កម្មវិធីបង្ហាញម៉ូត របស់ក្រុមហ៊ុនលំដាប់ពិភពលោក Celine ក៏កៀងនិងឈានចូលជិតបញ្ចប់ ទៅហើយដែរ ជុងហ្គុកអង្គុយនៅកៅអីមិនស្ងៀម ចិត្តរំពៃ នឹកឃើញតែកូនស្រី ព្រោះនាងសុំចេញទៅបន្ទប់ទឹក យូរដែរណាស់ហើយ នៅឡើយមិនទាន់ត្រឡប់មកវិញ ភ្លាមនោះនាយលើកនាឡិការម្លៃថ្លៃឡើង សម្លឹងមើលទ្រនិច ចង្អុលបង្ហាញ ពេលវេលាកន្លងទៅជាង៣៣០នាទីទៅហើយ ៖
" ឯងចង់ទៅណាប្រុសតូច " ថេយ៉ុងចាប់ដើមដៃ ប្អូនប្រុសជាប់ដោយសួរនាំប្អូនព្រោះឃើញឫកពាគេចម្លែកៗ អង្គុយអារម្មណ៍មិននឹងនរ ចេះតែក្រឡេកទៅខាងក្រៅរហូត។
" ហ្វីយ៉ា កូនស្រីខ្ញុំ នាងទៅយូរដែរហើយបង នៅឡើយមិនទាន់
ត្រឡប់មកវិញ " បើសិនត្រឹមតែទៅបត់ ជើងតូចម្លេះមកវិញយូរហើយ តែនាងចេញទៅយូរគួរសម ល្មមឱ្យជុងហ្គុក ព្រួយបារម្ភពីកូន។" ប្រហែលនាងទៅលេងខាងក្រៅទេដឹង តោះឯងទៅមើល
នាងនៅបន្ទប់ទឹក បងទៅមើលខាងក្រៅ "" បាទបង " ថាចប់ ជុងហ្គុកក៏រូតរះ បោះជំហានវែងៗសម្តៅទៅបន្ទប់ទឹកនារី ពេលទៅដល់ នាយឈររងចាំនៅខាងមុខបន្ទប់ទឹក យូររៗម្តង ក៏លួចបន្លឺហៅឈ្មោះកូនស្រី ពីខាងក្រៅទៅ តែហាក់មិនមានការឆ្លើយតប ដ៏តែសោះ។
បន្ទាប់មក នាយកំលោះក៏ដាច់ចិត្តចូលក្នុងបន្ទប់ទឹក គោះទ្វារបន្ទប់ទឹកផាំង!! ផាំង!! គ្រប់បន្ទប់ ដោយបន្លឺហៅឈ្មោះនាងតូចដដែល តែគ្រប់យ៉ាងទទេស្អាត ក្នុងបន្ទប់ទឹកស្រីនេះ មិនមានវត្តមាននាងតូចហ្វីយ៉ាទេ ក៏មិនដឹងថានាងវង្វែងដើរចេញទៅណា ដែរ។
" ហ្វីយ៉ាកូន "
" ហ្វី..."
" ហ្វីយ៉ាកូន ពូធ្វើស្អីកូនខ្ញុំ " ម្ចាស់តូចគ្រាន់តែដើរចេញពីបន្ទប់ទឹកមក បានរត់ចេញមកខាងក្រៅ កន្លែងសួនខាងក្រៅ ស្រាប់តែឃើញហ្វីយ៉ានៅជាមួយបុរសម្នាក់ មាឌមាំសង្ហា ម្ចាស់តូចទៅដល់ ក៏ចាប់លើកពរកូនចេញ រួចថាឱ្យបុរសម្នាក់នោះ គឺជាបុរដែលខ្លួនធ្លាប់ស្គាល់ ធ្លាប់មានទំនាក់ទំនងល្អ ជាមួយគ្នា កាលគ្រាកន្លង។
" ប៉ាតូច " នាងល្អិតញ័រខ្លួនភិតភ័យជ្រុះ កញ្ចប់សូកូឡាពីដៃ
មុននេះលោកអ៊ំសង្ហា បានឱ្យសូកូឡានាងញ៉ាំ ពេលនាងមកអង្គុយលេង នៅខាងក្រៅនេះ។
YOU ARE READING
សំណព្វចិត្តប៉ាតូច{រដូវកាលទី២}
Romanceចន ជុងហ្គុក♥︎ មីន ម៉ារីតាហ្វីយ៉ា [ រដូវកាលទី២បន្តពីរឿង កូនបំណុលចងស្នេហ៍ ] ខុសដែរទេចំណងស្នេហា ផ្តើមពីឋានៈលោកប៉ានិងកូនចិញ្ចឹម មើលថែបីបាច់នាង តាំង...