ភាគទី០១+០២+០៣

487 10 0
                                    

ស្នេហ៍តែម្ខាងᥫ᭡ ភាគ01+02+03

ជំពូកទី01៖ 3ឆ្នាំដែលចាកចេញ (ត)

ទីក្រុងBordeaux—ប្រទេសបារាំង

"អ្ហា.."
"អ្ហាស៎" សំឡេងស្រែកថ្ងួចថ្ងូរ គ្រលួចចេញពីដើមករស្រីស្រស់សក់ក្រហមឆេះ នាងដេកក្ដាប់ខ្ញាំស្រោមពូកខ្មៅក្រឹប សឹងតែបាក់ម្រាម ខណៈរាងកាយនាង ពិសេសត្រង់ចំណុចស្រៀវស្រើបកំពុងត្រូវបុរសមាឌធំជង្គ្រោងច្របាច់ចង្កេះហើយក៏សម្រុកខ្លាំងៗដល់ថ្នាក់គ្រែរង្គើគឹកៗ
"អ្ហា..អ្ហាស៎ អ្នកប្រុសហ្វ្រេដ" ក្រោយពីហោះហើរអស់រយៈពេលប្រមាណជា2-3ម៉ោងរួចមក ម្ចាស់ឈ្មោះនេះក៏មិនបានទុកពេលដេកសម្រាកយកកម្លាំងអ្វីនោះទេ ជើងប៉ះដីមិនបានប៉ុន្មាន ពេលនេះក៏ត្រូវឡើងលើគ្រែបន្ត តាមតម្រេកតណ្ហាដែលអាចនិយាយថាជាទម្លាប់គេក៏ថាបាន។
"អ្ហាស៎"
"ហ៊ឹស ចង្រៃពិតមែន!!!" ខណៈអ្នកក្រោមខ្លួនកំពុងតែស្រៀវស្រើបព្រោះភាពស្រណុកស្រួលដែលអាវុធធំផ្ដល់ឲ្យនាង តែនាងមិនឆ្ងល់ទេហ្អេស៎ ថាហេតុអីម្ចាស់អាវុធនោះបែរជាកើតចិត្តខឹងសម្បារទៅវិញ? ហ្វ្រេដបញ្ចប់រឿងលើគ្រែត្រឹមនោះរួចដកបញ្ចប់គ្រប់យ៉ាងកណ្ដាលទីតែម្ដង។
"លុយនាង!" គេបោះលុយមួយចំនួនលើពូកឲ្យស្រីស្រស់សក់ក្រហមនោះ នាងងាកមើលទៅគេទាំងឆ្ងល់ តែក៏មិនហ៊ានសួរនាំព្រោះខ្លាចត្រូវថ្មោងរបស់គេនោះ។
"ចង្រៃយ៎អើយ! ហ៊ឹស"
"ហេតុអី? ហេតុអីក៏យើងគ្មានអារម្មណ៍?" ចាប់តាំងពីគេបានឡើងគ្រែជាមួយហ្វាន៍លីងតែ2ដងនោះរួចមក ចំណង់របស់គេក៏បាត់អស់ ដូចជាត្រូវបណ្ដាសាររន្ទះបាញ់ នេះបើសិនជាបាត់បង់ចំណុចមួយសប្ដាហ៍ រឺមួយខែ គេមិនថាទេ តែនេះវាជិត3ឆ្នាំហើយ វាក៏សមល្មមអាចឲ្យគេភ្លេចមុខគួរឲ្យស្អប់របស់នាងបានហើយ តែនេះមិនមែនឡើយ ដេកដើរឈរអង្គុយ គេតែងតែនឹកឃើញដល់មុខនាងម្នាក់នោះ មុខពេលហាមាត់ស្រែកថ្ងូរឲ្យគេរំលោភ រាងកាយស្រឡូនគ្មានកម្លាំងតែព្យាយាមរុញឃាត់គេធ្វើដូចជាខ្លួនរឹងមាំណាស់ តែកម្លាំងដៃនាងដូចជាស្នោរមកច្រានដៃគេអ៊ីចឹង គ្មានរង្គើអ្វីបន្តិចទេ មានតែបន្ថែមភាពស្រៀវស្រើបឲ្យគេថែមទៀត។
"មួយរយៈចុងក្រោយនេះអ្នកប្រុសដូចជាចុះខ្សោយណាស់ អ្នកប្រុសហ្វ្រេដគួរតែទៅរកពេទ្យ"
