EP:28ហុឹម..ងងឹតមុខម្ល៉េះ

932 43 0
                                    

មកដល់ផ្ទះភ្លាមថេយ៉ុងសឹងតែក្អួតឈាមព្រោះតែជុងហ្គុកបាននាំអ៊ែនណាមកនៅផ្ទះជាមួយ។

<<ថេយ៍..អូនមកវិញហើយ>>ជុងហ្គុកកំពុងតែអង្គុយមើលឯកសារឃើញថេយ៉ុងមីងគឹមមកវិញក៏រត់ទៅទទួល។

<<ថយ..>>មួយមាត់យ៉ាងខ្លីចេញពីមាត់ថេយ៉ុងទាំងមុខស្មើរ។

<<បងសុំមើលកូនយើងបន្តិច..>>

<<ថាអោយថយចេញ..មិនឮឬយ៉ាងមិច..>>ថេយ៉ុងក៏ស្រែកដាក់នាយទាំងកំហឹងបូករួមជាមួយចិត្តខឹងអ៊ែនណា។

<<តែ..>>

<<បងកំពុងធ្វើអី?>>ថេយ៉ុងសម្លឹងមុខជុងហ្គុកចំសួរទាំងឈថ្មឹង។

<<ថេយ៍..គឺបង..>>

<<គឺបងជុងហ្គុកស្រឡាញ់យើងនោះអី>>អ៊ែនណាក៏ដើរមកអោបដៃជុងហ្គុកឆ្លើយជំនួសនាយតែជុងហ្គុកបែជាមិន ប្រតិកម្មអ្វីទាំងអស់។

<<យើងមិនបានសួរនាងឯងទេ ប្រយ័ត្នបែកអំបែងក្បាលទៅ>>ថេយ៉ុងងាកទៅសម្លក់មុខអ៊ែនណាដូចចង់សុីសាច់។

<<យ៉ា..ទើបតែដេហើយសម្តីឡូយណាស់ប្រយត្ន័រហែកថ្នេរណា>>អ៊ែនណាមិនខ្ចីឈឺតែក៏និយាយបញ្ឈឺថេយ៉ុងវិញ។

ផាច់<<យើងថាប្រយ័ត្នមុខនាងឯងវិញទេដែររហែកនោះ..>>ថេយ៉ុងខ្ចិលមាត់តបច្រើនទះមួយដៃនិយាយហើយនាំមីងគឹមនិងកូនឡើងទៅបន្ទប់បាត់។

<<ជុង..វាទះអូន>>អ៊ែនណាក៏ចេញរឹកញិកញ៉ក់ដាក់នាយ។

<<មិនអីទេ..អូនទៅសម្រាកចុះ>>ជុងហ្គុកក៏ដើរឡើងទៅខាងលើប្រហែលជាបន្ទប់នាយជាមួយថេយ៉ុង។

បន្ទប់:

<<ថេយ៍..>>

<<មកធ្វើអី?>>

<<បងសុំមើលមុខកូនបន្តិចបាមទេ>>

<<លោកមិនមែនជាប៉ាក្មេងទេមើលក៏អត់ ប្រយោជន៍ដែរ>>

<<ហេតុអីថេយ៍និយាយបែបនេះ?>>ជុងហ្គុកក៏ទម្លាក់ទឹកមុខចុះភ្លាមៗ

<<ចុះហេតុអីលោកធ្វើបែបនេះ?>>ថេយ៉ុងតម្លើងសម្លេងដាក់នាយមីងគឹមក៏បីចៅចេញបន្ទប់នោះទៅបន្ទប់គាត់វិញ។

រឿង✨ស្នេហ៍ប្រុសពិការ💕Where stories live. Discover now