រៀបការនៅសប្តាហ៍ក្រោយ ភាគ10

360 28 2
                                    

"លោកឯងយកខ្ញុំទៅណា៎?"𝙗𝙚𝙤𝙢𝙜𝙮𝙪បានសួរទៅកាន់នាយក្រាស់ទាំងជើងដើរយ៉ាងញាប់ព្រោះតាមអោយទាន់នាយ

"មិនដឹងទេ"𝙏𝙖𝙚𝙝𝙮𝙪𝙣បានឆ្លើយប្រាប់រាងតូចវិញទាំងធ្វើមុខមាំដដែល នាយបាននាំរាងតូចមកដល់ខាងមុខអគារចាស់មួយដែលស្ងាត់ជ្រងំគ្មានមនុស្សសម្បីម្នាក់

"ន៎ែ!!លោកឯងនាំខ្ញុំមកអគារចាស់ធ្វើអី"រាងតូចបានសួរទៅនាយសង្ហារទាំងសម្លឹងមើលទៅជុំវិញខ្លួនទាំងមុខភ័យៗ ព្រោះគេលឺថាអគារចាស់មានខ្មោចលងសាហាវណាស់

"យកមកលេងមួយខ្មោចទេដឹង"នាយបានឆ្លើយប្រាប់ទៅគេហីៗទាំងដើរទៅអង្គុយនៅបង់មួយនៅជិតនោះ ឯរាងល្អិតឃើញចឹងហើយក៏បានដើរតាមគេយ៉ាងលឿន

"លោកហា៎..ខ្ញុំមិនចង់ឈ្លោះជាមួយលោកទេណា៎ យើងទៅវិញទៅហី"𝙗𝙚𝙤𝙢𝙜𝙮𝙪បានចូលទៅអង្គុយជិតនាយទាំងអង្រួនដើមដៃនាយប្រាប់របៀបអង្វរ.ក គេមានអារម្មណ៍ថាព្រឺសម្បុល ត្រជាក់ខ្នងមិចទេ

"ឯងខ្លាចហេស៎"នាយបានងាកមកសួរគេទាំងលើកចិញ្ជើមម្ខាងបែបឆ្ងល់ វាមិនដែលសម្តីសម្តៅអីឡើងឆ្នាស់ ហើយអត់ចេះខ្លាចអីទេ មកខ្លាចអីត្រឹមខ្មោចនឹង សម្រាប់នាយkak EZផុតលេងហើយ នាយមិនទៅខ្លាចទេខ្មោចនោះ ព្រោះថានាយមិនជឿថាមានខ្មោចពិត

"អាយ៎!!!!ជួយផងខ្មោចលង"រាងតូចបានងាកទៅមើលអគារចាស់នោះក៏ឃើញឆ្មាខ្មៅមួយហក់កាត់នោះយ៉ាងលឿនធ្វើអោយរាងតូចគេភ័យជាខ្លាំងស្មានថាខ្លួនឃើញខ្មោច រាងតូចហក់ឡើងជិះរាងក្រាស់អោប.កនាយជាប់ស្អិតដូចតុកកែ

"មើស៎លែងមើស៎...គ្មានស្អីផងខ្លាចដែល"នាយបានប្រលេសដៃរាងតូចដែលអោប.កនាយស្អិតដូចកាវ502នោះ ឯរាងល្អិតបានបិតភ្នែកសម្ងំនឹងកញ្ចឹង.កនាយទាំងក្រវីក្បាលជាប់ ហើយក៏មិនភ្លេចស្រង់ក្លិនក្រអូបចេញពីកញ្ចឹង.ករបស់នាយផងដែល(ខូចហា៎កូនឆីម្តាយ)

"ងើបមើល..ទៅគ្មានខ្មោចគ្មានស្អីទេ"នាយសង្ហារបានទាញក្បាលរាងតូចអោយចេញពីកញ្ចឹង.កខ្លួន ហើយអោយមើលជុំវិញថាគ្មានអ្វីឡើង

"គ្មាន..គ្មានមែនហេស៎"រាងតូចបានងើបពីកញ្ចឹង.កនាយហើយក៏ងាកមើលជុំវិញខ្លួនដោយឃើញគ្មានអ្វីមែនទើបសម្រូតខ្លួនចេញពីនាយយ៉ាងលឿន ឯថ្ពាល់ក៏ចាប់ក្រហមឡើងតែម្តង ខ្មាស់អៀនខ្លួនឯងដែលជិះលើនាយទាំងបានលួចហិតក្លិនកញ្ចឹង.កនាយនោះ

រឿង ស្អប់ប្រែស្រឡាញ់🌠💗Where stories live. Discover now