បន្ទាប់ពីបរិភោគអាហារពេលល្ងាចដ៏សែនវេទនានេះហើយ 𝙔𝙚𝙤𝙣𝙟𝙪𝙣ត្រូវបានអនាគតម្តាយក្មេកឃាត់អោយគេងផ្ទះគាត់មួយយប់ 𝙔𝙚𝙤𝙣𝙟𝙪𝙣ទោះបីប្រកែកក៏ប្រកែកមិនកើតព្រោះគេមិនចង់ធ្វើអោយមនុស្សចាស់ខកចិត្ត
អ្នកស្រី𝙎𝙞𝙢𝙖𝙣𝙙𝙧𝙖បានអោយរាងតូចទៅបន្ទប់របស់𝙎𝙤𝙤𝙗𝙞𝙣ដើម្បីទៅគេងនៅទីនោះ រាងតូចបានដើរទៅបន្ទប់របស់នាយក្រាស់ទាំងលួចភ័យតិចៗ ព្រោះគេគ្មានអារម្មណ៍ថាសុវត្តិភាពសោះពេលនៅជិត𝙎𝙤𝙤𝙗𝙞𝙣
តុក តុក តុក....!
ក្រាក....!
"ម៉ាក់មករក-"𝙎𝙤𝙤𝙗𝙞𝙣នាយបានបើកទ្វារហើយពេលដែលបើកទ្វារទៅត្រូវឈប់វិញព្រោះរាងតូចកំពុងតែឈរនៅមុខបន្ទប់នាយទាំងទឹកមុខក្តៀនចឹង
"មករកស្អី.."សម្តីដ៏សែនអំណោយទានបោះសម្រាប់អោយ𝙔𝙚𝙤𝙣𝙟𝙪𝙣 យ៉ាងពិរោះរណ្តំស្តាប់ហើយចង់តែផ្កាប់ចានអោយដេកឥដ្ឋនឹងទេនិយាយមែន
"អូ...𝙎𝙤𝙤𝙗𝙞𝙣ម៉ាក់ផ្ញើប្អូនផង"អ្នកស្រី𝙎𝙞𝙢𝙖𝙣𝙙𝙧𝙖បានដើរមកអោបស្មាអនាគតកូនប្រសារនិយាយជាមួយកូនប្រុសទាំងញញឹមយ៉ាងស្រស់ស្អាត
"ម៉ាក់ផ្ញើគេអោយខ្ញុំធ្វើអ្វី...ខ្ញុំនឹងវិរះប៊ុនថាំម រឺជាJ&Tមែនទេ"មើលៗអាកូនមួយនេះសម្បីម៉ែវាក៏វានិយាយឈ្លើយដាក់ដែលមិនដឹងកូនអាណាគេទេ
"ហឹម...ចេះទេម៉ាក់អោយប្អូនគេងនៅទីនេះ ចឹងហើយ-"អ្នកស្រី𝙎𝙞𝙢𝙖𝙣𝙙𝙧𝙖មិនទាន់នឹងនិយាយចប់ផងក៏នាយបានបង្អាក់តែម្តង យីអាកូននេះរវល់តែឯងនិយាយបន្តិចមិនបាន
"ចឹងក៏បាន..ម៉ាក់អោយគេគេងនៅខាងមុខបន្ទប់ខ្ញុំក៏បាន"នាយសង្ហារនិយាយហើយបម្រុងនឹងចូលទៅក្នុងតែហើយតែត្រូវអ្នកម្តាយឃាត់ មិនដឹងស្អីវាទេស្អីក៏រវល់មាំម្លេះរហន់តែចង់ចូលបន្ទប់រហូត
"ឈប់ៗៗ...ម៉ាក់អោយកូន𝙟𝙪𝙣..គេងនៅក្នុងបន្ទប់កូន អោយប្អូនយកខោអាវកូនពាក់ទៅព្រោះប្អូនមិនបានយកខោអាវមក ហើយហាមធ្វើបាបប្អូនរឺកេងចំណេញប្អូនអោយសោះ បើម៉ាក់ដឹងត្រូវរបស់ម៉ាក់ហើយលឺនៅ ហាមប្រកែកbyeee"អ្នកស្រី𝙎𝙞𝙢𝙖𝙣𝙙𝙧𝙖បានរ៉េបមួយខ្សែហើយក៏បានដើរចេញពីមុខបន្ទប់នាយក្នុងដំណើរលឿនៗ អោយនាយប្រកែកបន្តិចមិនបាន
YOU ARE READING
រឿង ស្អប់ប្រែស្រឡាញ់🌠💗
Random"ឯងគិតថារៀបការជាមួយនឹងយើង យើងមានចិត្តស្រឡាញ់ឯងមែន" soobin "ចុះខ្ញុំមានបានបង្ខំលោកឯងមកស្រឡាញ់ខ្ញុំណា៎"yeonjun "សម្តីខ្លាំងបែបនេះចង់ត្រូវមែនទេ"soobin "លោកឯងចូលមកធ្វើអី"yeonjun គូyeonbin taegyu Top:soobin taehyun Buttom:yeonjun beomgyu ជាប្រភេទប្រលោមលោ...