ភាគទី០៤+០៥+០៦

409 9 0
                                    

អរគុណណាស់សម្រាប់រាល់ការខមិនគាំទ្រ

ស្នេហ៍តែម្ខាងᥫ᭡ ភាគ04+05+06

ជំពូកទី01៖ 3ឆ្នាំដែលចាកចេញ (ត)

ការបែកគ្នាអស់ពេលជាង2ឆ្នាំ បែកគ្នាទាំងមានកំហឹង មានមន្ទិលរៀងខ្លួន ទើបបានជាការជួបគ្នាម្ដងទៀតនាលើកនេះវាក្ដៅគគុកដូចជាចំប៉ើងត្រូវភ្លើងឆេះរោល។ ហ្វ្រេដនឹកគិតដល់នឹករាល់ពេល រាល់យប់មិនលួសចាប់តាំងពីថ្ងៃដែលនាងដេកជាមួយគេ ហើយរត់ចោលគេបាត់ មិនត្រឹមតែរត់ នាងក៏នៅរាយការណ៍ប្រាប់គ្នាឧត្តមសេនីយ៍ឲ្យមករករើផ្ទះគេទៀត។
"ជើងល្អណាស់ហ្វាន៍លីង នាងដឹងថាយើងតាមរកមុខនាងប៉ុណ្ណាទេ? ស្រីជើងល្អ" សម្ដីរបស់ហ្វ្រេដដែលគម្រោះគម្រើយទាំងប៉ុន្មានហាក់មិនបានចូលត្រចៀកហ្វាន៍លីងដូចជាពាក្យដែលថាគេព្យាយាមតាមរកនាងទេ កែវភ្នែករលីងរលោងព្យាយាមសំឡឹងមើលចំភ្នែករបស់គេ នាងព្យាយាមស្វែងរកកន្លែងទន់ភ្លន់ដែលគេអាចនឹងមានសម្រាប់នាងខ្លះ ព្រោះនាងរំពឹងខ្ពស់ណាស់ ថាបើពួកគេមានឱកាសជួបគ្នាម្ដងទៀត គេនឹងប្រែក្លាយជាអ្នកប្រុសហ្វ្រេដរបស់នាងកាលពីមុនទៀត។
"ហេតុអីក៏អ្នកប្រុសតាមរកខ្ញុំ?" សម្ដីសួរនាំបង្កប់នូវភាពចង់ដឹង អារម្មណ៍ល្អដែលនាងឃុំឃាំងអស់ជិត3ឆ្នាំក៏ធ្លាយមកវិញអស់ដូចជាទឹកបាក់ទំនប់ នាងសង្ឃឹម..នៅតែសង្ឃឹមថាគេអាចនឹងមើលនាងក្នុងផ្លូវល្អខ្លះ ត្រូវការអ្នកខ្លះ មិនមែនត្រូវការតែពេលចង់មានសិចទេ។
"ហេតុអី? នាងចង់ដឹងថាហេតុអីមែនទេ?"
"នាងចង់ដឹងមែនទេ?"
ឆឹប!អឹស..
