Her origin (2)
ផឹប!
លីលី ស្ទុះទៅអោបរាងក្រាស់ ក្រោមការភ្ញាក់ផ្អើលរបស់គេ ដៃតូចដែលអោបចង្កេះមាំមិនជុំ ទះតប់គេតាមកម្លាំងដែលនាងមាន ស្របពេលដែលទឹកភ្នែកហូរស្រក់ប៉ះនិងអាវរបស់នាយកម្លោះ។
«លោកគួរប្រាប់ខ្ញុំតាំងពីដំបូង...ប្រុសឆ្កួត!!! ហ៊ឺៗ ហ៊ឺៗ ហឹកៗ»
«លីលី...ទេ ហ្វី...អូនមិនខឹងបងទេ?» គេអង្អែលសក់រលោង ភ្នែកមុតឈ្ងោកមើលទម្រង់មុខស្រទន់របស់នាង។
«ហ៊ឺៗ ខ្ញុំមិនខឹងព្រោះខ្ញុំមិនចាំរឿងពីមុន...តែខ្ញុំខឹងលោកដែលធ្វើអោយខ្ញុំប្រចណ្ឌនឹងខ្លួនឯង ហ៊ឺៗ ហ៊ឺៗ»
«កុំប្រាប់ណាថា លីលី ប្រចណ្ឌនិង ហ្វីលៀរ៍?» គេវិសតែសើចទៅហើយ តែទប់ជាប់វិញពេលឃើញរាងស្តើងយំឡើងញ័រទទ្រើកក្នុងដៃគេ។
«ហ៊ឺៗ ហ៊ឺៗ...ខ្ញុំ...ហ៊ឺៗ មិនដឹងទេ...»
«អេហែម...» រ៉េហ្គេន គ្រហែមបន្តិច ព្រោះមានអារម្មណ៍ថាគាត់ត្រូវបានបំភ្លេចចោល ទាំងដែលកំពុងអង្គុយជ្រងោលៗនៅពីមុខគេទាំងពីរ។
«លោកប៉ា...» លីលី ថយខ្លួនចេញពីរាងក្រាស់ រួចងាកទៅប្រឈមមុខជាមួយឪពុក។
«កូនស្រី...ប៉ាសុំទោស...តើកូនព្រមស្តាប់តាចាស់ម្នាក់នេះបកស្រាយទេ?» រ៉េហ្គេន សម្លឹងកូនស្រីដោយក្រសែភ្នែកអង្វរករ គាត់ដឹងខ្លួនខុសដែលលាក់បាំងរឿងនេះពីនាង មិនត្រឹមតែប៉ុណ្ណោះគាត់ពង្រាត់នាងពីមនុស្សជាទីស្រលាញ់នាងទៀត គាត់រអៀសចិត្តនិងខ្មាស់ជាខ្លាំងនូវទង្វើររបស់គាត់ ហើយសង្ឃឹមនាងព្រមស្តាប់ការអធិប្បាយរបស់គាត់ហើយបើសិនជាអាចគាត់ចង់ទទួលបានការអភ័យពីនាង។
«ចា៎លោកប៉ា...មេក៍ ចាំខ្ញុំនៅក្រៅបន្ទប់សិនបានទេ?»
«អូខេ!» គេងក់ក្បាលតិចៗបញ្ជាក់ថែម រួចក៏ចាកចេញទុកអោយឪពុកកូនមានពេលនិយាយគ្នាតាមសម្រួល។
«ប៉ា សុំទោសកូនពិតមែនកូនស្រី...» រ៉េហេ្គន បន្ទន់ជង្គង់ចុះត្រៀមនឹងលុតជង្គង់ចំពោះមុខកូនស្រីទៅហើយ តែនាងចូលមកទ្រគាត់ទាន់មុន។
YOU ARE READING
កម្តៅស្នេហ៍ (Start Over) - ចប់
Romantikរដូវកាលទីពីរ បន្តពីរឿង 'កម្តៅស្នេហ៍(love or lust)' រដូវកាលនេះមានឈុតមិនសមរម្យច្រើន អានដោយទទួលការខុសត្រូវ⚠️