ម្ចាស់តូចបញ្ចេញទឹកមុខ មិនពេញចិត្ត កើតអារម្មណ៍ច្របូកច្របល់ ក៏ដើរសម្តៅចូលក្នុងមន្ទីពេទ្យ ចុចជណ្តើរឡើងទៅជាន់ខាងលើ ជាបន្ទប់សម្រាកកូនស្រី យ៉ាងប្រញាប់ប្រញាល់ ក្រាក!! ពេលរុញទ្វារចូលទៅ បានឃើញបងប្រុស ជូតខ្លួនឱ្យកូនស្រី ទើបតែរួចរាល់ កាន់កន្សែងនិងផើងទឹក ដើរចេញ ចូលទៅបន្ទប់ទឹក ប្រុសកំលោះក៏ចូលទៅក្បែរកូនស្រី ញញឹមពព្រាយ ដាក់នាងបន្ទាប់មក ៖
" កូនពៅប៉ា សឺត!! សឺត!! នឹកណាស់ នឹកខ្លាំងៗ កូនពៅកូនពេជ្រ "
សប្បាយចិត្តពេក ពេលឃើញកូនភ្ញាក់ដឹងខ្លួនមកវិញ នាយដើរទៅជិតកូនស្រី អង្គុយលើគ្រែក្បែរនាង ឱនទៅថើបថ្ពាល់នាងសងខាង ថើបខ្សឺតៗ ព្រោះនឹករលឹកកូនពេក ក៏បន្តក៏សោបដៃកូន មកថើបបន្ថែម រលីងរលោងទឹកភ្នែកចង់យំ។" ប៉ាប៉ា " នាងហើបបបូរមាត់ ហៅឈ្មោះប៉ាតូចយ៉ាងលំបាក ព្រោះនៅថប់ដង្ហើម ហត់នៅឡើយ ច្រមុះភ្ជាប់ដោយអុកសុីសែន បន្លឺសម្តីហៅលោកប៉ាល្វើយៗ។
" បាទ ជុប!! ជុប!! សំណព្វចិត្តតូចរបស់ប៉ា កូនឈឺខ្លាំងទេ ហ្អឹម..."
ប្រុសកំលោះស្ទាប់ថ្ពាលកូន សម្លឹងមើលមុខកូនដោយក្រសែភ្នែកព្រួយបារម្ភ អាណិតកូនស្រីជាពន់ពេក បង្ខំឱ្យលោកប៉ាឱនទៅផ្តល់ស្នាមថើប លើបបបូរមាត់កូនស្រី២ដង មិនមែនភ្លេចខ្លួនទេ មកពីចង់ថើប ចង់ណែបណិតកូន ចំណែកនាងតូចមិនបានបដិសេធ នាងគេងស្ងៀម បន្ទាប់មកជុងហ្គុក ងើបមុខឡើងសួរនាំកូន ខ្លាចកូននៅឈឺត្រង់ណាទៀត ខណៈដែលបងប្រុស មុននេះកំពុងឈរមើល សកម្មភាពប្អូនប្រុស ថើបកូនខ្លួនឯង។" ប្រុសតូច "
" គឺខ្ញុំនឹកកូន នឹកនាងខ្លាំងណាស់ អាណិតកូនគេងឈឺ "
" បងដឹង នាងមិនទាន់មានកម្លាំង កុំគ្រញិចខ្លាំងពេក " ខ្លាចថាបងប្រុសស្តីម្ចាស់តូច និយាយដោះសារ ក្រោយលួចថើបកូនស្ងៀមស្ងាត់មុននេះ តែលោកម្ចាស់មីន មិនបានថាអ្វីឱ្យប្អូនទេ គ្រាន់តែមិនចង់ឱ្យប្អូនចាប់ឱបគ្រញឹច កូនស្រីខ្លាំងពេក ព្រោះនាងនៅឈឺ មិនទាន់ធូរស្បើយ នៅឡើយទេ។
" បងរឿងច្រើនពិតមែន ឃ្លានទេពៅពៅ កូនប៉ា " ម្ចាស់តូចសម្លប់មុខបងប្រុស នាយធ្វើអ្វីកីខុសដែរ គាត់រងចាំតែចាប់កំហុស គ្រាន់តែថើបបបូរមាត់ បន្តិចបន្តួចសោះ ក៏ហួងហែងកូនដែរ មនុស្សចាស់រឿងច្រើន។
YOU ARE READING
សំណព្វចិត្តប៉ាតូច{រដូវកាលទី២}
Romanceចន ជុងហ្គុក♥︎ មីន ម៉ារីតាហ្វីយ៉ា [ រដូវកាលទី២បន្តពីរឿង កូនបំណុលចងស្នេហ៍ ] ខុសដែរទេចំណងស្នេហា ផ្តើមពីឋានៈលោកប៉ានិងកូនចិញ្ចឹម មើលថែបីបាច់នាង តាំង...