មាត់សួរ ដៃដែលនៅពីក្រោយខ្នងនាងស្រាប់ក៏ក្របួចសក់នាងមួយក្ដាប់ណែន ហ្វ្រេដបង្ហាញស្នាមញញឹមមួយមកកាន់ហ្វាន៍លីង ស្នាមញញឹមដែលគ្រាន់តែឃើញ នាងក៏រលាយរលត់អស់ក្ដីសង្ឃឹមតែម្ដង ព្រោះក្នុងភ្នែកគេពេលនេះនាងជាស្រីដែលគេស្អប់ ជួបគ្នាថ្ងៃនេះវាមិនមែនមកពីនិស្ស័យ តែវាមកពីចំណារកម្មដែលពួកគេមានជាមួយគ្នាប៉ុណ្ណោះ។
"នាងបំផ្លាញគ្រប់យ៉ាងដែលយើងមាន អ្នកធ្វើឲ្យយើងរត់ រត់ដូចជាឆ្កែទ័លច្រក រត់ព្រោះតែភាពល្ងង់ខ្លៅរបស់នាង"
ព្រូស-
អស់ពីការទាញក្របួចសក់ រាងកាយមួយជំហរបស់ហ្វាន៍លីងក៏ត្រូវហ្វ្រេដច្រានឲ្យដួលព្រូសនៅនិងដី ការដួលទៅមួយជំហទាំងមិនដឹងខ្លួន វាធ្វើឲ្យនាងស្លុតហើយក៏ឈឺចុក ព្រោះរាងកាយមនុស្សស្រីមានចំណុចសំខាន់ជាច្រើនដែលអាចមានការប៉ះពាល់ បើសិនជាពួកគេត្រូវច្រានរឺដួលខ្លាំងនោះ។ ហ្វាន៍លីងទម្លាក់ដៃម្ខាងក្ដាប់ពោះខ្លួនឯង មិនព្រមនាំខ្លួនឡើងត្បិតនាងឈឺអួលណែនពោះតែម្ដង ការឈឺចាប់របស់នាងមិនបានទទួលការអាណិតអាសូរអីពីហ្វ្រេដបន្តិចទេ តែគេក៏មានតែអោបដៃសំឡឹងមើលនាង សើចចំអកយ៉ាងកក្លើនទៅវិញ។
"យ៉ាងម៉េច? នៅជាមួយអាឡេនណូស៍វាថ្នមនាងដល់រំអួយហើយមែនទេ? ហ្វាន៍លីង ហ្វារ៍? គ្រាន់តែដួលប៉ុណ្ណេះធ្វើឲ្យក្រោកមិនរួច ចុះកាលពីប៉ុន្មានឆ្នាំមុនយើងអុកចង់បាក់គ្រែ ម៉េចក៏នៅក្រោករត់ចោលយើងរួច? ស្រីមាយា ក្រោក!" ថាបើមិនជួយក៏មិនជួយទៅចុះ តែនេះហ្វ្រេដឈរអោបដៃដៀមដាមផ្លែផ្កាអ្នកដែលកំពុងតែឈឺចុកនោះទៅវិញ ហ្វាន៍លីងទាំងឈឺទាំងខ្មាស ក៏ព្យាយាមច្រត់ដៃក្រោកឡើងទាំងហេលហាលក្នុងខ្លួនបំផុត ហ្វ្រេដឯណោះក៏នៅឈរអោបដៃពេបមាត់ដដែល ពេលឃើញនាងកំពុងតែឈឺចាប់ គេសប្បាយចិត្តណាស់។
"អ្នកប្រុសឡេនណូស៍មិនដែលទម្រើស លោកមានតែបង្រៀនខ្ញុំឲ្យរឹងមាំថែមទៀត អ្នកប្រុសហ្វ្រេដជាមិត្ត ប្រហែលជាស្គាល់ច្បាស់ជានរណាៗទាំងអស់ពិតទេ? អឹស"
"នាងចង់បញ្ជោះយើងហ្អេស៎?" ការបកស្រាយបែបធម្មតា តែវាធ្វើឲ្យអ្នកម្ខាងទៀតក្ដៅឆេះដូចជាបាយពុះ ហ្វ្រេដលូកច្របាច់នាង ច្របាច់រុញនាងទៅបុកខ្នងនិងជញ្ជាំងលាន់ផឹប រង្គើអស់ទាំងក្បាលនាងតែម្ដង។
"រត់គេចពីយើង មកកន្ធែកជើងដេកជាមួយវា ហើយនាងនៅមានមុខមកសរសើរវាឲ្យយើងលឺទៀតហ្អេស៎?"
"កន្ធែកជើងឲ្យអាឡេនណូស៍ម្ដង វាឲ្យនាងប៉ុន្មាន? 10លាន 20លាន.. នាងនិយាយមក.."
"ស្មោគគ្រោក.. ហេតុអីក៏អ្នកប្រុសជាមនុស្សបែបនេះ?" កាន់តែស្ដាប់ ចិត្តនាងកាន់តែជ្រួលច្រាលដូចជាចង់ផ្ទុះឈាម ហ្វាន៍លីងសំឡឹងមើលទាំងគេទាំងភ្នែករលីងរលោងចង់តែយំ ហេតុអី? ហេតុអីក៏គេមិនផ្លាស់ប្ដូរអីបន្តិចសោះបែបនេះ?
