10

1.1K 27 0
                                    

Izek's proposal

«លីលី!!!» គេសង្គ្រឺតធ្មេញហៅឈ្មោះនារីចំពោះមុខ ពេលសម្តីចាក់ដោតរបស់នាងមកកាន់គេ។

«យ៉ាងម៉េច? ឬក៏មិនពិត?» នាងស៊កទៅវិញមិនខ្ចីខ្លាច នាងអត់ធ្មត់លែងបានពិតមែនក្រោយពីឃើញក្មេងៗមិនដឹងអីយំដាក់នាងមុននេះ ធ្វើអោយនាងគិតឡើងវិញពីកំហុសរបស់នាង មិនថានាងអស់ផ្លូវដើរប៉ុណ្ណានាងមិនគួរយល់ព្រមចុះកិច្ចសន្យាជាមួយគេតាំងពីដំបូង។

«ខ្ញុំធ្វើនេះគ្រាន់តែចង់លឺសម្លេងនាង! ខ្ញុំមិនបានហៅនាងមកទីនេះ ធ្វើរឿងដែលនាងគិត»

«ខ្ញុំមិនបានគិត! កុំមកចោទមនុស្សមិនដឹងអី» មុខនាងឡើងក្រហម ប្រឹងប្រកែកញាប់មាត់ថានាងមិនបានគិតដូចដែលគេនិយាយ។

«នាងកំពុងគិត! ស្រីកំហូច» គេញោចគែមមាត់ទៅម្ខាង រួចញញឹមដេញជើងស្រីប៉ិនកុហកដែលប្រកែកមិនដាច់ពីមាត់។

«មេកហ្គីល!!!»

«ខ្ញុំប្រាប់នាងហើយអោយហៅខ្ញុំ មេក៍»

«គិតថាខ្ញុំព្រមធ្វើតាមលោក?»

«គឺឃើញច្បាស់ណាស់ព្រោះនាងមិនដែលឈ្នះខ្ញុំបានម្តងឡើយ បើមិនចឹងនាងមិនមែននាងមកឈរជេរញ៉ែតៗចំពោះមុខខ្ញុំទេ»

«លោក!» នាងគាំង ដៃតូចក្តាប់ចូលគ្នាជាប់នាងខឹងខ្លាំងណាស់ហើយក៏អាម៉ាស់ដូចគ្នា។

ទូត! ទូត!

លីលី ប្រជ្រៀតរាងមាំដែលអោបចង្កេះនាងជាប់ ហើយលូកដៃទាញទូរស័ព្ទចេញពីកាបូបស្ពាយ។ ឈ្មោះអ្នកខលមកធ្វើអោយនាងកន្ត្រាក់ខ្លួនមួយរំពេច នាងសម្លឹងមុខសង្ហារក្នុងន័យអោយគេលែងដៃពីនាងតែគេធ្វើពើមិនដឹងរឿងហើយទាញនាងទៅជិតលើសដើម។ នាងព្រួសខ្យល់ដង្ហើមទាំងធុញទ្រាន់រួចចុចទទួល ហើយលើកទូរស័ព្ទមកផ្អឹបនឹងត្រចៀក។

(ហ្សែក! មានការអីមែនទេ?) នាងហៅឈ្មោះខ្សែម្ខាងទៀតដោយសម្លេងផ្អែម ធ្វើអោយប្រុសដែលកំពុងឈរអោបនាងចងចិញ្ចើមមិនពេញចិត្ត។

(បងមករកអូននៅក្រុមហ៊ុនតែក៏មិនឃើញ...លេខាអូនប្រាប់ថាអូនជាប់រវល់ដោះស្រាយជាមួយភ្ញៀវមែនទេ?)

កម្តៅស្នេហ៍ (Start Over) - ចប់Where stories live. Discover now