ពេលមកដល់បន្ទប់រាងក្រាស់ហើយ គេក៏ឈរអេះអុញៗនៅខាងមុខទ្វារបន្ទប់ទាំងធ្វើមុខអត់សម។
"ឯងមិនចូលទេហេស៎"𝙎𝙤𝙤𝙗𝙞𝙣នាយដើរមកដល់និយាយភ្លាមសមតែសំឡេងនាយធំៗទៀត ធ្វើអោយ 𝙔𝙚𝙤𝙣𝙟𝙪𝙣គេភ្ញាក់តែម្តង។
"អូស៎!!លោក"𝙔𝙚𝙤𝙣𝙟𝙪𝙣
"ហេតុអ្វីមិនចូលបន្ទប់?"𝙎𝙤𝙤𝙗𝙞𝙣នាយបានសួរគេម្តងទៀតទាំងឆ្ងល់នៅអេះអុញៗនឹងហើយលែងអោយចូលឡូវ។
"គឺ...ខ្ញុំ..មិនហ៊ានចូលទេ"𝙔𝙚𝙤𝙣𝙟𝙪𝙣
"ហឹស!!ចូលមក"𝙎𝙤𝙤𝙗𝙞𝙣សើចនឹងរឹកពារនឹង𝙔𝙚𝙤𝙣𝙟𝙪𝙣បន្តិចហើយក៏បបួលគេចូលទើបគេចូល។
"ឯងចូលងូតទឹកមុនយើងទៅ"𝙎𝙤𝙤𝙗𝙞𝙣និយាយហើយ គេរៀបខោអាវបន្តិចហើយទាញកន្សែងរត់ចូលបន្ទប់ទឹកត្រុយគ្មានបកក្រោយអីសោះ។
20នាទីក្រោយមក▷▷
ក្រាក...!
"សូមកុំបើកភ្នែកអី កុំបើកភ្នែកអី លោកអើយកុំបើកៗ បិទទៅៗ"𝙔𝙚𝙤𝙣𝙟𝙪𝙣បានចេញពីបន្ទប់ទឹកមកទាំងមានកន្សែងរុំខ្លួនជិត ឯមាត់ជីបអូចៗម្នាក់ឯងរហូត។
"ឯងរអ៊ូស្អី?"𝙎𝙤𝙤𝙗𝙞𝙣
"អាយ៎!!!ព្រះជួយ"𝙔𝙚𝙤𝙣𝙟𝙪𝙣បានស្រែកយ៉ាងខ្លាំងព្រោះនាយស្រែកសួរគេ អាពុងលបៗមិនអោយដឹងផងនៅភ្ញាក់មកបានទៀត។
"យ៉ាងមិចឯង?"𝙎𝙤𝙤𝙗𝙞𝙣ដើរសំដៅទៅកាន់គេរហូតខ្នងគេពិតនឹងជញ្ជាំង។
"គឺ...គឺ..ខ្ញុំមកយ...យកខោអាវ"𝙔𝙚𝙤𝙣𝙟𝙪𝙣និយាយទាំងព្រិចភ្នែកញាប់ៗ ងាកមើលអ្វីផ្សេងមិនហ៊ានប្រឈមមុខនឹងបរុសនៅចំពោះមុខ។
"មកយកខោអាវចាំបាច់លបៗធ្វើមើលតែចោរ"𝙎𝙤𝙤𝙗𝙞𝙣នាយបានអោនមុខសួរគេជិតៗធ្វើអោយគេភ័យមិនជាន់ទៀត។
"ក៏ព្រោះតែខ្លាចលោកឯងចាប់ខ្ញុំនឹងហើយ"𝙔𝙚𝙤𝙣𝙟𝙪𝙣
"ចាប់?..ចាប់អីរបស់ឯង?"𝙎𝙤𝙤𝙗𝙞𝙣បានសួរជម្រឹតគេបញ្ជាក់ធ្វើអោយគាំងទ្រឹងមួយកន្លែងតែម្តង។
"អ៎..ជីងចក់ៗនោះជីងចក់ហ៎"𝙔𝙚𝙤𝙣𝙟𝙪𝙣និយាយផងចង្អុលហើយធ្វើអោយ𝙎𝙤𝙤𝙗𝙞𝙣នាយងាកទៅតាមការចង្អុលរបស់គេ ឯរាងតូចឃើញចឹងហើយរត់ទាញខោអាវរបស់ខ្លួនហើយ ក៏រត់ចូលបន្ទប់ទឹកយ៉ាងលឿន។
YOU ARE READING
រឿង ស្អប់ប្រែស្រឡាញ់🌠💗
Rastgele"ឯងគិតថារៀបការជាមួយនឹងយើង យើងមានចិត្តស្រឡាញ់ឯងមែន" soobin "ចុះខ្ញុំមានបានបង្ខំលោកឯងមកស្រឡាញ់ខ្ញុំណា៎"yeonjun "សម្តីខ្លាំងបែបនេះចង់ត្រូវមែនទេ"soobin "លោកឯងចូលមកធ្វើអី"yeonjun គូyeonbin taegyu Top:soobin taehyun Buttom:yeonjun beomgyu ជាប្រភេទប្រលោមលោ...