ព្រឹកថ្មី:
តាំងពីយប់រហូតថ្មើរនេះវីរ៉ានៅមិនទាន់រករឿងអាប់ប៉ាគេទៀត។
<<ហុឹមៗ..ថ្ងៃនេះទ្រង់អីក៏ស្លូតម្ល៉េះហាស៎>>ថេយ៉ុងកំពុងតែបំបៅទឹកដោះគោអោយកូន។
<<បងថាហើយកូនចាញ់បារមីបងតាំងពីចាប់ផ្ទៃអូនមកម្ល៉េះ>>ជុងហ្គុកចុះមកពីលើផ្ទះនិយាយមកកាន់ប្រពន្ធ។
<<មុខដូចឆ្កួត..>>ថេយ៉ុងនិយាយទាំងសម្លក់ជុងហ្គុក
<<បានអាឆ្កួតនេះហើយដែរអោយមានអាញ៉ក់នោះឬអូនចង់បានមួយទៀត>>ជុងហ្គុកឡើងមកអង្គុយទល់មុខថេយ៉ុងនិយាយទាំងញាក់សម្បក់ភ្នែក។
<<កុំតាប៉ែ..អូនមានរឿងត្រូវនិយាយជាមួយបង>>ថេយ៉ុង
<<រឿងអី?>>
<<ល្ងាចមិញបងនិយាយថាបងធ្វើគ្រប់យ៉ាងព្រោះអូន..បងធ្វើអ្វីខ្លះ?>>
<<កុំរំលឹកអីនាងបងចាប់ដាក់គុកហើយ>>
<<ទាក់ទងអីនិងនាង.>>
<<បងប្រាប់ក៏បានដែរ..>>
ត្រឡប់មកក្រោយ:
<<អឺ..ឯងចាំតែទទួលបញ្ជារពីយើងទៅ..បើសិនជាក្នុងមួយខែនេះជុងហ្គុកមិនសុំយើងរៀបការសម្លាប់អាក្មេងនោះជាមួយកូនវាទៅ>>អ៊ែនណាកំពុងតែនិយាយ ទូរស័ព្ទជាមួយអ្នកណាមិនដឹង។
<<សម្លាប់?>>ជុងហ្គុកបានមកទាន់ក៏ឈស្តាប់។
<<បានហើយ..ចាំយើងcallទៅពេលក្រោយ>>អ៊ែនណាក៏ចុចបិតហើយតាំងពីថ្ងៃនោះមកជុងហ្គុកខ្លាចថេយ៉ុងមានគ្រោះថ្នាក់ក៏ប្រថុយ...ដោយមិនបានប្រាប់អ្នកណាទេ។
បច្ចុប្បន្ន:
<<ឃូឃៅម្ល៉េះ?..>>ស្តាប់ហើយថេយ៉ុងសម្លឹងមើលមុខកូន..ថ្ងៃនោះបើជុងហ្គុកមិនសុំអ៊ែនណារៀបការទេពេលនេះច្បាស់ជាគ្មានថេយ៉ុងនិងវីរ៉ាទេ។
<<អូនគួរតែស្រឡាញ់បងអោយច្រើនៗណាក្រែងឆាប់បានកូនទៀត>>ជុងហ្គុក
<<ហុឹស..កុំមាត់ច្រើនឆាប់ទៅដាំបាយលាងចានឆ្នាំងធ្វើម្ហូបផងអូនឃ្លានហើយ>>ថេយ៉ុង
YOU ARE READING
រឿង✨ស្នេហ៍ប្រុសពិការ💕
Acciónរឿង✨ស្នេហ៍ប្រុសពិការ💕 EP;01 ផ្តើមរឿង #អានដោយក្តីរីករាយ😽អានហើយកុំភ្លេចខមិនផងណា🙏🏻#សូមរងចាំភាគបន្ត_សុំទោសចំពោះអក្ខរាវិរុទ្ធ🙏🏻💜