តំបន់សេដ្ឋកិច្ច មានផ្ទះវីឡាខុនដូរ អាំផាតមែន ផេនហោស៍ទំនើបៗតម្លៃថ្លៃកប់ពពក ឡានឡាំបូហ្គីនីពណ៌លឿង បានបើកឈប់សំចតក្នុងច្រកផ្លូវក្រោមដី នៃផេនហោស៍តម្លៃថ្លៃ ប្រុសកំលោះដោះខ្សែក្រវាត់ឱ្យកូនតូចរួច បើកទ្វាឡាននាំនាងចេញពីក្នុងឡាន
លើកនាងពរ ដើរសំដៅទៅជណ្តើរយន្តចុចឡើងទៅជាន់ ទី៤៨ជាជាន់ខ្ពស់ជាងគេបំផុតនៃអគារ ៖" ប៉ាតូចនាំកូនយ៉ាទៅណា? នេះមិនមែនជាវិមានទេ " រាងក្រាស់ពរកូនដើរឆ្លងកាត់បន្ទប់ ផេនហោស៍ជាច្រើន ហ្វីយ៉ានៅក្នុងដៃលោកប៉ា នាងធ្វើមុខម៉ក់ៗ សួរនាំលោកប៉ា មកពីលោកប៉ា មិននិយាយអ្វីសោះ ដើរទៅមុខយ៉ាងលូយសង្ហា ទីនេះមិនមែនវីមាននោះទេ នាងក៏មិនធ្លាប់ស្គាល់ដូចគ្នា នេះជាលើកទីមួយសម្រាប់នាង។
" អ្នកណាប្រាប់ថាប៉ានាំកូនយ៉ា ទៅវិមាន ប៉ានាំកូនយ៉ាមក
មើលផ្ទះ " រាងក្រាស់ញញឹមលើកដៃអង្អែលក្បាលកូន បន្តបោះជំហាន ឆ្លងកាត់បត់ចុះឡើងសំដៅទៅ រកផេនហោស៍ថ្មី ដែលខ្លួនទើបតែទិញ។" ផ្ទះ? "
" បិទភ្នែកសិនទៅ "
" អាប៉ា...វ៉ាវ!! ធំម្លេះ ប៉ាតូចប្តូរមកនៅទីនេះមែនទេ ទេសភាពស្អាតណាស់កូនចូលចិត្ត " ម្រាមដៃលោកប៉ាបិទភ្នែកនាង រហូត
ដល់ខាងមុខបន្ទប់ផេនហោស៍ គាត់ព្រឡែងដដៃចេញ រួចដាក់នាងចុះ ឈូតឃីកាត់ បង្ហាញទិដ្ឋភាពដ៏ស្រស់ស្អាត បរិិយាកាសខាងក្នុងផេនហោស៍ ដ៏ធំទូលាយចំណែកផ្នែកខាងមុខរានហាល វិញអាចគយេគន់សេទភាពទីក្រុងសេអ៊ូល ពេញភ្នែកខុសពីខុនដូរចាស់របស់ប៉ាតតូច ហ្វីយ៉ារត់ត្រុយទៅខាងមុខផ្ទះ សើចសប្បាយក្អាក់ក្អាយ យកដៃផ្ទប់មាត់ ត្រេកអររំភើប និងបរិយាកាសក្នុង
ផេនហោស៍ តម្លថ្លៃរៀបចំយ៉ាងប្រណិត ឃើញហើយអត់ស្រឡាញ់មិនបាន។" ផេនហោស៍ ប៉ាតូចទិញជាការដូរដល់កូនយ៉ា ថ្ងៃចូលរៀន
ដំបូង លើកទឹកចិត្តកូនស្រី ខំរៀនឆាប់ធំឮទេ សឺត!! " រាងក្រាស់អង្គុយនៅលើសាឡុង សសម្លឹងមើលកូនតូច កំពុងតែត្រេកអរសប្បាយរីករាយ បន្ទាប់មកនាងរត់តេះតាស់មករកគេ អ្ននកកំលោះត្រដាងដៃឱបក្រសោបកូន ថើបក្បាលនាងមួយខ្សឺត!! ប្រាប់នាងថាផេនហោស៍នេះ គេបានទិញវាជាការដូរដល់នាង ថ្ងៃចូលរៀនដំបូង លើកទឹកចិត្តកូមស្រី។
YOU ARE READING
សំណព្វចិត្តប៉ាតូច{រដូវកាលទី២}
Romanceចន ជុងហ្គុក♥︎ មីន ម៉ារីតាហ្វីយ៉ា [ រដូវកាលទី២បន្តពីរឿង កូនបំណុលចងស្នេហ៍ ] ខុសដែរទេចំណងស្នេហា ផ្តើមពីឋានៈលោកប៉ានិងកូនចិញ្ចឹម មើលថែបីបាច់នាង តាំង...