ផ្ដើមរឿង

1.3K 23 0
                                    

រឿងថ្មី តែអ្នកសរសេរចាស់ដដែល ខិខិ

ស្នេហ៍តែម្ខាងᥫ᭡                #ផ្ដើមរឿង

ជំពូកទី01៖ 3ឆ្នាំដែលចាកចេញ

ត្រឡប់ទៅកាន់ថ្ងៃកើតហេតុ
ផាំង!ផាំង..
សំឡេងកាំភ្លើងបន្លឺរន្ធាន់ឡើងតាមពីក្រោយនាយសង្ហាដែលមានឈាមជោគជាំខ្លួនឯណោះ កម្លោះដែលជាប់ឈ្មោះជាមុខសញ្ញារបស់រដ្ឋាភិបាល ហើយពេលនេះក៏ត្រូវក្រុមណាមិនដឹងបាញ់ប្រហារធ្វើឲ្យគេរត់គេដូចជាឆ្កែទ័លច្រក។
"អាឡូ?"
"អាឡូ? ហ៊ើយ..ចង្រៃយ៎" ការរត់គេចរបស់គេក៏កាន់តែលំបាក ពេលដែលការខលទៅប្រាប់អ្នកដែលគេអាចសុំជំនួយនោះបែរជាមិនទទួលបានផលអ្វីសោះ គេមិនបានឆ្លើយតប ហើយថែមទាំងបិទលែងឆ្លើយឆ្លងទៀត ហ្វ្រេដទម្លាក់ទូរសព្ទ័ចោល រួចយកដៃមកខ្ទប់ទ្រូងដែលហូរឈាមកក្លាក់នោះជំនួសវិញ។
គេបន្តរត់រហូតទាល់តែមកដល់ព្រៃក្រាស់ កន្លែងដែលគេអាចទុកចិត្តនិងទម្លាក់ខ្លួនអង្គុយផ្អែកខ្នងនិងដើមឈើធំ កែវភ្នែកហាក់ស្រពន់ចង់តែបិទសម្ងំដេក ព្រោះអស់កម្លាំងខ្លាំងពេក តែគេក៏មិនអាច ព្រោះបើហ៊ានតែគេបិទភ្នែក គេច្បាស់ជាត្រូវក្លាយជាឆ្អឹងឆ្កាងរបស់ពួកនោះមិនខានឡើយ។
"លោកប៉ា..ហេតុអីក៏លោកប៉ាធ្វើបែបនេះ? ហេតុអីក៏លោកប៉ាសុខចិត្តទទួលថ្មបាក់ពីគេ? តើអាម្នាក់នោះវាជានរណា?" គ្រាន់តែអង្គុយចុះ មនុស្សដែលនាយសញ្ជឹងគិតមុនគេក៏ជាឪពុកដែលនៅក្នុងគុកឯណោះ ចាប់តាំងពីមានរឿងមក គេមិនដែលបានជួបគាត់សោះ គេក៏មិនហ៊ានសូម្បីតែឈានជើងទៅ ព្រោះបើគេត្រូវចាប់ខ្លួនម្នាក់ទៀត កូនប្រុសត្រកូលរូម៉ាណូក៏នឹងត្រូវចប់ត្រឹមនេះ។
ភឹប!
សំឡេងសម្រឹបជើងបន្លឺឡើងនាំឲ្យហ្វ្រេដប្រញាប់ប្រម៉ែប្រមូលកម្លាំងគេច តែក៏មិនលឿនជាងអ្នកមកដែរ ព្រោះគេកំពុងតែមានរបួស រត់យកតែព្រះអាយូសសឹងមិនបានផង។
"លែង..លែងយើង"
"គឺយើង..យើងមកជួយឯង" ហ្វ្រេដដំបូងក៏រើបម្រាស់ព្រោះគិតថាជាខ្មាំង តែក្រោយពីលឺសំឡេងអ្នកម្ខាងទៀតភ្លាម គេក៏ប្រញាប់ងាកមើលទៅអ្នកម្ខាងទៀតនោះ បុរសមាឌមាំទាំ ស្បែកថ្លាបន្តិចព្រោះគេជាកម្លោះកូនកាត់បារាំង តែកាត់អ្វីមិនសំខាន់ទេ អ្វីដែលសំខាន់ពេលនេះគេជាអ្នកមកជួយជីវិតគេ។
"ឯង..ឯងដឹងថាយើងនៅទីនេះបានយ៉ាងមិច?"
"យើងដឹងបានរបៀបណាមិនសំខាន់ទេ សំខាន់ពេលនេះយើងត្រូវនាំឯងចេញពីទីនេះសិន ពួកឯង..បង្វែងដានពួកនោះទៅ"
