She hates him but he loves her
ក្រោយពីជជែកជាមួយមិត្តរឿងជាច្រើន អ៊ែលលីស សម្រេចចិត្តនាំខ្លួនចាកចេញដោយហេតុផលមានការប្រជុំបន្ទាន់ត្រូវការវត្តមានរបស់នាង។ លីលី ជូនដំណើរមិត្តដល់មាត់ទ្វារ រួចលារដៃគ្រវីទៅមកជាមួយនឹងស្នាមញញឹម តែគ្រាន់រាងតូចរបស់មិត្តចេញផុត នាងដកដង្ហើមធំ លើកអកទឹកត្រជាក់ផឹកក្អឹកៗដូចស្រេកតាំងពីណាពីណីមកចឹង។
«លីស ដឹងរឿងអីឬអត់?» នាងជ្រឹមភ្នែក បួងសួងក្នុងចិត្តកុំអោយរឿងដែលនាងចង់លាក់ថ្លោះធ្លោយចេញទៅ មួយឆ្នាំប៉ុណ្ណោះ គ្រប់យ៉ាងនឹងចប់ ហើយនាងមិនចាំបាច់រស់នៅក្នុងភាពភ័យខ្លាចតទៅទៀត។
___
មេក៍ អង្គុយលើសាឡុង លើកកែវវិស្គីមកផឹក គយគន់ទេសភាពទីក្រុងនាពេលរាត្រីតាមបង្អួចកញ្ចក់។ ម្រាមដៃក្រាស់គោះភ្លៅរបស់គេដូចលេងព្យាណូ ស្របពេលកែវភ្នែកខៀវចាស់សម្លឹងឆ្លាស់គ្នារវាងទេសភាពនិងនាឡិកាព្យួរនឹងជញ្ជាំង។ក្រាក!
«លោកធ្វើរឿងនេះបានយ៉ាងម៉េច?» គ្រាន់តែបើកទ្វារភ្លាម រាងស្តើងដើរត្របាញ់ជើងទៅរកគេ សម្លេងក្រែវក្រោធរបស់នាងធ្វើអោយគេញោចមាត់ញញឹមថែម។
«រឿងអី?» គេធ្វើពើមិនដឹងរឿង ហើយលើកស្រាក្នុងកែវផឹកទាល់តែអស់។
«កុំមកធ្វើមុខភ្លើដាក់ខ្ញុំ! មេកហ្គីល!!!»
«គឺគ្រាន់តែរូបថតធម្មតាៗ គ្មានអ្នកណាដឹងថាជានាងទេ»
«តែខ្ញុំដឹង!!!»
«ខ្លាចសង្សារចាប់បានមែនទេ?»
«លោក!!! កិច្ចសន្យារបស់យើងនឹងបញ្ចប់ត្រឹមនេះ! លោកល្មើសដោយខ្លួនឯងដោយការបង្ហាញរឿងនេះជាសាធារណៈ! រឿងអាត់សម្លេងនោះ មេត្តាលុបចោលផង! នាមជាកូនប្រុស រក្សាសន្យារបស់លោក!» នាងរះគេមួយចាស់ដៃ ហើយបង្វិលខ្លួនចាកចេញពីបន្ទប់ខុនដូរបស់គេ។
មេក៍ ឈរធ្មឹងអោយនាងដៀលញ៉ែតៗ ហើយសម្លឹងរាងស្តើងដើរតន្ត្រំជើងចាកចេញទាំងមិនឃាត់ឃាំងនាង។ គែមមាត់ក្រាស់ទាញឡើងលើ មុននឹងបោះជំហានវែងៗតាមនាងពីក្រោយចុះទៅរកចំណតឡាន។
YOU ARE READING
កម្តៅស្នេហ៍ (Start Over) - ចប់
Romanceរដូវកាលទីពីរ បន្តពីរឿង 'កម្តៅស្នេហ៍(love or lust)' រដូវកាលនេះមានឈុតមិនសមរម្យច្រើន អានដោយទទួលការខុសត្រូវ⚠️