EP:11..ឈឺចិត្តណាស់អត់មានប្តីចាំជូទធ្យូងអោយសោះ

1K 53 0
                                    

ពេលល្ងាចជីមីននិងថេយ៉ុងក៏ភ្ញាក់ពីគេងតែមិនឃើញជុងហ្គុកក៏នាំគ្នាភ័យ។

តុតុតុ

<<មីនមីន>>ថេយ៉ុងគោះទ្វាបន្ទប់ជីមីន

ក្រាក<<ហុឹម..>>

<<ឯងមានឃើញជុងហ្គុកទេ?>>

<<បងជុងហ្គុក?..យើងមិចនិងដឹងទៅបើទើបតែងើបនិង>>ជីមីនអេះក្បាលតបទៅវិញ

<<តិចគាត់រត់ចោលពួកយើងទៅ>>ថេយ៉ុង

<<រត់រត់ទៅ...ហាស៎..រត់ចោល>>ជីមីនស្រែកសឹងតែស្ទះ

<<អឺ..បើមិនឃើញគាត់ផង>>

<<ឯងងូតទឹកទៅ..ហើយចុះទៅខាងក្រោមជាមួយយើងក្រែងបងជុងហ្គុករត់ចោលមែនទែន>>អ្នកទាំងពីរក៏បំបែកគ្នាទៅបន្ទប់រាងខ្លួន។

ក្រោយពីងូតរួចរាល់អ្នកទាំងពីរក៏ចុះមកខាងក្រោយអើតឡើមៗ។

<<អេ..ក្មេងតូចធ្វើអីនិងអើតលើបៗនិង>>ម៉ែដោះមកពីក្រោយក៏សួរ។

<<ខ្ញុំបាត់ប្តី..>>ថេយ៉ុងឆ្លើយតែមិនបានងាកមុខមកក្រោយមើលទេព្រោះរវល់សម្លឹងរកប្តី។

<<ប្តីឈ្មោះអី>>គាត់ក៏នៅតែសួរ

<<ជុងហ្គុក..ហឺ!!..អាយ***>>ថេយ៉ុងឆ្លើយហើយក៏ងាកមកក្រោយសឹងតែដាច់ថ្ងារព្រោះតែភ្ញាក់និងគាត់។

<<ស្រែកអី..លោកប្រុសតូចគាត់ទៅក្រៅបន្តិចទៀតមកវិញហើយ>>ម៉ែដោះ

<<អឹម..អ៊ំហ៎ា..ខ្ញុំឃ្លានបាយណាស់តើខ្ញុំអាចធ្វើវាដោយខ្លួនឯងបានទេ>>ថេយ៉ុងចេញចរិកកូនក្មេងអោបដៃម៉ែដោះធ្វើមុខម៉ក់ៗ។

<<មែនហើយអ៊ំ..>>ជីមីនក៏មកអោបដៃគាត់ម្ខាងទៀត។

<<ខ្លាចអ្នកបម្រើផ្ទះនេះដាក់ថ្នាំងមែនទេបានចង់ធ្វើខ្លួនឯង>>ម៉ែដោះក៏មានការមិនពេញចិត្តជាមួយពួកគេទាំងពីរ។

<<មិនមែនទេៗអ៊ំ..ខ្ញុំខ្លាចចិត្តអ្នកផ្ទះនេះណាស់ទើបចង់ធ្វើខ្លួនឯងមិនមែនដូចអ៊ំគិតទេ>>ថេយ៉ុងក៏និយាយលួចលោមគាត់

<<ជាប្រុសនិងមានអីក្រៅពីចៀនពងទាឆុងមីទេ>>ម៉ែដោះ

<<អ៊ំហ៊ានផ្នាល់ទេ..បើសិនខ្ញុំធ្វើម្ហូបអោយអ៊ំភ្លក់បានច្រើនមុខអ៊ំហានភ្លក់ទេ>>ថេយ៉ុងនិងជីមីនក៏ចេញរឹកហមហាន។

រឿង✨ស្នេហ៍ប្រុសពិការ💕Where stories live. Discover now