EP:16ហុឹសៗស្គាល់យើងស្តើងពេកហើយអ៊ែនណា

880 44 0
                                    

ក្រោយពីអុកជង្គង់ដាក់ស៊ូហ្គាហើយជីមីនក៏ដើរទៅផឹកធ្វើប្រងើយ។

<<អេមីន.ៗម៉ោះមករាំវើយ>>ថេយ៉ុងឡើងឆាកហៅមីនៗឡើងរាំចង់និយាយថាកូនក្រមុំឡើងរាំហើយដោយសារកាលនៅប៊ូសានក៏ជាDJម្តងម្កាលដែរ។

<<តោះ..ដាក់មក>>ជីមីនឡើងលើឆាកជាមួយថេយ៉ុងកូនកំលោះនៅខាងក្រោម។

<<Wowកូនក្រមុំនិងមីនៗស្អាតខ្លាំងណាស់>>ជីនឈមើលពីក្រោមឆាក

<<អាក្មេងកាតឿនោះគ្មានអីស្អាតផង>>ស៊ូហ្គានិយាយទាំងពេបមាត់។

<<តោះចាប់ផ្តើមបងប្អូនទាំងអស់គ្នា>>ថេយ៉ុងស្រែកចប់ភ្លេងក៏ចាក់។

មិនថាអ្នកនៅលើឆាកឬក្រោមឆាកទេម្នាក់ៗវៃឡើងសាហាវណាស់ពិសេសមីនៗតែម្តងក្រឡែងចុះក្រឡែងឡើងយ៉ាងស្ទាត់ជំនាញ។

ម៉ោង11យប់:

<<ជុងហ្គុកបងទៅផ្ទះវិញសិនហើយណា>>ជីនមកលាប្អូនព្រោះតែយប់ជ្រៅហើយភ្ញៀវក៏បានទៅផ្ទះវិញអស់។

<<បាតសុខសប្បាយបង>>

ពួកគេក៏បំបែកគ្នាទៅផ្ទះអស់ហើយជុងហ្គុកក៏បីប្រពន្ធទៅក្នុងបន្ទប់ព្រោះតែស្រវឹងថ្ងៃដំបូងដែរគេផឹក។

<<រាំ..ទៀត..ជុងអូនចង់រាំ>>គ្រាន់តែដាក់លើពូកហើយថេយ៉ុងស្រែកចង់ទៅផឹកទៅរាំទៀតទាំងដែរខ្លួនឯងបើក្នែកមិនរួច។

<<គេងទៅចាំបងជូតខ្លួនអោយ>>ជុងហ្គុកចាប់ផ្តើមដោះសម្លៀកបំពាក់ប្រពន្ធ។

<<សង្ឃឹមថាពួកយើងនិងតស៊ូជាមួយគ្នា..សឺត>>ជុងហ្គុកលើកដៃដែរមានចិញ្ចៀនពេជ្យមកថើប។

<<ហុឹស..អ្នកណាថាបងជូតខ្លួននោះ.ហាសៗខុសហើយឆាប់ភ្ញាក់ឡើងអូនសម្លាញ់ដល់ម៉ោងហើយ>>ជុងហ្គុកដាស់ប្រពន្ធពីដំណេកហើយក៏ឆុងមីទល់ភ្លឺ។

ព្រឹកថ្ងៃថ្មី:

ព្រឹកព្រលឹមថេហ្គុកនៅមិនទាន់ភ្ញាក់ទេព្រោះនៅគេងអោបគ្នានៅឡើយអាណិតតែអ្នកអង្គុយចាំទេអង្គុយឡើងងងុយទៅវិញហើយ។

<<ព្រឹកថ្មើរណេះហើយនៅធ្វើអីនិងបានជាយូម្ល៉េះ?>>ជីមីនអង្គុយរអ៊ូលើសាឡុងទាំងភ្នែកសម្លឹងមើលកាំជណ្តើររហូត។

រឿង✨ស្នេហ៍ប្រុសពិការ💕Where stories live. Discover now