ម្ចាស់តូចបានពរកូនស្រី មុខខ្យូត ដូចតុក្កតាដើរកាត់វ៉ូងមនុស្សម្នាជាច្រើន ដោយមិនខ្មាសអៀន អ្នកណាទាំងអស់ មិនខ្វល់ខ្វាយថាមានអ្នកណា ចង់គិតមិនល្អ ឬយល់ខុសអ្វីឡើយ សំខាន់នាយពរកូន សម្តៅចូលមកកន្លែងទិញសំបុត្រជិះស្គី ទឹកកក បន្ទាប់មកដើរទៅអង្គុយ លើកៅអីបន្ទន់ជងង្គ់ ចងស្បែកជើងស្គី ឱ្យកូនស្រី មុនពេលដើរចូលច្រក កន្លែងជិះស្គី មានក្មេងៗ ជាច្រើន មាន
អ្នកម៉ាក់លោកប៉ា ក្រុមគ្រួសារ ដែលមកកម្សាន្តនៅទីនេះ ជុងហ្គុកដឹកដៃកូនចូល កន្លែងជិះស្គីសន្សឹម ដើរតិតៗ ទៅមុខ ៖" កុំលែងដៃកូនណា លោកប៉ាកូនយ៉ាខ្លាចណាស់ នេះជាលើកដំបូងផង " ហ្វីយ៉ាខ្ញាំម្រាមដៃ លោកប៉ាជាប់ នាងធ្វើមុខភ័យខ្លាចញ័រជើង មិនហ៊ានបោះជំហានទៅមុខទេ នាងចង់ឱ្យលោកប៉ាកាន់ដៃនាងឱ្យជាប់ វាជាលើកដំបូង ដែលនាងជិះស្គីទឹកកក។
" ចាំប៉ាបង្រៀនណា មោះ!! ដើរតិចៗមក កុំរត់លឿនពេក
អាចនិងដួល " ម្ចាស់តូចថយជំហានទៅខាងក្រោយ បញ្ចេញស្នាមញញឹម បោះដៃកាន់ដៃកូនជាប់ សន្សឹមថយក្រោយមួយជំហាន បង្ហាត់បង្រៀនកូន ឱ្យចេះជិះស្គី។" ហិហិ អ្ហា៎!! លោកប៉ា វារអឹលណាស់ " នាយកំលោះស្រាប់តែរត់ទៅខាងមុខ ស្បែកស្គី រអឹលលើទឹកកក បោះជំហានទៅមុខយ៉ាងលឿន ខុសធម្មតា នាងតូចបិទភ្នែកស្រែកចាច ក៏ព្រោះតែភ្ញាក់ផ្អើល ភ័យបុកពោះ។
" កុំខ្លាចអី មានប៉ានៅជាមួយកូនហើយ "
" អ្ហាយ!! ទៅហើយៗ ប៉ាប៉ាចាស សប្បាយណាស់ ហិហិ "
នាំកូនស្រី ដើរលេងសួនកម្សាន្ត យូរម៉ោងដែរហើយ ជុងហ្គុកខ្លាចថា កូនស្រីងងុយគេង មិនបានញ៉ាំអាហារឌីន័រ អ្នកកំលោះ ក៏សម្រេចចិត្ត បញ្ឈប់ត្រឹមការលេង ល្បែងជិះស្គីទឹកកក ត្រឹមនេះរងចាំឱកាសក្រោយ ព្រោះយប់យន់ ដែរហើយ នាយក៏បាននាំកូនស្រី មកញ៉ាំអាហារ នៅស្កាយបារមួយកន្លែង លក្ខណះប្រាយវេត ស្ងប់ស្ងាត់ តែពីរនាក់ឳពុកកូន ពិតជាមានក្តីសុខខ្លាំងណាស់ គេជាលោកប៉ាម្នាក់ ដែលកក់ក្តៅបំផុត។" ចង់ញ៉ាំអ្វី ព្រះនាងតូច កូនអាចកម្មង់បានណាបាទ " ប្រុសកំលោះជាលោកប៉ា ដាក់គូទដល់កៅអីភ្លាម បន្លឺសំដីស្រទន់ផ្អែមល្ហែម ញញឹមពព្រាយដាក់កូនស្រី ខណៈដែលដើរចូលមកមានបុគ្គលិក រស់រាយទទួល រាក់ទាក់ ស្វាគមន៍យ៉ាងកក់ក្តៅ នាយបាននាំកូនស្រីសំណព្វ មកភ្លក់រស់ជាតិអាហារ ឌីន័រនាយប់នេះ នៅស្កាយប៉ារ លំដាប់ប្រទេស ល្បីឈ្មោះ។
YOU ARE READING
សំណព្វចិត្តប៉ាតូច{រដូវកាលទី២}
Romanceចន ជុងហ្គុក♥︎ មីន ម៉ារីតាហ្វីយ៉ា [ រដូវកាលទី២បន្តពីរឿង កូនបំណុលចងស្នេហ៍ ] ខុសដែរទេចំណងស្នេហា ផ្តើមពីឋានៈលោកប៉ានិងកូនចិញ្ចឹម មើលថែបីបាច់នាង តាំង...