Her existence
សាលធំទូលាយត្រូវបានរៀបចំយ៉ាងប្រណីត កម្រាលព្រំក្រហមក្រាលលាតសន្ធឹងដល់ច្រកទ្វារនិងមានគ្រឿងដេគ័រតុបតែងអមសងខងនៃខ្លោងទ្វា ចំនែកពន្លឺភ្លើងត្រូវបានកំនត់ក្នុងកម្រិតល្មមត្រជាក់ភ្នែក។ ភ្ញៀវដែលបានមកចូលពិធីមង្គលការស្ងើចសរសើរនឹងការរៀបចំដិតដល់របស់ម្ចាស់ពិធីពីមាត់មួយទៅមាត់មួយ គ្រប់គ្នាមមាញឹកជជែកពីទីនេះពីនោះជារឿយៗ ព្រោះបើទោះបីនេះជាពិធីមង្គលការ តែនេះក៏ជាឱកាសសម្រាប់អ្នកជំនួញបើកការប្រាស្រ័យទាក់ទងស្វែងរកភាពស្និតស្នាលដើម្បីផលប្រយោជន៍របស់ពួកគេរៀងៗខ្លួនដូចគ្នា។
«ប៉ាៗ ពរហ្វីន» នាងតូចក្នុងរ៉ូបប៉ោងពណ៌ផ្កាឈូកដូចព្រះនាងប្រឹងងើយក.មើលបុរសកំពស់189សម ដែលត្រូវជាឪពុក ដៃខ្លីៗម៉ាប់ៗទាំងពីររបស់នាងត្រដាងទាំងសងខាង ព្រមទាំងព្រិចភ្នែកញាប់ស្អេកដើម្បីយកចិត្ត។
អឹប!
បុរសរាងខ្ពស់ក្នុងឈុតគ្រ័រហ្សេខ្មៅក្រឹប លើកបីនាងតូចក្នុងដៃ រួចអោនទៅមើលខាងក្រោមម្តងទៀតពេលមានអារម្មណ៍ថាជាយខោរបស់គេកំពុងត្រូវមានអ្នកណាទាញ។
«ថេអូ ចង់ញាំខេក!» ក្មេងប្រុសក្នុងឈុតគ្រ័រហ្សេរដូចគ្នាបេះបិទនឹងគេ លើកដៃចង្អុលទៅនំខេកកំពស់១០ជាន់ដែលតាំងលើតុ។
«ម៉ោះ! ប៉ានាំទៅញាំ» ដៃក្រាស់កាន់ដៃកូនប្រុសជាប់ដោយមានពរនាងតូចជាប់នៅដៃម្ខាងទៀត ហើយឪពុកកូនក៏បណ្តើរគ្នាទៅរកខេកដែលនៅជិតនោះ។
មេក៍ បក់ដៃហៅអ្នកបម្រើដែលដើរកាត់ ហើយសម្លេងគ្រលរបន្លឺរឡើង។
«កាត់ខេកនេះ!»
«អធ្យាស្រ័យផងលោក! ពិធីកាត់នំមិនទាន់ចាប់ផ្តើមនៅឡើយទេ!» អ្នកបម្រើធ្វើមុខស្លន់ព្រោះមិនដឹងថាដោះស្រាយយ៉ាងម៉េចក្រៅពីអធិប្បាយពីបទបញ្ញត្តិរបស់ពិធីតាមតារាងពេលវេលា។
«អាម្សៀលនោះ រៀបចំពិធីយ៉ាងម៉េចវា គ្រាន់តែនំខេកក៏កាត់មិនបាន!!»
«ហាយ អាមិត្តចង្រៃ!» ដេរិក លេចខ្លួនចំពេលដែល គេនឹកដល់ល្មម។ មេក៍ សម្លក់មុខមិត្ត ចិញ្ចើមក្រាស់ចងចូលគ្នា ហើយពោលទាំងសម្លេងស្មើ...
YOU ARE READING
កម្តៅស្នេហ៍ (Start Over) - ចប់
Romanceរដូវកាលទីពីរ បន្តពីរឿង 'កម្តៅស្នេហ៍(love or lust)' រដូវកាលនេះមានឈុតមិនសមរម្យច្រើន អានដោយទទួលការខុសត្រូវ⚠️