14

1K 27 0
                                    

Finding a clue

{លេចរូបនារីអាថ៌កំបាំងនៅក្នុងគណនីផ្ទាល់ខ្លួនរបស់អគ្គនាយក ដឹ ក្រូណេព្វ បន្ទាប់ពីតាមរកអ្នកស្រីខាស្ពេនស័រអស់រយៈពេល៥ឆ្នាំ}

នាងអានចំណងជើង និងអូសទៅមើលរូបភាពដែលភ្ជាប់ជាមួយអត្ថបទសរសេរ ហើយនាងក៏បើកភ្នែកធំៗម្តងទៀត ពេលឃើញរូបរបស់នាងកំពុងឈរកាន់កែវស្រាសម្លឹងទៅទេសភាពក្រៅបង្អួចនៅខុនដូរបស់ប្រុសចង្រៃនោះ។

«មេកហ្គីល!!!» ដៃតូចក្តាប់ទូរស័ព្ទជាប់ បើទោះជារូបមិនបង្ហាញមុខនាងច្បាស់ តែនោះជារូបនាង បើមានអ្នកណាចំណាំបានថាជានាងទៅ នាងគិតយ៉ាងម៉េច? នាងមិនហ៊ានស្រម៉ៃទេថានឹងមានរឿងឈឺក្បាលអីកើតឡើងខ្លះ។ តាមចិត្តក្តៅ នាងចង់តែហោះទៅរកគេពេលនេះ តែខ្លាចរឿងកាន់តែបែកធ្លាយខ្លាំង ទើបខាំមាត់ទ្រាំចាំពេលល្ងាចនឹងជំទាលដាក់គេអោយដឹងគ្នា។

អ៊ែលលីស អង្គុយញាំអាហារថ្ងៃត្រង់ជាមួយស្វាមីថ្មីថ្មោងរបស់នាងជាមួយនឹងទឹកមុខស្រងូតស្រងាត់ព្រោះខួរក្បាលនៅគិតរឿងមិត្តមិនទាន់បាត់។

«អាហារទីនេះមិនត្រូវមាត់អូន?» ដេរិក មើលទៅមុខក្រម៉ូវរបស់ភរិយា គេមិនទម្លាប់ឃើញនាងធ្វើមុខងាប់ជាជារអ៊ូប៉ប៉ោចដាក់គេ។

«គឺរឿង ហ្សែក និង លីលី ហ្នឹងណា៎! អូនបារម្ភពីមិត្ត»

«បារម្ភធ្វើអី រឿងស្នេហាគេសោះ»

«នែ៎! មិត្តអូនណា៎ បើបងមិនជួយទេ កុំយកជើងរាទឹក» នាងសម្លក់ស្វាមីដែលហ៊ានមកប្រដៅនាងលើសបន្ទាត់ព្រំដែន។

«ហ៊ើយ...ហេតុអីមិត្តរបស់បងនិងអូនសុទ្ធតែវេទនាដូចគ្នាចឹង»

«មិត្តបងកើតស្អីដែរ! លឺថាជិតឆ្កួតហើយតើហី»

«នៅមិនទាន់ឆ្កួតទេ តែវាកំពុងទាក់ទងស្រី!»​ ដេរិក គ្រវីក្បាលតិចៗ ពេលរំលឹកដល់ការសន្ទនាររវាងគេនឹងមិត្ត។

«ប្រុសងប់ងល់នឹងប្រពន្ធដូចជាគេមានស្រី? បងកុំមកបោកអូន»

«បងកុហកអូនធ្វើអី! មើលអានេះទៅ» គេបង្ហាញរូបភាពដែលមិត្តផុសក្នុងអាយជីទៅដល់ភរិយា ដៃស្រឡូនកញ្ឆក់ទូរស័ព្ទគេមកកាន់នឹងដៃ រួចពង្រីកមើលរូបភាពអោយកាន់តែធំ។

កម្តៅស្នេហ៍ (Start Over) - ចប់Where stories live. Discover now