ភាគ១៤

260 7 0
                                    

នារីសាច់កម្មប្រចាំសេរ៊ីគឺលីង..

ស្នេហ៍តែម្ខាងᥫ᭡                ភាគ14

ជំពូកទី01៖ 3ឆ្នាំដែលចាកចេញ (ត)

ខណៈដែលអ្នកត្រូវគេជាន់ឈ្លីកំពុងតែយំសោកសង្រែងតែម្នាក់ឯងក្នុងបន្ទប់ដាក់សម្ភារៈ នាយហ្វ្រេដញញឹមជាប់មាត់តែម្ដង ការដើរតួជាបុរសចិត្តខ្មៅ ចាប់នាងធ្វើបាប រុករាននាំឲ្យនាងឈឺពើតផ្សា យំស្រែកនៅចំពោះមុខគេ ទឹកភ្នែកនាងមួយតំណក់ៗវាសំខាន់ណាស់ ព្រោះរាល់ពេលដែលឃើញនាងយំ នាងអង្វរករខ្លួន វាជាក្ដីសុខពេញប្រៀបដែលគេតែងតែប្រាថ្នាកន្លងមក ពេលនេះវាក៏សម្រេចជោគជ័យម្ដងមួយជំហានៗហើយ។
"បងហ្វ្រេដ?"
"អូហ៍! រួចរាល់ហើយហ្អរ៎ហ្វីនី?" ហ្វ្រេដទៅរកហ្វាន៍លីង ធ្វើបាបបំពាននាងមើលទៅដូចជាមួយប៉ព្រិចភ្នែកសោះ តែការពិតវាកន្លងទៅជិត1ម៉ោងទៅហើយ ដល់ថ្នាក់ជំទាវម៉ាក់គេបានចូលពិនិត្យ ហើយក៏ចេញមកវិញបាត់ទៀតហើយ។
"ឯងបាត់ទៅណាកូនហ្វ្រេដ? ឯងមិនទៅ ម៉ាក់មិនស្រួលចិត្តសោះ" លោកជំទាវមានប្រសាសន៍ហាក់បង្ហាញពីភាពខឹងសម្បារនិងទាមទារចង់បានកូនប្រុសទៅជាមួយ ទាំងដែលមុននោះគាត់មិនបាននៅតែឯងកណ្ដោចកណ្ដែងឯណា គាត់ក៏មានហ្វីនី កូនស្រីចិញ្ចឹមនៅចាំមើលថែយកអាសារគាត់រួចហើយតើ។
"ម៉ាក់និយាយបែបនេះអូនហ្វីនីអាចអន់ចិត្តណា៎ ប្អូនខំសុំច្បាប់សាលាជូនម៉ាក់មកណា៎" លឺបងប្រុសក្រៅសាច់ឈាមសរសើរ ហ្វីនីក៏លួចញញឹមលាក់លៀមតែឯង តែស្នាមញញឹមនាងក៏រសាយវិញ កាលបើក្រឡេកប៉ះនឹងក្រសែភ្នែកបែបសំឡក់សំឡឹងរបស់លោកជំទាវត្រឡប់មកវិញ រាល់ពេលដែលហ្វីនីស្និតស្នាលជាមួយនិងហ្វ្រេដ គាត់តែងតែបង្ហាញការមិនពេញចិត្ត មិនចង់ឲ្យនៅក្បែរតាំងតែពីតូចមក ព្រោះដូចដែលដឹង ក្មេងប្រុសស្រី មិនជាប់សាច់ឈាមស្អីសោះជាមួយនិងគ្នាជាប់ មិនយូរមិនឆាប់គង់តែមានចិត្តឲ្យគ្នា គាត់ស្រឡាញ់ហ្វ្រេដ គាត់មានកូនតែម្នាក់ ដូច្នេះគាត់ត្រូវតែហួងហែងបែបនេះ គាត់មិចនឹងអាចឲ្យគេទៅយកស្រីគ្មានមុខមាត់ស្អីសោះកើតនោះ? គ្មានផ្លូវទេ។
"អ្នកម៉ាក់ចង់ពិសារអីទេ? ចាំខ្ញុំជូនម៉ាក់ទៅពិសារឲ្យឆ្ងាញ់មាត់ម្ដង" ហ្វ្រេដដែលសាហាវឃោឃៅមុននោះក៏រលាយអស់ សល់តែហ្វ្រេដដែលមានទឹកមុខស្រស់បស់ កែវភ្នែកថ្លាយ៉ង់សំឡឹងមើលទៅអ្នកមានគុណរបស់ខ្លួនប៉ុណ្ណោះ លោកជំទាវមិនបាននិយាយអី តែក៏ដើរសម្ដៅទៅរកឡាននៅចតមិនឆ្ងាយពីមុខមន្ទីរពេទ្យឯណោះ ហ្វីនីក៏ឈរសំឡឹងមើលផែនខ្នងអ្នកដែលមិនទទួលស្គាល់នាងតាំងតែពីដើមមក ទោះបីជានាងព្យាយាមហាត់ពត់ខ្លួន ធ្វើខ្លួនឲ្យល្អឥតខ្ចោះបែបណាក៏គាត់ដូចជាមិនចង់ឃើញ មិនបង្ហាញការស្រឡាញ់អ្វីមកនាងសោះ។
"ថ្ងៃណាមួយ អ្នកម៉ាក់ច្បាស់ជាយល់ព្រមយល់ចិត្តនិងបើកចិត្តទទួលយកអូនមិនខានទេហ្វីនី រង់ចាំបន្តិចទៀតទៅណា បងនៅខាងអូនជានិច្ច ប្អូនសម្លាញ់" ហ្វ្រេដនិយាយផង ដៃក៏លូកកាន់ប៉ះក្បាលហ្វីនីពីក្រោយផង ការយកចិត្តទុកដាក់ សំឡេងស្រាលស្រទន់របស់គេហាក់ដូចជាភេសជ្ជៈប៉ូវកម្លាំងចិត្តនាងឲ្យរឹងមាំឡើងអ៊ីចឹង ដរាបណាមានអ្នកនៅខាងនាង នាងនឹងមិនចុះចាញ់នោះទេ។

ស្នេហ៍តែម្ខាង ᥫ᭡Where stories live. Discover now