"បាទចៅហ្វាយ" ថាហើយកូនចៅទាំងពីរនាក់ដែលមកអមដំណើរក៏ប្រញាប់រត់ទៅភ្លាមមិនបង្អង់ ចំណែកចៅហ្វាយនាយឯណេះក៏ប្រញាប់គ្រានោះមិត្តទៅរកឡានខ្មៅរលើបដែលចតចាំលើផ្លូវធំឯណោះ។
"យើងនឹងយកឯងចេញពីប្រទេសនេះបណ្ដោះអាសន្នសិន ឯងនៅទីនេះមិនបានទេ ព្រោះពួកវានឹងតាមយាយីឯងគ្រប់ពេលអាហ្វ្រេដ" កាលបើយកហ្វ្រេដមកដល់ទម្លាក់ចូលឡានរួច អ្នកម្ខាងទៀតក៏និយាយភ្លាម មុននិងគេប្រញាប់រត់ទៅកាន់កន្លែងតៃកុង។
"អឹស..យើង..យើងទៅណាមិនទាន់បានទេ យើងមិនទាន់បានលុបលាងឈ្មោះឲ្យលោកប៉ាទេ គាត់មិនបានខុស យើងនឹងរកយុត្តិធម៌ឲ្យគាត់"
"យើងថាវាដូចជាយឺតពេលមួយជំហានហើយហ្វ្រេដ" កម្លោះសង្ហាយើងដែលជាអ្នកបញ្ជាចង្កូតក៏ថយក្រោយង៉ោង រួចបត់មួយទំហឹងមុននិងបើកចេញពីទីនោះ ហ្វ្រេដមានទឹកមុខភាំងមិនមែនព្រោះតែការថយឡានយ៉ាងសាហាវនោះ តែគេភាំងនឹងពាក្យថាយឺតពេលមុននោះ។
"ឯងចង់បានន័យថាយ៉ាងមិច?"
"អាម៉ៃគ៍?"
"លោកប៉ាឯងបានស្លាប់ហើយហ្វ្រេដ.."
ក្ដុក! បេះដូងនិងក្ដីសង្ឃឹមដែលគេមានធ្លាក់ក្ដុកដូចជាដុំថ្មធ្លាក់ទឹក បបូរមាត់ដែលហានិយាយសឹងមិនរួច ពេលនេះក៏ញ័រទទ្រើតដល់ថ្នាក់គេត្រូវលើកដៃទប់ ហ្វ្រេដព្យាយាមងាកភ្នែកចេញ ព្យាយាមទប់និងលួងលោមខ្លួនឯងមិនឲ្យទន់ខ្សោយហើយទើបងាកមកនិយាយជាមួយមិត្តសម្លាញ់វិញជាមួយទឹកមុខប្រាកដប្រជាបំផុត។
"ល្អ! យើងនឹងទៅក្រៅប្រទេសជាមួយឯង តែឯងត្រូវតែជួយយើងវែកមុខអ្នកនៅពីក្រោយរឿងនេះបានទេ?" សំណើររបស់ហ្វ្រេដនាំឲ្យអ្នកម្ខាងទៀតញញឹមបន្តិច គេងាកបែរមើលទៅសម្លាញ់រួចបង្ហាញក្រសែភ្នែកតក់ក្រហល់ជាងហ្វ្រេដទៅទៀត។
"ឯងក៏ដឹងថារឿងអយុត្តិធម៌ជាសត្រូវនិងអ្នកច្បាប់ដូចជាយើងណាអាហ្វ្រេដ ប្រាកដណាស់ យើងនឹងជួយឯង" ហ្វ្រេដងក់ក្បាលរួចក៏ផ្អែកខ្នងនិងកៅអីឡាន សម្រាកយកកម្លាំងជំនួសឲ្យការរត់គេចពេញមួយថ្ងៃនោះ ម៉ៃគ៍បើកឡានលឿនគួរសម គេបើកតែមួយភ្លែតក៏ឡើងមកដល់ផ្លូវធំ តែក៏ត្រូវឈប់ងក់ ព្រោះស្ដុកក្រហមដែលនៅពីមុខ។
"បិទភ្នែកដេកមួយភ្លែតទៅ ប្រហែល20នាទីទៀតពួកយើងនឹងទៅដល់ព្រលានហើយ"
"អើ!" ហ្វ្រេដបែរខ្លួនទៅម្ខាង មុននឹងក្រឡេកភ្នែកមួយឆាច់ ឃើញស្រមោលស្រីម្នាក់នៅអង្គុយក្នុងឡានដែលឈប់ក្បែរគ្នា តែគេក៏ក្រវីក្បាលរួចបិទភ្នែកដេកទាំងអារម្មណ៍ស្ដីបន្ទោសខ្លួនឯង។
(ឯងស្រមើរស្រម៉ៃច្រើនពេកហើយ ស្រីនោះមិចនឹងអាចមានសមត្ថភាពជិះឡានថ្លៃបែបនេះ?)