"មុននិងហៅយើងថាស្មោគគ្រោក កុំភ្លេចឲ្យសោះថានាងក៏ធ្លាប់ដេកជាមួយអាស្មោគគ្រោកនេះ ក្បត់អាស្មោគគ្រោកនេះ..ឆ្លើយមកវាឲ្យស្អីនាង? ស្អីដែលវាយកចងជើងនាង?"
"ចិញ្ចៀន..ការរៀបការ! អ្នកប្រុសមានវាឲ្យខ្ញុំទេ?" ការចចេសចង់ដឹងរបស់ហ្វ្រេដពេលនេះក៏ទទួលបានចម្លើយ ហ្វាន៍លីងឆ្លើយគ្រប់ពាក្យគ្រប់ម៉ាត់ ដោយលើកយកហេតុផលសមស្របមួយ នោះគឺជាការរៀបការ ការសាងគ្រួសារ នាងលើកវាយកមកនិយាយ ព្រោះនាងដឹងថាហ្វ្រេដគេមិនដែលសូម្បីតែគិតរឿងមួយនេះទេ។
"នាង.." ហ្វ្រេដច្របាច់មាត់នាងកាន់តែខ្លាំង ខឹងសម្បារឥតមូលហេតុ កាលបើលឺពាក្យថារៀបការនេះ ហ្វាន៍លីងប្រញាប់រើបម្រាស់ ហើយក៏លើកដៃបង្ហាញពីចិញ្ចៀននៅនឹងនាងដៃឲ្យគេមើល។
"តែអ្នកប្រុសឡេនណូស៍បានឲ្យវាមកខ្ញុំ.. អ្វីដែលអ្នកប្រុសគ្មានថ្ងៃយល់និងស្គាល់រសជាតិ.. អឹក.. ហ៊ឹក អ្ហឺម" ខ្លួននាងត្រូវរុញបំបុកនិងជញ្ជាំងរួចត្រូវមាត់ប្រុសចិត្តខ្មៅជញ្ជក់បឺត បឺតយកតែមែនទែនសឹងតែបែកឈាម ហ្វាន៍លីងព្យាយាមលើកដៃរុញទ្រូងគេ តែហ្វ្រេដក៏មិនរបេះពីនាងសោះ កាន់តែរុញ គេកាន់តែរុលចូលមក គេប្រើខ្លួនគេពីតនាងជាប់និងជញ្ជាំង ខណៈដៃម្ខាងលូកច្របាច់ច្របល់ត្រគាកនាងខ្លាំងៗដូចគុំមកតាំងពីជាតិណា។
"ល..លែង អឺម អ្ហឹក" ការថើបនិងការច្របាច់ត្រគាកវាក៏ជាផ្នែកមួយនៃសិច តែទម្ងន់ដៃនិងការថើបរបស់ហ្វ្រេដវាហួសពីដែនខណ្ឌនោះ តែវាចូលមកជាទារុណកម្មទៅវិញ ព្រោះហ្វ្រេដមិនបានថ្នមដៃអីបន្តិចសោះ ហ្វាន៍លីងខ្លួនតូចតែមួយព្យាយាមរើបម្រាស់ ភ្នែករលីងរលោងក៏សម្រក់ទឹកថ្លាៗចុះមក ដូចជាព្យាយាមឃាត់គេដូចគ្នា តែហ្វ្រេដមិនខ្វល់ គិតតែពីថើបនឹងខាំមាត់នាង ដៃប៉ះពីត្រគាកក៏រុលមកដល់ចន្លោះជើងនិងច្របាច់ផ្កាស្នេហ៍នាងខ្លាំងៗពីលើខោស្លីប គេធ្វើគ្រប់យ៉ាងឲ្យតែនាងរលឹកនិងចងចាំ ថាទង្វើនេះ..សិចមួយនេះ បុរសម្នាក់នេះគត់ដែលអាចឆ្លងកាត់រឿងលើគ្រែបាន គេបង្ហាញភាពជាម្ចាស់ ម្ចាស់លើខ្លួនប្រាណនេះ។
