រឿង ស្អប់ប្រែស្រឡាញ់🌠💗 ភាគ7

390 30 2
                                    

ពេលនិយាយគ្នារួចហើយពួកគេក៏នាំគ្នាទៅផ្ទះទៅ ជិះយូរគ្រាន់បើទើបមកដល់ភូមិគ្រឹះត្រកូលHerisma នាយសង្ហារបានឈប់នៅខាងមុខរបង ហើយក៏ងាកទៅមើលរាងតូចដែលកំពុងគេងលក់ទាំងយកអាវនាយដណ្តប់នោះ នាយបានលោខ្លួនទៅរកគេដើម្បីដាស់ ប៉ុន្តែត្រូវបង្អាក់វិញដោយសារតែនាយបានប្រទាក់នឹងបបូរមាត់ក្រហមព្រឿងៗតូចចច្រមិចនោះ នាយសម្លឹងរៀងយូរបន្តិចទើបដាច់ចិត្តអោនទៅប្រថាប់បបូរមាត់នោះ ឯរាងតូចដែលដេកមិនដឹងអីក៏បានតប.តនឹងស្នាមថើបរបស់នាយដ៏ផ្អែមល្ហែមនោះ

"អ្ហឹម..."សំឡេងក្រហឹមដើម.ករបៀបពេញចិត្តនឹងស្នាមថើបដ៏ផ្អែមមួយនេះ បបូរមាត់ទាំងបានបឺតជញ្ជក់ជាមួយគ្នាយ៉ាងល្អូកល្អើន អណ្តាតអត់ឆ្អឹងក្តៅ.គគុកបានហ៊ានប្រហើនទៅប្រលែងលេងជាមួយនឹងអណ្តាតតូចមួយនោះយ៉ាងពេញចិត្ត នាយសង្ហារបានញញឹមចុងមាត់បន្តិច ឯដៃនោះក៏រវាមអោយដូចមឹកបានលូកទៅអង្អែលត្រកៀកមូលឃ្លុំមានសាច់នោះ

"អ្ហឹស...បានហើយ"រាងតូចបានថ្ងូរចុងមាត់ ហើយដកបបូរមាត់ចេញពីបបូរមាត់Sexyរបស់នាយក្រាស់ហើយក៏បានចាប់ដៃនាយជាប់មិនអោយអង្អែលត្រកៀកខ្លួនទៀត ថ្ពាល់ពោងៗក្រហមតិចឡើងសីុជម្ពូរ

"មាត់របស់ឯងនៅតែផ្អែមដដែល"នាយសង្ហារនិយាយឡើងធ្វើអោយរាងតូចអៀនថែមមួយជាន់ទៀត ដឹងជាស្អីទេស៎នាយធ្វើអោយគេអៀនទៀតហើយ មនុស្សរោគចិត្តនេះ រាងតូចបានងើបមុខសម្លឹងមុខនាយក្រាស់ទាំងខ្ជិបបូរមាត់ចូលគ្នា

"នៅសម្លឹងមុខយើងបែបនេះចង់ទៀតមែនទេ?"នាយសង្ហារបានលើកចិញ្ចើមសួរទៅរាងតូចទាំងច្រឡើម ធ្វើអោយរាងតូចងាកមុខចេញអៀននឹងសម្តីនាយ

"ឡប់សតិ"រាងតូចបានប្រតិចនាយក្រាស់តិចៗចុងមាត់ ហើយក៏ខំប្រឹងខ្ចិបបបូរមាត់ចូលគ្នាវិញព្រោះគេពិតជាអៀនណាស់

"យើងលឺណា"នាយក្រាស់បានថយខ្លួនទៅកៅអីវិញហើយក៏សើចរហឹសក្នុងបំពង់.កបន្តិច ខ្នាញ់នឹងចរឹកអៀនរបស់រាងតូច មើលគេចុះអៀនបែបនេះគួរអោយស្រឡាញ់ដល់ហើយ ប៉ុន្តែនាយមិនអាចធ្លាក់ក្នុងអន្លង់ស្នេហ៍គេបានទេព្រោះនាយមានម្ចាស់ចិត្តរួចហើយ

រឿង ស្អប់ប្រែស្រឡាញ់🌠💗Where stories live. Discover now