទឹកឡើងមុខក្រហមពេលដែលគេបានលឺលោកSimandraនិយាយឡើង អីគេជាប់សាច់ជាប់ឈាមនឹងអីគេ គេមិនយល់ទេ រឺមួយក៏គាត់ចង់អោយSoobinនាយមុខឆែបនឹងមករៀបការជាមួយខ្លួន
"Yeonjunកូនមិនអីទេហេស៎"អ្នកស្រីherismaគាត់បានសួរទៅកូនប្រុសទាំងយកបារម្ភហើយក៏យកយកក្រដាសអោយកូន
"កូនអត់អីទេ សុំទោសអ្នកទាំងអស់គ្នាផង"រាងតូចនិយាយហើយក៏បានអោនក្បាលសំុទោសពួកគាត់
"រឿងច្រើន"នាយសង្ហារនិយាយតិចៗម្នាក់ឯងតែគេចមិនផុតពីត្រចៀកវាងវៃរបស់រាងតូចយើងទេ yeonjunពេលដែលគេលឺហើយខាំមាត់ខ្លួនឯងខឹងនឹងនាយសង្ហារម្នាក់នេះជាខ្លាំង គ្រាន់តែគេឆ្លក់ទឹកសោះមកថារឿងច្រើន
YOU ARE READING
រឿង ស្អប់ប្រែស្រឡាញ់🌠💗
Random"ឯងគិតថារៀបការជាមួយនឹងយើង យើងមានចិត្តស្រឡាញ់ឯងមែន" soobin "ចុះខ្ញុំមានបានបង្ខំលោកឯងមកស្រឡាញ់ខ្ញុំណា៎"yeonjun "សម្តីខ្លាំងបែបនេះចង់ត្រូវមែនទេ"soobin "លោកឯងចូលមកធ្វើអី"yeonjun គូyeonbin taegyu Top:soobin taehyun Buttom:yeonjun beomgyu ជាប្រភេទប្រលោមលោ...