ភាគ: ១៦៤

2K 122 15
                                    

រយះពេល ប៉ុន្មានថ្ងៃកន្លងមកនេះ សម្ព័ន្ធភាព រវាងអ៊ែនឌីនិងហ្វីយ៉ា រួមរស់នៅភូមិគ្រឹះជាមួយគ្នា ទោះមិនសូវចុះសម្រុងគ្នា យ៉ាងណាក៏ដោយ ក៏ហ្វីយ៉ាជួយមើលថែឃីអូកូនប្រុសរបស់ម្ចាស់តូច បានល្អដែរ។
ចំណែកព្រឹកនេះវិញ ហ្វីយ៉ាមានបំណងទៅផ្សារទំនើបក្បែរផ្ទះដើម្បីទិញ របស់ខ្លះ នាងធ្វើដំណើរដោយថ្មើរជើង ពេលត្រឡប់មកពីផ្សារទំនើបវិញ នាយតូចឃីអូដើរតាមបងស្រីជាប់រហូត ព្រោះបងស្រីចិត្តល្អ មើលថែនាយ ស្រលាញ់នាយ ជាងម្តាយរបស់នាយទៅទៀត ក៏ដោយសាតែពេលវេលារបស់អ៊ែនឌី មួយថ្ងៃៗគិតតែពីនាំលោកប៉ាឈ្លោះ ៖
" អង្គុយមក បងដួសអាហារឱ្យឯងញ៉ាំ តើឯងឃ្លាន
ដែរទេ? " នាងតូចរៀបចំដួសអាហារថ្ងៃត្រង់ ត្រៀមបញ្ចុកនាយតូច ព្រោះទឹកមុខគេដូចជាឃ្លានដែរហើយ មុខស្រងូតស្រងាត់ មិននិយាយស្តីអ្វីទេ នៅជាមួយម្តាយ អ៊ែនឌីវាយដំកូនមិនឈប់សោះឡើយ ទ្រងោះបោកបោក ថាស្តីឱ្យកូន។
" បាទឃ្លាន " ឃីអូឆ្លាតណាស់ ញញឹមញញែមដាក់បងស្រីត្រៀមរងចាំឱ្យបងស្រី ដួសអាហារបញ្ចុក មិនប៉ុន្មានថ្ងៃផងឃីអូមានកម្លាំងធូរស្បើយ ពីជំងឺបាត់ទៅហើយ ទឹកមុខក៏ស្រស់បោះជាងមុនដែរ។

១សប្តាហ៍កន្លង
នេះជាពេលវេលា ដែលហ្វីយ៉ាត្រូវចាកចេញ ដើម្បីហោះទៅប្រទេសអូស្ត្រាលី ត្រៀមសម្រាលកូន
នាពេលឆាប់ៗនេះ នាងកំពុងរៀបចំចាកចេញ
ដោយមានម្ចាស់តូច ជូននាងតូច ហើយមុននាងទៅទីនោះនាងបានឱបថើបនាយតូចឃីអូ ហើយសង្ឃឹមថា និងអាចជួបឃីអូម្តងទៀតក្រោតនាង បានវិលមកប៉េគាំងលើកក្រោយ នាងមកលារឃីអូគាប់ជួន ពេលឃីអូគេងលក់បាត់ហើយ ៖
" មិនដាច់ចិត្តមែនទេ? " ម្ចាស់តូចចូលអង្គុយក្នុងឡាន ហើយសួរប្រពន្ធ ពេលឃើញនាងធ្វើមុខស្រងូតស្រងាត់។
" អ្ហឹម...ខ្លាចឃីអូគ្មានអ្នកលេងជាមួយ " នាងខំប្រឹងញញឹម ដើម្បីបន្លំទុក្ខ បន្ទាប់មកឡានក៏បើកចេញទៅជារឿយៗ
ខណៈនោះដែរ កហរោយរថយន្តម្ចាស់តូច បើកបរក្នុងល្បឿនយឺតល្មម តែអាចមើលឃើញ ការចាកចេញទៅដក់ក្នុងកែវភ្នែក ក្មេងប្រុសកម្សត់ ហើយក៏ស្រាប់តែ ៖
" បងស្រី ហ្អឹកៗ បងស្រី "
" ឃីអូ! ប៉ាតូច ឈប់ឡានសិន "
" បងស្រី ហ្អឹកៗ " ឃីអូរត់ចេញមក ហើយហក់មកឱបនាងខណៈរថយន្ត កង់១០មួយគ្រឿង បានកំពុងបើកបរក្នុង
ល្បើនលឿនគួរសមដែរ ពេលវេលាបន្ទាន់ពេក ហ្វីយ៉ាក៏រត់ចូលទៅបំណង ចង់ជួយតែ តែនាងជួយមិនទាន់ទេ
ភ្លាមនោះ ៖
" ឃីអូ ប្រយ័ត្ន!! ផាំង!! " ឃីអូត្រូវរថយន្នខ្នាតធំ កង់១០នោះបុកប៉ើង ហោះឡើងលើធ្លាក់មកវិញ បែកក្អួតឈាមក្រាលក្រហមច្រាល បែករលាខួរក្បាលមួយចំហៀង សល់តែដង្ហើមចង្រិតដកដង្ហើមផ្តឹកៗ នៅលើនៅលើដងវិធ
ថីនោះតែម្តង ខណៈហ្វីយ៉ាខ្ទាតទៅម្ខាង ដួលអុកគូទ និងកែងទ្រនុងផ្លូច នាងតូចរបួសជើងម្ខាង នៅឯក្បែរជ្រុងផ្លូវ។
" ឃីអូ ហ្អឹកៗ ឃីអូកូនម៉ាក់ " អ៊ែនឌីរត់ចូលមកហើយស្រែកទ្រហោយំពេលឃើញកូនទៅជាបែបនេះ នាងយំខ្លាំងៗឱបក្រសោបកាយតូចហូរឈាមស្រោចខ្លួន។
" ឃីអូ ហ្អឹកៗ " នាងតូចលូនមកឱបអង្អែលជើងឃីអូ តែត្រូវម្តាយគេគ្រវាសចេញវិញ។
" ចេញទៅនាងចង្រៃណាស់ "
" ចង់ថើបបងស្រី ហ្អឹកៗ បងស្រី "
" ឃីអូ បងនៅក្បែរឯងណា " នាងតូចញ័រដៃញ័របបូរមាត់ ក្រសោបដៃតូចៗរបស់ឃីអូ មកថើបហើយយំបង្ហូរទឹកភ្នែក។
" ឃីអូ ស្រលាញ់បងស្រី អ្ហឹកៗ " ឃីអូយំសសិតចុកឆ្អល់ក្អួតឈាមចេញមកយ៉ាងច្រើន មុនពេលចាកចេញឃីអូបានថើបថ្ពាល់បងស្រីមួយខ្សឺត ហើយរបូតដៃ បិទភ្នែកសន្លប់ឈឹង តែប្រហែលមិនមានសំណាងបានរស់រាន មានជីវិតទេ ព្រោះឃីអូរបួសខ្លាំង ហ្វីយ៉ាក៏សន្លប់តាម។
" ឃីអូ ហ្អឹកៗ "
" ហ្វីយ៉ា ហ្វីយ៉ាអូន "

You've reached the end of published parts.

⏰ Last updated: Jul 25 ⏰

Add this story to your Library to get notified about new parts!

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now