ប៉ុន្មានថ្ងៃក្រោយមក ក៏ដល់ថ្ងៃបញ្ជប់ថ្ងៃក្រេបទឹកឃ្មុំរបស់ពួកគេ ថ្ងៃក្រេបទឹកឃ្មុំប៉ុន្មានថ្ងៃនេះពិតជាសប្បាយរីករាយ និងផ្អែមល្អែមសម្រាប់ពួកគេណាស់។
"𝙔𝙚𝙤𝙣𝙟𝙪𝙣ហា៎!!អូនហើយឬនៅ?"នរៈសង្ហារបានស្រែកសួរភរិយាដែលកំពុងតែអង្គុយមុខកញ្ជក់តែងខ្លួននោះ ព្រោះពួកគេត្រូវទៅផ្ទះហើយថ្ងៃនឹង។
"រួចហើយៗ..ឆឺស!!រវល់តែអូនធ្វើអ្វីតិចមិនបាន"𝙔𝙚𝙤𝙣𝙟𝙪𝙣ដើរចេញមកក្នុងសម្លៀកបំពាក់ដ៏ស្រស់ស្អាតមួយ និងមានការMake upតិចៗផងដែល។
"អូនរួចហើយ តោះយើងទៅញាុំអាហារពេលព្រឹក"𝙎𝙤𝙤𝙗𝙞𝙣និយាយហើយក៏ដើរលើកដៃអោបចង្កេះប្រពន្ធអោយស្អិតហើយក៏មើលទៅកាន់ពួកបុគ្គលិកទាំងប្រុសទាំងស្រីនោះដែលកំពុងមើលប្រពន្ធរបស់ខ្លួនលែងចង់មានការងារធ្វើអោយមើលទៅ ញាុំអាហារពេលព្រឹកហើយពួកគេក៏បានឡើងយន្តហោះទៅកាន់សេអ៊ូលវិញ។
Skip▷▷
@វីឡា𝙔𝙚𝙤𝙣𝙗𝙞𝙣ងឺត..!!សំឡេងចាប់ហ្វាំងឡានបានបន្លឺឡើង អ៊ំមេការប្តីរបស់គាត់និងកូនៗបាននាំគ្នាប្រថាប់ជើងយ៉ាងញាប់ធ្មេរដើម្បីទៅជួយជញ្ជូនអ៊ីវ៉ាន់ចាហ្វាយយ៉ាងលឿន។
"ហើុយ..!!ហត់ណាស់"𝙔𝙚𝙤𝙣𝙟𝙪𝙣បានដាក់ខ្លួនអង្គុយលើសាឡុងខ្លាំងៗផ្អែកក្បាលជាមួយនឹងសាឡុងទាំងរអ៊ូរង៉ូវ ឯដៃក៏ច្របាច់គោកស្មានិងចង្កេះរបស់ខ្លួនរហូត ជិះយន្តហោះមួយថ្ងៃហើយវាប្រាកដជាចុកដៃចុកជើងឈឺឆ្អឹងឆ្អែងបែបនេះហើយ។
"ចាំបងធ្វើអោយ"𝙎𝙤𝙤𝙗𝙞𝙣ដើរមកក៏គោកច្របាច់ស្មានិងចង្កេះរាងតូច ធ្វើអោយគេញញឹមតែម្តង។
"អរគុណបងណាស់ ប្តីសម្លាញ់ ជុបៗ!!"𝙔𝙚𝙤𝙣𝙟𝙪𝙣បានងាកមកអោប.កស្វាមីហើយក៏ថើបថ្ពាល់របស់នាយក្រាស់សងខាងទាំងញញឹមជាប់ព្រោះបានប្តីគួរអោយស្រឡាញ់ពេក ហើយមិនបាច់ឆ្ងល់ទេមិចបានជាពួកគេហៅគ្នាដោយប្រើសព្វនាមអូនបងបែបនេះ ព្រោះនាយក្រាស់អោយហៅទម្រាំចាប់បង្ខំអោយហៅបានផ្អែលតលួយបែបនេះ នាយបានដាក់ទុនច្រើនណាស់។
"អីយ៉ា!!អូនឃ្លានណាស់..ចង់ញាុំមាន់បំពង ប្តីសម្លាញ់!!បងអាចទិញអោយអូនបានទេណា៎ៗលោកប្តីដ៏ល្អរបស់អូន"𝙔𝙚𝙤𝙣𝙟𝙪𝙣បានត្អូញប្រាប់នាយទាំងធ្វើទឹកមុខគួរស្រឡាញ់ ប្រិចភ្នែកញាប់ៗដាក់នាយសង្ហារដើម្បីយកចិត្តនាយអោយទិញអោយ។
YOU ARE READING
រឿង ស្អប់ប្រែស្រឡាញ់🌠💗
Random"ឯងគិតថារៀបការជាមួយនឹងយើង យើងមានចិត្តស្រឡាញ់ឯងមែន" soobin "ចុះខ្ញុំមានបានបង្ខំលោកឯងមកស្រឡាញ់ខ្ញុំណា៎"yeonjun "សម្តីខ្លាំងបែបនេះចង់ត្រូវមែនទេ"soobin "លោកឯងចូលមកធ្វើអី"yeonjun គូyeonbin taegyu Top:soobin taehyun Buttom:yeonjun beomgyu ជាប្រភេទប្រលោមលោ...