2ឆ្នាំ 5ខែបានកន្លងផុត..
ភូមិគ្រឹះរូម៉ាណូ..
សន្សើមធ្លាក់ចុះផ្សើមស្លឹកឈើងាប់ដែលនៅពាសពេញបរិវេណភូមិគ្រឹះធំស្កឹមស្កៃដែលធ្លាប់តែអ៊ូអរនិងមានមនុស្សចេញចូលព្រោះវាផ្ទះរបស់គណមន្ត្រីដែលមានមុខមាត់ មានកិត្តិយសហើយក៏ជាបេះដូងរបស់ប្រជាជន តែគ្រប់យ៉ាងទាំងអស់ក៏ត្រូវបានប្រែប្រួលចាប់តាំងពីលោកម្ចាស់នៃភូមិគ្រឹះនេះត្រូវបានជាប់ទោសពីបទក្បត់ជាតិ ហើយក៏ត្រូវស្លាប់ក្នុងគុកយ៉ាងអាណោចអាធមទៀត។
ក្រសែភ្នែកបុរសម្នាក់ងាកបែរសំឡឹងមើលទៅភូមិគ្រឹះដែលបិទទ្វារចាក់សោរជាប់ពីខាងក្រៅមិនឲ្យចូលនោះ គេសំឡឹងសញ្ជឹងមើលទៅទីកន្លែងនិងអនុស្សាវរីយ៍ដែលគេមានតាំងតែពីតូច ពេលនេះត្រូវរលាយអស់ត្រឹមមួយប៉ព្រិចភ្នែក ព្រោះតែរឿងរ៉ាវចោទប្រកាន់មកលើឪពុកគេទាំងអស់នោះ។
(ពេលណាឯងឡើងយន្តហោះមកវិញអាហ្វ្រេដ? ម៉ាក់ឯងកំពុងតែតាមរកសឹងតែក្រឡាប់ប្រទេសបារាំងទៅហើយណា៎) សំឡេងដាស់តឿនរបស់អ្នកម្ខាងទៀតនាំឲ្យអ្នកម្ខាងទៀតប្រញាប់ប្រមូលផ្ដុំអារម្មណ៍និងបញ្ជាចង្កូតឡានចេញពីបរិវេណនោះវិញ។
"ប្រាប់ហ្វីនីទៅថាឲ្យនាងមើលម៉ាក់ យើងប្រហែលជាយប់បន្តិចទើបទៅដល់ យើងចេញពីអាល្លឺម៉ង់ទៅប្រហែលជាល្ងាចបន្តិច"
(អូខេ! តែកុំយូរពេក កុំភ្លេចថាពួកយើងមានណាត់ជាមួយអាខ្មោចទឹកកកណា៎)
"អើ! យើងដឹងហើយ យើងមិនភ្លេចទេ"
(លឺវាថាល្ងាចនេះវានាំស្រីវាមកទៀត យើងចង់ដឹងដល់ហើយថាស្រីម្នាក់ណាដែលអាចយកឈ្នះចិត្តវាបាននោះ?)
"អើ! យើងក៏ចង់ដឹង.." ហ្វ្រេដនិយាយរួចក៏ដាក់ទូរសព្ទ័ចុះ បើកឡានចេញង៉ោងទៅកាន់ផ្លូវព្រលានឯកជនមួយដែលនៅឆ្ងាយគួរសមពីទីនោះ។

===
អានរួចកុំភ្លេចខមិនផងណា៎ អរគុណ

ស្នេហ៍តែម្ខាង ᥫ᭡Where stories live. Discover now