ជុងហ្គុកបានមកពីក្រុមហ៊ុនវិញហើយពុកម៉ែថេយ៉ុងក៏បានមកដល់ដូចគ្នា។ព្រោះជុងហ្គុកបានអោយកូនចៅទៅយកគាត់តាំងពីប្រលប់ម្ល៉េះ។
<<ម៉ែ..នេះបន្ទប់ម៉ែនិងពុកស្អាតទេ>>ថេយ៉ុងបាននាំពួកគាត់មកបន្ទប់ដែរបានរៀបចំ។
<<ស្អាតហើយធំទៀតផង..ពុកម៉ែរកមួយជីវិតគឺមិនបានទេ>>
<<កុំនិយាយអញ្ចឹងអីម៉ាក់..ចាប់ពីពេលនេះទៅផ្ទះនេះក៏ដូចជាផ្ទះម៉ាក់ដែរ>>ជុងហ្គុក
<<អឹម..ម៉ែអគុណជុងហ្គុកហើយ..តទៅនឹងនៅតែបែបនេះរហូត>>
<<បាតអញ្ចឹងម៉ាក់និងប៉ាសម្រាន្តចុះព្រោះស្អែកកម្មពិធីដល់ហើយ>>ជុងហ្គុក
<<កម្មពិធីអីទៅ?>>ពួកគាត់ក៏ឆ្ងល់
<<ព្រឹកស្អែកប៉ាម៉ាក់និងឃើញហើយ .តោះអូន>>ជុងហ្គុកនិយាយហើយក៏ក្រសោបចង្កេះថេយ៉ុងទៅខាងក្រោមវិញ។
<<អេ..ជីមីនឯងទៅណា?>>ចុះមកដល់ខាងក្រោមជីមីនអង្គុយចាំលើសាឡុងជាស្រេច។
<<យើងចង់ទៅផ្ទះវិញថេយ៍យើងមិនចង់នៅទៀតទេ..ហឺៗ>>ជីមីននិយាយទាំងយំ
<<អឺ..មីនៗហ៎ាយើងមិនឃាត់ឯងទេតែស្អែកនេះជាថ្ងៃ មង្គលការរបស់យើងហើយឯងមិនចង់ឃើញមិត្តរៀបការទេហេស៎>>ថេយ៉ុងអង្គុយចុះចាប់ដៃជីមីនហើយក៏និយាយ។
<<ស្អែកឯងរៀបការ?>>ជីមីនផ្អាកយំសួរទៅមិត្តវិញ។
<<មែនហើយ>>
<<អញ្ចឹងយើងនៅសិនក៏បានឯងរៀបការរួចយើងទៅវិញហើយ>>ដោយសារតែស្អែកជាថ្ងៃពិសេសរបស់មិត្តអញ្ចឹងសុខចិត្តនៅមួយថ្ងៃទៀតចុះ។
<<អគុណឯងណាស់មីនៗ>>ថេយ៉ុងក៏អោបជីមីនទាំងញញឹម។
<<អូនហ៎ា..នេះល្ងាចហើយអូនទៅសម្អាតខ្លួនទៅនិងបានញុាំបាយជុំគ្នាបងចាត់ចែងរឿងភ្ញៀវបន្តិចសិន>>ជុងហ្គុក
<<បាត.តោះមីនៗទៅបន្ទប់វិញ>>ពួកគេទាំងពីរក៏នាំគ្នាទៅបន្ទប់វិញ។
ជុងហ្គុកនាយបានហៅភ្ញៀវការតែមិនច្រើនទេគេហៅតែភ្ញៀវសំខាន់ៗនិងអ្នកធំរកសុីជាមួយគ្នាប៉ុណ្ណោះព្រោះតែនាយឆាប់ៗពេករៀបចំមិនទាន់។
YOU ARE READING
រឿង✨ស្នេហ៍ប្រុសពិការ💕
Aksiរឿង✨ស្នេហ៍ប្រុសពិការ💕 EP;01 ផ្តើមរឿង #អានដោយក្តីរីករាយ😽អានហើយកុំភ្លេចខមិនផងណា🙏🏻#សូមរងចាំភាគបន្ត_សុំទោសចំពោះអក្ខរាវិរុទ្ធ🙏🏻💜