@In the Morning
ព្រឹកថ្ងៃថ្មីក៏បានមកដល់ ថ្ងៃនេះប្លែកណាស់𝙔𝙚𝙤𝙣𝙟𝙪𝙣គេបានភ្ញាក់ពីគេងយ៉ាងលឿនខុសពីធម្មតា បន្ទាប់ពីរៀបចំខ្លួនរួចរាល់អស់ហើយ ក៏ចុះទៅខាងក្រោមដើម្បីចម្អិនម្ហូបខ្លះៗ។
"អ៊ំមេការ តើអ៊ំធ្វើម្ហូបបានប៉ុន្មានមុខហើយ"𝙔𝙚𝙤𝙣𝙟𝙪𝙣គេចុះមកចូលក្នុងផ្ទះបាយ សួរអ៊ំមេការ។
"ចាស៎អ្នកប្រុសតូចបាន4មុខហើយចាស៎"អ៊ំមេការងាកមកនិយាយប្រាប់គេយ៉ាងគួរសម។
"អ៊ំទៅសម្រាកទៅចាំខ្ញុំធ្វើម្ហូបថែមពីមុខទៀត"𝙔𝙚𝙤𝙣𝙟𝙪𝙣និយាយប្រាប់អ៊ំមេការទាំងកំពុងចងអៀមដើម្បីត្រៀមខ្លួនចម្អិនអាហារ។
"ប៉ុន្តែអ្នកប្រុសតូច..."អ៊ំមេការ
"មិនអីទេ អ៊ំទៅសម្រាកសិនទៅណា ម្ហូបប៉ុន្មានមុខទៀតចាំខ្ញុំធ្វើ"𝙔𝙚𝙤𝙣𝙟𝙪𝙣និយាយហើយ អ៊ំមេការក៏ដើរចេញទៅ គេក៏ចាប់ផ្តើមធ្វើម្ហូបកាលនៅរៀនគេនៅផ្ទះម្នាក់ឯងអ៊ីចឹងហើយ ក៏រៀនស្វែងយល់ធ្វើម្ហូបទើបចេះទៅ មិនសូវជំនាញប៉ុន្មានទេប៉ុន្តែមិនមែនមានន័យថាមិនឆ្ងាញ់នោះទេ។
មួយសន្ទុះក្រោយ ទើបឃើញ𝙎𝙤𝙤𝙗𝙞𝙣នាយបានចុះមកក្នុងសម្លៀកបំពាក់ធ្វើការយ៉ាងស្អាតបាត នាយបានងាករេភ្នែករកភរិយារបស់ខ្លួន ក៏ឃើញគេកំពុងនៅផ្ទះបាយធ្វើម្ហូប សកម្មភាពវឹកវររហ័សរហួនរបស់គេដូចដាក់មន្តស្នេហ៍អ៊ីចឹង គេស្អាតណាស់ស្អាតខ្លាំងតែម្តង។
"លោកចុះមកហើយហេស៎ ម្ហូបខ្ញុំធ្វើរួចហើយលោកមកញាុំបាយមក អាងនឹងទៅធ្វើការ"𝙔𝙚𝙤𝙣𝙟𝙪𝙣ដើរចេញពីផ្ទះបាយទាំងមានម្ហូប2ចានកាន់នៅនឹងដៃ រួចងាកទៅឃើញស្វាមីរបស់ខ្លួនទៅពោលឡើង។
"ហឹម.."𝙎𝙤𝙤𝙗𝙞𝙣នាយគ្រាន់តែក្រហឹមដើម.ករួចក៏ចូលតុអង្គុយដើម្បីទទួលទានអាហារ 𝙔𝙚𝙤𝙣𝙟𝙪𝙣គេក៏ទាញកៅអីចូលទៅអង្គុយជិតនាយសង្ហារដើម្បីបរិភោគអាហារពេលព្រឹក។
ប្រើពេលមិនយូរទេដើម្បីញាុំអាហារពេលព្រឹកព្រោះពួកគេមានការងារត្រូវបំពេញរវល់រៀងៗខ្លួន អ៊ំមេការបានប្រមែលប្រមូលចានយកទៅលាង ឯរាងតូចក៏ឡើងទៅខាងលើដើម្បីយកកាបូបរបស់ខ្លួន ហើយក៏ចុះមកវិញឡើងឡានជាមួយ𝙎𝙤𝙤𝙗𝙞𝙣ដើម្បីទៅធ្វើការ។
YOU ARE READING
រឿង ស្អប់ប្រែស្រឡាញ់🌠💗
Nezařaditelné"ឯងគិតថារៀបការជាមួយនឹងយើង យើងមានចិត្តស្រឡាញ់ឯងមែន" soobin "ចុះខ្ញុំមានបានបង្ខំលោកឯងមកស្រឡាញ់ខ្ញុំណា៎"yeonjun "សម្តីខ្លាំងបែបនេះចង់ត្រូវមែនទេ"soobin "លោកឯងចូលមកធ្វើអី"yeonjun គូyeonbin taegyu Top:soobin taehyun Buttom:yeonjun beomgyu ជាប្រភេទប្រលោមលោ...