"បាន..បានហើយ ហ៊ឹក" ម្ដងនេះហ្វាន៍លីងនាងក៏ប្រើកម្លាំងទាំងអស់រុញគេ រុញហើយក៏ស្រែកលាន់លឺ បំណងចង់ឲ្យហ្វ្រេដឈប់ធ្វើអ្វីផ្ដេសផ្ដាស ព្រោះសំឡេងនាងអាចនឹងមានអ្នកលឺមិនខានទេ។
ហ្វ្រេដក៏លែងធ្វើរឿងផ្ដេសផ្ដាស តែលើកនេះគេក៏លើកដៃជូតបបូរមាត់ ជូតចំពោះមុខអ្នកដែលគេទើបតែថើបតែម្ដង ដូចជាចង់ប្រាប់នាងថា ការថើបមួយនេះវាគ្រាន់តែជាការថើបចោល ថើបរួចគេជូតវាចោលក៏ចប់ គ្មានន័យស្អីទាំងអស់។
"ចាត់ទុកថានាងសំណាងចុះដែលមានឱកាសបានពាក់ចិញ្ជៀននោះ ព្រោះមនុស្សដូចជានាងមិនសាកសមតម្លៃទេ.." ហ្វ្រេដដើរចូលមកជិតលីង ចូលមកនិងអោនមុខទៅរកត្រចៀកនាង គេខ្សឹបនូវប្រយោគមួយដែលគ្រាន់តែស្ដាប់ហើយ ទឹកភ្នែកនាងក៏ដណ្ដើមគ្នាស្រក់មិនឈប់។
"ការធ្វើស្អី? មនុស្សដូចជានាងគេយកអុកលេងបំបាត់អផ្សុកតែប៉ុណ្ណឹង.." ពាក្យស្មោគគ្រោក គ្មានតម្លៃ មានតែការមាក់ងាយ ជាន់ឈ្លីបន្លឺចេញពីមាត់ហ្វ្រេដអស់គ្មានសល់ គេដកមុខពីក្បែរត្រចៀកនាង រួចក៏ប្ដូរមកមើលមុខនាងជំនួស គេមើលទាំងញញឹមចុងមាត់ចំអក រួចក៏ក្រពាត់ដៃដើរចេញទៅ ស្របនឹងវត្តមានមនុស្សម្នាក់ដើរចូលមកដូចគ្នា។
"អាហ្វ្រេដ?" ឡេនណូស៍លាន់មាត់ កាលបើឃើញមិត្តដើរចេញពីទិសតែមួយដែលស្រីរបស់គេកំពុងតែឈរឯណោះ ហ្វ្រេដមើលទៅសម្លាញ់រួចញញឹមធម្មតានិងដើរទៅកាន់បន្ទប់អាហារបាត់ ខណៈឡេនណូស៍មើលទៅអ្នកម្ខាងទៀត វាក៏ជាឱកាសឲ្យហ្វាន៍លីងបានជូតទឹកភ្នែកនិងរៀបខ្លួនធម្មតា ដើម្បីកុំឲ្យឡេនណូស៍សង្ស័យខ្លួន។
"អ្នកប្រុសមិនគួរមកតាមដោយផ្ទាល់ទេ ខ្ញុំកំពុងតែរកដើរទៅហើយណា៎" ហ្វាន៍លីងប្រើសម្ដីផ្អែមស្រឡូនដូចធម្មតា មិនមានសំឡេងញ័រ មិនបង្ហាញការឈឺពើតផ្សាដូចជាក្នុងចិត្តកំពុងតែមានសោះ។
"យើងលឺសំឡេងស្រែក គិតថាជានាងទើបមកមើល នេះនាងមិនអីទេហ្អេស៎ហ្វាន៍?" ឡេនណូស៍មិនបង្អង់ប្រញាប់ចូលមកជិតនាង រួចលើកដៃម្ខាងស្ទង់កម្ដៅលើថ្ងាសហ្វាន៍លីង គេស្ទាបនាងរួចក៏ស្ទាបថ្ងាសខ្លួនឯងដែរ ដើម្បីបញ្ជាក់។
