Back to the beginning (2)
២ថ្ងៃក្រោយមក (ក្នុងអតីតកាលនៅឡើយ)
ដេរិក ដើរកាន់សឺមីលឿងក្នុងដៃ ឆ្ពោះទៅអូហ្វីសរបស់អគ្គនាយក។
«ណេះ! លទ្ធផលDNA!»
មេក៍ ទទួលឯកសារពីដៃរបស់មិត្ត មិនចាំយូរ ដៃក្រាស់បើកមើលលទ្ធផលនៅក្នុងក្រដាសទាំងញាប់ញ័រក្នុងចិត្ត។
«ហ៎ា...» គេបញ្ចេញដង្ហើមធំ ខណ:ដែលគែមមាត់ញោចឡើង បង្ហាញស្នាមញញឹមដែលគេបាត់បង់តាំងពី៥ឆ្នាំមុនមកវិញ។
«កុំប្រាប់យើងអោយសោះថា...» ដេរិក ព្រឺសម្បុរនឹងស្នាមញញឹមមិត្ត ទើបកញ្ឆក់ក្រដាសពីដៃគេមកមើលអោយច្បាស់នឹងភ្នែក។
«បានដោយរបៀបម៉េច?» ដេរិក លើកដៃខ្ទប់មាត់ម្ខាង ចំនែកដៃកាន់ក្រដាសលទ្ធផលញ័រទទ្រើក ព្រោះភាពតក់ស្លុតដែលគេពិបាកនឹងជឿ។
«យើងប្រាប់ឯងហើយថានាងជា ហ្វី» មេក៍ ញញឹមដូចត្រូវរង្វាន់ធំ ដៃក្រាស់អង្អែលចង្ការ ព្យាយាមគិតពីមូលហេតុដែលប្រពន្ធរបស់គេក្លាយជាកូនស្រីត្រកូល អេលេន័រ។
«វ៉ាវ! ស្រម៉ៃថារឿងនេះបែកធ្លាយទៅក្រៅ...យើងស្រៀវជំនួសលោករដ្ឋមន្រ្តី! ចុះឯងគិតធ្វើយ៉ាងម៉េចបន្ត?»
«វាជារឿងល្អដែល ហ្វី មិនចាំរឿងពីមុន...យើងនឹងចាប់ផ្តើមសារថ្មីជាមួយនាង»
«តែនាងមានមិត្តប្រុសហើយហ្នឹង លឺថាល្អូកល្អឺននឹងគ្នាសឹងអី! ប្រាប់នាងត្រង់ៗទៅម៉េចដែរ ថានាងជា ហ្វីលៀរ៍? យ៉ាងណា យើងមិនគិតថានាងនឹងបោះបង់ក្មេងៗ»
«ហ្វី នឹងលែងលះបើនាងដឹង! ចំនែករឿងអាម្សៀលនោះយើងនឹងចាត់ការ! ធ្វើរឿងមួយអោយយើង ដេរិក!»
«រឿងអី?»
«ធ្វើពើជាមិនដឹងថា លីលី ជា ហ្វី ចំពោះមុខប្រពន្ធឯង! ផែនការបន្ទាប់ យើងនឹងប្រាប់តាមក្រោយ»
«លីស នឹងសម្លាប់យើងបើនាងដឹងថាយើងលាក់នាង!»
«បើឯងនិងយើងមិននិយាយ នាងក៏មិនដឹង» មេក៍ ញាក់ស្មាធ្វើដូចជារឿងតូចតាច តែរាងមាំរបស់មិត្តកន្ត្រាក់នឹងឬកពាររបស់គេហាក់មិនពេញចិត្តនិងដំណោះស្រាយនេះ។
YOU ARE READING
កម្តៅស្នេហ៍ (Start Over) - ចប់
Romansaរដូវកាលទីពីរ បន្តពីរឿង 'កម្តៅស្នេហ៍(love or lust)' រដូវកាលនេះមានឈុតមិនសមរម្យច្រើន អានដោយទទួលការខុសត្រូវ⚠️