ភាគ: ១៣២

1.2K 97 11
                                    

ថ្ងៃថ្មីឈានចូលមកដល់ ៖
រាងតូចបើកភ្នែកឡើង សន្សឹមៗព្រមទាំងញញឹមសម្លឹងទៅទៅផែនខ្នងធំទូលាយនៅ ដែលឈររៀបចំសៀវភៅ ដាក់កាតាបឱ្យនាង ថ្មើរពេលនេះ គឺម៉ោង៦:០០ព្រឹកទៅហើយ នៅប្រទេសអូស្ត្រាលី។
ក្រោយពេល ក្រោកអង្គុយ ខ្លួននាងគ្រងរ៉ូបគេងពណ៌សមានអាវកាក់ និងខោក្នុងយ៉ាងត្រឹមត្រូវ ព្រោះជាធម្មតាលោកប៉ា ហាមនាងឱ្យពាក់តែរ៉ូបទទេ ពេលគ្នានប៉ា នេះជាទម្លាប់តូចមួយ ដែលម្ចាស់តូចបានបង្រៀនប្រពន្ធ ដោយសារនាងហួងហែង ខ្លួនប្រាណ
ប្រពន្ធក្មេង។
នាងតូចហ្វីយ៉ា ញញឹមញញែម រួចចុះពីគ្រែទៅ ឱបរាងក្រាស់ពីក្រោយ ថែមទាំងផ្អែកថ្ពាល់ ពិតនឹងផែនខ្នងទូលាយ របស់គេយ៉ាងស្និតស្នាល តែភ្លាមនោះ នាងស្រាប់តែចងចិញ្ចើមចូលគ្នា កាលបើហិតដឹងថាក្លិនខ្លួន ដឹងថាលើខ្លួនលោកប៉ា បានប្តូរក្លិនខុសពីពេលមុន ដែលមិនមែនជាក្លិនរបស់លោកប៉ានាងទេ ធ្វើឱ្យស្រីតូចភ្ញាក់ខ្លួនព្រឺត ដូចត្រូវគេទះ។
" លោកជាអ្នកណា? " ក្រោយហ្វីយ៉ា រហ័សដកដៃពីចង្កេះរាងមាំដកខ្លួន ថយក្រោយ២ជំហាន ភ្នែកសម្លឹងរាងកាយបុរស ចំពោះ
មុខដោយមិនព្រិចភ្នែក។
មីងយូបែរមុខមក ឈរទល់មុខនាងតូច គេស្លៀកពាក់ត្រឹមត្រូវ
តាមទម្លាប់ សុភាពបុរស អ្នកជំនួញសាមញ្ញ ថែមទាំងញញឹម
ស្រាលៗ មកកាន់នាងតូច ធ្វើឱ្យនាងផ្ដើមងើយឆ្ងល់ វិលវល់ពេលបើកភ្នែកមកឃើញ បុរសផ្សេង ដែលមិនមែនជាលោកប៉ា
របស់នាងទៅវិញ ការសង្ឃឹមក៏ខកបំណងអស់។
" ឮជុងហ្គុក ប្រាប់ពូថា គេមានមានធុរៈនៅប៉េកាំង មិនទាន់ត្រឡប់មកវិញទេ គេបានផ្ញើក្មួយ នៅនិងពូ ទើបជំទាវអ៊ំឱ្យ ពូឡើងមកមើលក្មួយ " រាងមាំបន្តរក្សាស្នាមញញឹម ដដែលទោះអ្នកម្ខាងទៀត ចងចិញ្ចើមដាក់ខ្លួន ដោយការមិនពេញចិត្ត ក៏ដោយ។
" ខ្ញុំអាចមើលថែខ្លួនឯងបាន! មិនអីទេ លោកចេញ ទៅវិញទៅ អគុណ " នាងតូចដើរទៅកញ្ឆក់កន្សែង ចូលបន្ទប់ទឹក មុខឡើង
