ភាគ: ៧៤

1.6K 82 6
                                    

ដោយសារតែការបាត់វត្តមានកូនស្រី និងប្អូនប្រុសពីផ្ទះ យូរគួរ
សមដែរ ទើបលោកម្ចាស់មីន បើកឡានមកជាមួយ
លោកប៉ាក្មេក មកដល់ជើងភ្នំ បានឃើញកង់និងម៉ូតប្អូនប្រុសសំចតចោល មួយកន្លែងនៅលើថ្នល ទើបដឹងថាពួកគេនៅទីនេះ ពេលមកដល់ទីតាំង លោកម្ចាស់មីននិងលោកស៊ូ កាន់ពិលម្នាក់មួយ ដើរចុះចូលតាមបណ្តោយជ្រលង ចម្ការផ្កាដេហ្សុី ដោយបន្លឺសំឡេង ដង្ហោយហៅកូនពីចម្ងាយ ព្រោះមេឃចាប់ផ្តើមងងឹតហើយ លោកម្ចាស់ព្រួយបារម្ភពីសុវត្តិភាពកូនស្រី តែរំពេចនោះនាងតូច ក៏រត់ចេញមក រាដៃជាសញ្ញាទៅកាន់លោកប៉ា ដោយបាមរត់សម្តៅមកឱបលោកប៉ា យ៉ាងលឿន ៖
" លោកប៉ា ហិហិ កូននៅទីនេះ អគុណលោកប៉ា និងលោកតាដែលតាមរកកូន " នាងតូចកាលបើឃើញលោកប៉ានិងលោកតាមកទទួលដល់ ចម្ការផ្កានាងត្រេកអរណាស់ ព្រោះទីនេះយប់កាន់តែជ្រៅ វាមិនសុវត្តិភាពទេ នាងសើចសប្បាយឱបចង្កេះលោកប៉ា រួចងាកញញឹមដាក់លោកតា។
" សុវត្តិភាពគឺល្អហើយ តោះ!ត្រឡប់ទៅផ្ទះវិញ " យ៉ុនហ្គីញញឹមតិចៗ អង្អែលក្បាលកូនស្រី ទោះបីជានាងមកមានគ្នាជាមួយប្អូនប្រុស របស់ខ្លួនយ៉ាងណាក៏ដោយ ក៏មិនអាចទុកចិត្តបានដែរ ទើបតាមមករកកូនដល់ទីនេះ តាមពួកគេឱ្យត្រឡប់ទៅផ្ទះវិញ ព្រោះមេឃងងឹតហើយ។
" ចុះឯណាចៅជុង យ៉ុនហ្គី? "
" កុំខ្វល់ពីវាលោកប៉ា ធំហើយចេះ ក៏រកផ្លូវទៅផ្ទះឃើញដែរប៉ា "
" ខ្ញុំនៅទីនេះលោកតា " យ៉ុនហ្គីលើកកូនកង់ របស់កូនស្រីដាក់លើឡានបាំងខាងក្រោយ បម្រុងបើកទ្វាឱ្យកូនស្រីចូលអង្គុយ ស្របពេលជុងហ្គុករត់ចេញមក ញញឹមដាក់បងប្រុសនិងលោកតា ចំណែកយ៉ុនហ្គីចោលភ្នែកសម្លក់ប្អូនប្រុស រួចប្រាប់កូនឱ្យចូលឡាន។
" តោះកូន ម្តេចក្បាលជាប់សុទ្ធតែផ្កាអ៊ីចឹង ខ្លួនស្រមេកស្រមក ឡើងឡានទៅកូន " ពេលមាឌតូចចូលទៅខាងក្នុងឡាន យ៉ុនហ្គីបានចាប់ប៉េះស្រទាប់ផ្កានិងស្មៅជាប់ពេញក្បាលកូនស្រី ខ្លួននាងពីក្រោយ ប្រឡាក់ដីស្រមេកស្រមកពេកក្រៃ ធ្វើឱ្យនាយឆ្ងល់ គ្រវីក្បាលតិចៗ រួចបិទទ្វាឡា។
" ចុះខ្ញុំ បងប្រុស? " ឃើញអាកប្បកិរិយា របស់បងប្រុសយកចិត្តទុកដាក់តែចំពោះកូនស្រីគាត់ ជុងហ្គុកដែលឈរស្ងៀមជិតម៉ូតូនឹកស្មានថា បងប្រុសជួយលើកម៉ូតូឡើងដាក់លើឡានដែរ តែអត់នោះទេ គាត់បានបដិសេធ ដោយបញ្ចេញទឹកមុខស្មើធេង ដាក់គេ។
" ជិះម៉ូតូដេញតាមក្រោយមក សួរដូចអត់សួរ លោកប៉ាអញ្ជើញឡើងឡានបាទ "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now