"កុំមកចេះ បានលុយហើយក៏ចេញទៅ យើងចង់នៅម្នាក់ឯង" ហ្វ្រេដគំហកដាក់អ្នកម្ខាងទៀតហាក់ដូចជាខឹងសម្បារដែលនាងមកចេះដឹងរឿងគេ ហើយថែមទាំងដេញគេឲ្យទៅរកពេទ្យពិនិត្យទៀត នេះគេអន់ដល់ម្លឹងហ្អេស៎? ស្រីស្រស់សក់ក្រហមក្រវីក្បាលបន្តិច រួចក៏ទាញកាបូបស្ពាយចេញទៅបាត់បែបមិនខ្វល់ខ្វាយសម្ដីគំហកស្រែក ព្រោះនាងមិនដែលគិតខ្វល់មុខមាត់ កិត្តិយសអីទេ សំខាន់ពេលគេសុីរួចឲ្យលុយក៏ចប់។
ក្រឺង!ក្រឺង..
អ្នកឡើងគ្រែជាមួយទើបតែចេញទៅផុត ពេលនេះទូរសព្ទ័គេក៏រោទ៍ឡើងរំខានមួយតង់ទៀត ហ្វ្រេដលើកដៃឈ្លីក្បាលខ្លួនឯងទាំងក្ដីក្រហល់ក្រហាយអាយៈអាយាយចិត្ត តែគេក៏សម្រេចចិត្តលើកដដែល ព្រោះវាជាលេខរបស់ម៉ៃគ៍។
"វាយ៉ាងម៉េចឯង? សួរនាំរហូតធ្វើដូចជាប្រពន្ធយើង"
(សម្ដីដូចជះអាច់ទាំងកន្ថោរបែបនេះ ស្រីណាគេយកឯងធ្វើប្ដីនោះ? អាហ្វ្រេដ..) មនុស្សកំពុងតែក្រពុលមុខស្រាប់ផង ពេលលឺម៉ៃគ៍ដៀលឡូងៗបែបនេះទៀត ហ្វ្រេដក៏មានអារម្មណ៍ដូចខ្លួនឯងកំពុងធ្លាក់នរកទាំងរស់តែម្ដង។
"ឥលូវនិយាយសាច់ការមក ខលមកមានការស្អី?"
(បុគ្គលិកយើងថាមានស្រីcheck-inចូលខនដូឯង នេះទម្លាក់ជើងដល់ដីមិនទាន់ បបួលស្រីឡើងឋានសួគ៌ទៀតហើយហ្អេស៎ឯង? ប្ដូរច្រើនពេកតិចអេដស៍)
"នែ អាម៉ៃគ៍! យើងក្បាលកញ្ចាស់ហើយមិនមែនក្មេងបៀមដៃមកឲ្យឯងទេសនាអីបែបហ្នឹងទេ មានស្អីនិយាយក៏និយាយមក បើគ្មានទេ យើងបិទរកទៅងូតទឹក"
(គឺយើងខលចង់ប្រាប់កន្លែងណាត់ជួបដែលអាបិសាចទឹកកកចង់ជួបពួកយើងល្ងាចនេះ)
"នៅភោជនីយដ្ឋានណាក៏ផ្ញើlocationមក ចាំយើងរៀបខ្លួនរួចយើងចេញទៅ..ហាមតែផ្ញើចូលព្រៃ ប្រយត្ន័យើងជិះទៅបុកឯងដល់វីឡា"
(អាហ្វ្រេដចង្រៃ..អើ! ចាំយើងផ្ញើឲ្យ ម៉ោង5ជួបគ្នា)
"អើ!" ហ្វ្រេដដាក់ទូរសព្ទ័ចុះលើពូក រួចដើរហួសទៅយកកន្សែងពោះគោផ្លាស់ងូតទឹក ចាប់តាំងពីរត់ចេញពីអាល្លឺម៉ង់មកទីនេះ ហ្វ្រេដក៏ហាក់មានសេរីភាពជាងមុន គេអាចទៅណាមកណាបាន ដោយមិនចាំបាច់គេចវេស ព្រោះនៅទីនេះគ្មាននរណាស្គាល់រឺដឹងថាគេជានរណាទេ ដូច្នេះគេក៏អាចប្រើប្រាស់យុវវ័យភាពបានយ៉ាងងាយដូចជាកាលពីមុនវិញ។

ស្នេហ៍តែម្ខាង ᥫ᭡Where stories live. Discover now