រឿង ស្អប់ប្រែស្រឡាញ់🌠💗 ភាគ9

365 24 3
                                    

ពេលដែលមកដល់ផ្សារទំនើបហើយ ពួកគេចូលទិញនេះទិញនោះដើម្បីផ្ញើអ្នកផ្ទះ និងរបស់ប្រើប្រាសផ្ទាល់ខ្លួនផងដែល ពេលដែលពួកគេដើរចូលមកមានភ្នែកជាច្រើនគូរត្របាញ់ទៅរកពួកគេ ហើយក៏មានពួកអត់ឃ្លានខ្លះដែលមើលទៅរាងតូច ដូចជាឃើញចំណីចឹង 𝙎𝙤𝙤𝙗𝙞𝙣នាយឃើញបែបនេះក៏ខឹងចិត្តជាខ្លាំង ហើយបានលូកដៃចូលទៅអោបចង្កេះរាងតូចតែម្តង ដែលបញ្ជាក់ប្រាប់ពួកអត់ឃ្លាននោះថារាងតូចជាកម្មសិទ្ធរបស់នាយ...។

"អួយ...លោកធ្វើស្អីនឹងគេមើលច្រើនណាស់ លែងទៅ"𝙮𝙚𝙤𝙣𝙟𝙪𝙣គេភ្ញាក់ជាខ្លាំងនៅពេលនាយអោបចង្កេះគេ ហើយក៏ខំប្រឹងប្រលេសដៃនាយចេញតែមិនចេញសោះស្អិតអោយដូចតុកកែចឹង ដោយខ្ជិលប្រលេសបន្តទើបបណ្តោយនាយតែម្តង

ពេលដែលពួកគេដើរមកដល់ហាងលក់ទឹកអប់មួយពួកគេបានចូលទិញ 𝙮𝙚𝙤𝙣𝙟𝙪𝙣កំពុងតែឈររកមើលទឹកអប់ណាទំនរ ពេលដែលរកមើលហើយគេបាន ឈោងដៃយកតែស្រាប់តែមានអ្នកយកពីដៃគេតែម្តង

"ហឹស...សំុទោសផងខ្ញុំយកវាបានមុនហើយ"ពេលដែលគេងាកទៅក៏ឃើញថាជាកញ្ញាលាបម្សៅក្រាសជាងកំផែងចិននឹងសោះ 𝙁𝙞𝙕𝙖នាងនិយាយទាំងពេបមាត់ពេប.កទៅកាន់គេ ឯរាងតូចមិនខ្វល់ព្រោះមិនចង់ជ្រលក់ជាមួយទើបដើរចេញពីនាងទៅ

"នេះក៏យើងយកបានមុនដែរ"𝙁𝙞𝙕𝙖នាងនិយាយឡើងនៅពេល𝙮𝙚𝙤𝙣𝙟𝙪𝙣បម្រុងយកទឹកអប់មួយហើយ នាងបានយកមុនតែម្តង បំណងចង់រករឿងជាមួយរាងតូចយើងតែម្តង រាងតូចមិនមាត់ព្រោះមិនចង់មានរឿងជាមួយទើបដើរទៅមុខទៀតទៅ បម្រុងទៅយកទឹកអប់មួយទៀតទៅហើយតែនាងយករហូត រាងតូចគេមិនមាត់ទើបចេះតែដើរយកទឹកអប់នេះទឹកអប់នោះរហូត ឯ𝙁𝙞𝙕𝙖នាងចេះតែដណ្តើមពីគេរហូត ពេលមកដល់កន្លែងគិតលុយគេបាន ឃើញទឹកអប់ម៉ាក𝘾𝙝𝙖𝙣𝙚𝙡ដែលល្បីជាងគេ...។

"ប្អូន..ទឹកអប់នោះមានអ្នកយករឺនៅ?"𝙔𝙚𝙤𝙣𝙟𝙪𝙣បានសួរទៅកាន់បុគ្គលិកនៅហាងនោះទាំងភ្នែកមិនដកពីទឹកអប់មួយនោះសោះ

"ចា៎..គឺនៅទេ ហើយទឹកអប់ម៉ាក𝘾𝙝𝙖𝙣𝙚𝙡នេះដែលមានតែមួយដបប៉ុណ្ណោះព្រោះវាទើបតែនាំចូលថ្មីៗនេះទេ"បុគ្គលិក

"អ៊ីចឹងឆាប់ខ្ចប់អោយខ្ញុំមួយមក"រាងតូចបានប្រាប់ទៅបុគ្គលិកហាង ទើបពួកគេនាំគ្នាស្វាត់ស្វែងពាក់ស្រោមដៃលើកវាថ្នមៗដៃបំផុតព្រោះវាថ្លៃណាស់ថ្លៃកប់ពពកឯណោះ

រឿង ស្អប់ប្រែស្រឡាញ់🌠💗Where stories live. Discover now