"រៀងក្ដៅខ្លួនដែរ បើនាងមិនស្រួលខ្លួន នាងឡើងទៅគេងបាន ចាំយើងប្រាប់អាម៉ៃគ៍និងអាហ្វ្រេដថានាងមិនស្រួលខ្លួនមិនបានរួមតុ" តាមចិត្ត តាមគោលបំណងពីដំបូង ហ្វាន៍លីងនាងពិតជាចង់ទៅជួបនិងរួមតុជាមួយមិត្តរបស់ឡេនណូស៍ណាស់ តែក្រោយពីហ្វ្រេដបង្ហាញខ្លួន ក្នុងនាមជាមិត្តម្នាក់ដែរនោះ អារម្មណ៍ជឿជាក់ដែលនាងមានក៏រលាយអស់ ពេលនេះសល់តែទុក្ខសោកនិងភាពភ័យខ្លាចតែប៉ុណ្ណោះ នាងខ្លាចថាបើនាងប្រឈមមុខ គេអាចនឹងនិយាយអ្វីមិនល្អ នាងខ្លាចថាគេនឹងប្រើអតីតកាលដែលនាងធ្លាប់ខូចខ្លួនជាមួយមកដាក់គំនាបនិងធ្វើឲ្យឡេនណូស៍គិតថានាងជាស្រីពេស្យាដូចដែលហ្វ្រេនបានដៀល នាងខ្លាចពិតមែន។
"ខ្ញុំអាចធ្វើបែបហ្នឹងបានមែនទេ? អ្នកប្រុសឡេនណូស៍?" សំនួររបស់ហ្វាន៍លីងក៏នាំឲ្យឡេនណូស៍ក្រវីក្បាលតិចៗ
"ហេតុអីក៏មិនបាន? កុំភ្លេចថានាងក៏ជាសមាជិកផ្ទះនេះ នាងអាចធ្វើអីក៏បានដែរ ព្រោះនាងជាអ្នកនាងរបស់ត្រកូលព្រីស៍ហ្គេត.. បានហើយ! នាងទៅគេងចុះ យើងរកកំដរអាពីរនាក់នោះផឹកបន្តិចសិន កុំភ្លេចចាក់គន្លឹះសោរស្រួលបួលផង យើងមិនខ្លាចថាយើងស្រវឹងហើយចូលទេ តែវាជាបន្ទប់នាង ហើយនាងជាស្រីត្រូវតែប្រុងប្រយត្ន័ យល់ទេ?" ការផ្ដែផ្ដាំលាយឡំនិងការបារម្ភនាំឲ្យហ្វាន៍លីងនាងកម្សួល តែក៏ព្យាយាមញញឹមលាក់បាំង នាងតាមសំឡឹងមើលទៅផែនខ្នងរបស់ឡេនណូស៍ដើរចេញ គេដើរកាន់តែឆ្ងាយ របាំងផ្ទៃមុខរឹងមាំរបស់ហ្វាន៍លីងកាន់តែរលាយអស់ ទឹកភ្នែកហូរស្រក់ច្រោកៗចុះកាត់ផែនថ្ពាល់ អន្លេអន្លាំដូចជាទឹក ហ្វាន៍លីងលើកដៃម្ខាងខ្ទប់ទ្រូងរួចទម្លាក់ខ្លួនអង្គុយចុះកន្លែងដដែល ព្រោះនាងគ្មានកំដរដើរបន្តទៅបន្ទប់។
"ឲ្យខ្ញុំសុំទោស... អ្ហឹក! សុំទោសអ្នកប្រុសឡេនណូស៍" នាងសុំទោសគេម្នាក់ឯង សុំទោសដែលនាងជាស្រីមិនល្អ ស្រីមានប្រឡូកប្រឡាក់និងប្រុសផ្សេងមកមិនតិច នាងខ្មាសគេ ហើយនាងក៏ខ្មាសខ្លួនឯងទៀត អ្វីដែលគួរឲ្យខ្មាសជាងនេះគឺនាងមិនដែលគិតបំភ្លេចនឹងស្អប់ប្រុសដែលបំពាននាងម្ដងជាពីរដងនោះ បូកសរុបទាំងទង្វើគេនៅថ្ងៃនេះ នាងនៅតែមិនអាចស្ងប់ ហើយចិត្តក៏នៅតែរំពឹងចង់ឲ្យគេកែខ្លួន។

ស្នេហ៍តែម្ខាង ᥫ᭡Where stories live. Discover now