ភាគទី០៧+០៨+០៩

390 9 0
                                    

គេថាស្នេហាធ្វើឲ្យមនុស្សឈឺចាប់ តែបងដេនគ្មានស្នេហាឲ្យហ្វាន៍លីងផង បែរជាឈឺចាប់រឿងគេរហូត ហុហុ

ស្នេហ៍តែម្ខាងᥫ᭡ ភាគ07+08+09

ជំពូកទី01៖ 3ឆ្នាំដែលចាកចេញ (ត)

2ថ្ងៃកន្លងផុត
វីឡាមួយកន្លែងដែលមានធ្លាដីធំល្មមសាកសមជាផ្ទះលំហែរឺក៏ជាផ្នះស្នាក់នៅរបស់គ្រួសារតូចមួយដែលមានសមាជិកមិនលើសពី5នាក់។ ត្បិតតែវីឡាមានសភាពតូចមែនពិត តែខាងក្នុងផ្ទះក៏មានការតុបតែងយ៉ាងប្រណីត មានអ្នកបម្រើ2-3នាក់ដែលសុទ្ធតែជាអ្នកបម្រើសុីឈ្នួលរបស់គ្រួសារមួយនោះ។
"លោកជំទាវត្រូវការពិសារអ្វីទេ?" សំឡេងស្រទន់ស្រាលបន្លឺសួរទៅកាន់ស្ត្រីវ័យជ្រេបន្តិច គាត់អង្គុយបើកកាសែតអាននៅឯសាឡុងក្នុងបន្ទប់ទទួលភ្ញៀវទាំងមុខមាត់បង្ហាញភាពតឹងតែងដូចជាមានអ្វីនាំឲ្យទើសចិត្ត។
"កាហ្វេមួយកែវមក"
"តែតាំងពីព្រលឹមមកលោកជំទាវមិនទាន់-"
(ម៉ាក់អុំបានពិសារបបររួចហើយ ខ្ញុំជាអ្នកចម្អិនឲ្យគាត់ដោយផ្ទាល់)
ការសន្ទនាគ្នារវាងស្ត្រីចំណាស់និងអ្នកបម្រើក៏មានមនុស្សម្នាក់ចូលមកនិយាយកាត់ អ្នកបម្រើនោះក៏អោនក្បាលដាក់ស្ត្រីចំណាស់បន្តិច ហើយក៏បែរទៅអោនគំនាបដាក់ស្រីស្រស់ដែលទើបតែចូលមកនោះម្នាក់ទៀត ទើបនាំខ្លួនចាកចេញ។ ស្រីស្រស់ស្ថិតក្នុងរ៉ូបសត្រឹមកំភួនជើង សក់វែងអន្លាយហើយក៏ទន់រលោងដូចលាបប្រេងក្រអូប ស្នាមញញឹមក៏ញ៉ោចឡើងពាសពេញផ្ទៃមុខកាលបើនាងត្រូវប្រឈមមុខចំនិងស្ត្រីចំណាស់ដែលគេដាក់ងារថាលោកជំទាវៗមុននោះ។

ជំទាវ រ៉ូហ្គេត៍ ម័រគេន, ស្ត្រីដែលធ្លាប់តែមានមុខមាត់ មានកិត្តិយសជាជំទាវជាគូនិងស្វាមីដែលមានងារជារដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងយុត្តិធម៌ដែលគេឲ្យតម្លៃ ចាត់ទុកដូចជាព្រះ ត្បិតការងាររបស់គាត់គឺជួយរកយុត្តិធម៌ជូនអ្នកដទៃ តែគ្រប់យ៉ាងបែរជារលាយខ្សុលអស់ត្រឹមមួយរាត្រី ប្ដីគាត់ត្រូវធ្លាក់បុណ្យសក្តិ ជាប់គុកជាប់ច្រវ៉ាក់ ប៉ុណ្ណឹងនៅមិនល្មម គាត់ក៏ត្រូវស្លាប់យ៉ាងអាថ៌កំបាំងនៅក្នុងគុកថែមទៀត។ ពេលនេះគាត់និងកូនប្រុស ហ្វ្រេដទីគ៍ក៏ត្រូវភៀសខ្លួន គេចមករស់នៅក្រៅប្រទេស ឲ្យឆ្ងាយពីភ្នែក ពីត្រចៀករបស់រដ្ឋាភិបាលនាប្រទេសអាល្លឺម៉ង់ ជាពិសេសនោះគឺគេចឲ្យផុតពីនាយត្រកូលហ្សាម៊ែនតូសទាំងពីរនាក់បងប្អូននោះឯង។

ស្នេហ៍តែម្ខាង ᥫ᭡Where stories live. Discover now