ក្រហមងាំង មិនមែនព្រោះតែ អៀនប្រៀននោះទេ តែព្រោះនាងខឹងនិងលោកប៉ា ពីបីថ្ងៃហើយ មិនឃើញគាត់ត្រឡប់មករកនាងវិញទេ ការងារនិងធុរៈរបស់គាត់ ដូចជាមមារញឹកដល់ហើយ ឆ្លៀតផ្ញើនាងនិងប្រុសផ្សេងទៀត នាងធំហើយ មិនមែនក្មេងបៀមដៃ ឯណា ចង់ទៅណាមកណា ក៏មិនចេះប្រាប់ ចុះឯណាទៅពាក្យថាស្រលាញ់ តែនាងម្នាក់នោះ ស្មោះចំពោះនាងតែម្នាក់ វាដូចជាសម្តីក្លែងក្លាយ មួយឃ្លា ដែលថាចោលៗ មួយគ្រា ឱ្យនាងបានខឹង បាត់ងេង៉ក់ មួយពេលតែប៉ុណ្ណោះ។
នាងតូចដើរចូលបន្ទប់ទឹក រួចអង្គុយត្រាំទឹកក្តៅឧណ្ហ ៗក្នុងអាង នាងសម្ងំយំខ្សឹបខ្សួល ព្រោះចិត្តនឹកលោកប៉ា គាត់បាត់ទៅគ្មានដំណឹង ចាប់តាំងពីថ្ងៃមុនមកម្លេះ នាងលួចគិតក្នុងចិត្តរួចពោល ៖
( កុំឱ្យខ្ញុំដឹងថាលោកប៉ា ទៅទាក់ទងស្រីផ្សេង ឱ្យសោះណា)
ធម្មតាហ្វីយ៉ាស្គាល់តែស្តេហ្សា ម្នាក់ប៉ុណ្ណោះទេ នាងមិនធ្លាប់ស្គាល់ស្រីផ្សេងដទៃទៀត របស់ប៉ាតូចនាងឡើយ តែខួរក្បាលនាងចេះតែគិតថាប៉ា លួចមានស្រីផ្សេង លាក់បាំងនាង ព្រោះមួយរយះនេះគាត់ ហាក់ខុសប្លែកធម្មតា។
លោក គីម មីងយូរ ក្រោយរៀបចំការតាបរៀន ឱ្យហ្វីយ៉ារួច ក៏ចុះមកជាន់ខាងក្រោមវិញ គាប់ជួនលោកជំទាវ កំពុងរៀបចំ
អាហារពេលព្រឹកល្មម។
ម្ចាស់តូចមិនដឹងថាមិត្ត របស់ខ្លួនបាន មកលេងវិមានចន ព្រោះរឿងនោះអ្វីទេ ព្រោះនាយកំលោះ បាត់ទៅដល់ប៉េកាំង ពីបីថ្ងៃមកហើយ ឆ្លៀតកុហសម្តាយថានៅហ្វាម ផ្ទុយទៅវិញ ម្តាយតាមទាន់ ស៊ើបដឹងគ្រប់យ៉ាង គាត់ក៏លៃលក ប្រើវិធីមួយនេះ បង្គាប់មីងយូរ
ប្រាប់ចៅស្រីរបស់គាត់ថា កូនប្រុសគាត់ផ្ញើឱ្យជួយមើលថែហ្វីយ៉ាជំនួសមួយរយះពេលខ្លី ដើម្បីឱ្យចៅស្រី មានភាពស្និតស្នាល ជាមួយមីងយូរ ទោះគ្មាននរណាដឹងថាគាត់ មានគម្រោងឱ្យពួកនាង រៀបការ ជាមួយគ្នា ក៏ដោយមន្ទុះក្រោយមក ហ្វីយ៉ារៀបចំខ្លួនចុះមកតុអាហារ ៖
" ហ្វីយ៉ា មកញ៉ាំអាហារសិនចៅ "
" ចាសលោកយាយ "
" យាយភ្លេចណែនាំ នេះជាមីងយូរ មិតហតភ័ក្ករបស់ប៉ាចៅណា "
" ចាសលោកយាយ "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now