មានឈុតឆាកមិនសមរម្យ សូមអានដោយប្រុងប្រយត្ន័..
ស្នេហ៍តែម្ខាងᥫ᭡ ភាគ11+12+13
ជំពូកទី01៖ 3ឆ្នាំដែលចាកចេញ (ត)
គ្រប់ពាក្យគ្រប់ម៉ាត់ដែលចេញពីមាត់ម៉ៃគ៍ ទោះបីជាលាយឡំនិងការលេងសើចបន្តិចក៏ដោយ តែវាក៏ធ្វើឲ្យអ្នកដែលមិនដែលគិតដល់ដូចជាហ្វ្រេដចាប់ភ្លឺភ្នែកទែងតែម្ដង គេងាកមើលមុខសម្លាញ់ទាំងអារម្មណ៍ស្រពិចស្រពិលបំផុត ចិត្តមួយគិតថាគ្មាន ស្របនឹងចិត្តមួយទៀតប្រឆាំងដាច់អហង្ការនិងចិត្តមួយនោះ គេដេកជាមួយនាងតែ2លើកពិតមែន តែមួយលើកៗគឺមិនតិចដង ពោលបើមិនគេទាន់អស់ចំណងគឺគេមិនឈប់ដាច់ខាតតែម្ដង។
"នោះ..នោះតិចទៅមានកូនមែនទៅឯង"
"យើងមិនចង់បាន មិនចង់មាន យើងមិនចង់ឲ្យកូនយើងជាប់ឈ្មោះស្រីថោកទាបម្នាក់នោះទេ យើងមិនព្រមជាដាច់ខាត ហ៊ើយ!!!!" ម៉ៃគ៍ដូចជាមិនបាននិយាយអ្វីធ្ងន់ធ្ងរទេ គេគ្រាន់តែញ៉ោះហ្វ្រេដរឿងកូនដែលគ្មានរូបរាងនោះ តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺប្រតិកម្មរបស់ហ្វ្រេដទៅលើរឿងមួយនេះ គេបង្ហាញអាកប្បកិរិយាបែបនៅមិនសុខ គេក្រោកឈរឡើងកាន់កែវស្រាជាប់ដៃ លើកអកក្អឹកៗរួចក៏ដើរចេញទៅទាំងមុខក្រម៉ូវជាប់លើផ្ទៃមុខ ម៉ៃគ៍តាមសំឡឹងមើលផែនខ្នងគេដែលដើរទៅហួស មុននិងក្រវីក្បាលដូចជាពិបាកទទួលយកជាពន់ពេក។
"មនុស្សអាហ្វ្រេដនេះហ្អេស៎ ចេះកើតទុក្ខមិនសុខចិត្តរឿងស្រី? រាល់ដងសុីចោលៗដូចខោអាវជជុះហើយ លោកអើយ..ឈឺឡាតែតណាស់" ម៉ៃគ៍ប្រញាប់ប្រម៉ែប្រមូលកែវរួចចូលទៅខាងក្នុងវីឡារបស់ខ្លួនវិញ ស្របនឹងសំឡេងឡានបើកចេញពីបរិវេណវីឡាគេបន្លឺច្បាស់ចែស។ម៉ោង2រំលងអាធ្រាត—ខនដូស្កាយ៍ខាស់សល
(បង..មើលលែងអូន ហិហិ)
(អ្នកណាឲ្យលីងប្រពន្ធបងក្រអូបបែបនេះធ្វើអី? ហ៊ឹម..មើលចុះ..មើលកូនពួកយើងទៅស្រស់ស្អាតណាស់ មើលចុះគេធំធាត់ស្រស់ស្អាតដូចជាអូនអ៊ីចឹង)
(តេតទីហ្អា៎ ហិហិ)
សំឡេងរបស់មនុស្ស3នាក់បន្លឺឡើងពេញក្នុងខួរក្បាលរបស់រាងកាយមាំទាំដែលដេកស្ដូកលើពូកឯណោះ ហ្វ្រេដកាលបើមកពីផ្ទះម៉ៃគ៍ គេមិនបានទៅណាទៅណី មិនបានទៅយកស្រីយកមកដេក តែគេត្រឡប់មកសម្ងំដេកដោយខ្លួនឯង ព្យាយាមបង្វែងមិនឲ្យគិតរឿងដែលម៉ៃគីបានរំលឹកនោះទាល់តែគេងលក់ តែការគេងលក់ក៏មិនបានធ្វើឲ្យគេគេចផុតពីរឿងមួយនោះដែរ។
(ឡេនណូស៍..)
(ឡេនណូស៍លែងអូន..អ្ហាយ៎ រសើបណាស់ ហិហិ)
"អត់ទេ..មិនអាចទេ"
"ចេញទៅ!!!!!" រាងកាយដែលដេករើបម្រាស់ទៅមកៗព្រមជាមួយនិងការបដិសេធ ការបដិសេធបែបដាច់អហង្ការ ខឹងស្អប់ មិនចង់ឲ្យគ្រប់យ៉ាងដែលនៅក្នុងសុបិន្តនោះកើតឡើង ដល់ថ្នាក់គេត្រូវដាស់តឿនអារម្មណ៍ ហើយក៏រំញ៉ោចដាស់ខ្លួនឯងដែលកំពុងតែដេកនោះឲ្យភ្ញាក់ឡើងដូចគ្នា។
"ហ៊ឹស..ហ៊ឹស..ហ៊ឺ" ហ្វ្រេដក្រោកអង្គុយលើពូក ដៃម្ខាងទម្លាក់ស្ទាបជោគកញ្ចឹងករហើយក៏ទទួលដឹងដល់ញើសដែលហូរជោគជាំ អន្លេអន្លាំដូចជាទឹក ហ្វ្រេដក្រោកឡើងទាំងក្រពុលមុខជាទីបំផុត រឿងកូនវាដូចជាតាមបន្លាចគេមិនឈប់ ក្នុងសុបិន្តអាក្រក់ដែលគេឃើញគឺហ្វាន៍លីងនាងរស់នៅយ៉ាងមានក្ដីសុខជាមួយមិត្តសម្លាញ់គេ ញញឹមញញែមនៅស្ងៀមឲ្យគេអោបថើបទាំងគ្មានកេរ្តិ៍ខ្មាស ក្ដីសុខដែលនៅមាននៅក្នុងយល់សប្ដិនោះជារឿងដែលគេស្អប់បំផុត គេស្អប់ស្នាមញញឹមនាង គេស្អប់ភាពស្លូតបូតរបស់នាង ព្រោះគេគិតថាវាជាកលល្បិច ជាមួយមាយាស្ត្រីដែលនាងប្រើសម្រាប់ទាក់ប្រុសគ្រប់គ្នា សូម្បីតែឡេនណូស៍។
"យើងមិនឲ្យនាងមានក្ដីសុខជាដាច់ខាតហ្វាន៍លីង ហ្វារ៍ ដរាបណានាងមិនទាន់សងការឈឺចាប់យើងអស់ ទៅងាប់ ក៏នាងងាប់មិនបានដែរ ចាំទុក" មាត់និយាយច្បាស់ៗបែបប្រាកដប្រជាចិត្ត ដៃទាំងសងខាងក៏ទម្លាក់ក្ដាប់ពូកសឹងតែប្រេះរហែក ព្រោះតែចិត្តខឹង គេដាំចិត្តស្អប់នាង ចង់សងសឹកនាងមករាប់ឆ្នាំ គេមិចនឹងអាចឲ្យវាភ្លាត់ទៅបានដោយងាយៗនោះ គ្មានផ្លូវទេ។