22

1K 31 1
                                    

Her origin (1)

៚ភូមិគ្រឹះខាស្ពេនស័រ

ការរំពឹងទុករបស់គេទាំងប៉ុន្មានត្រូវរលាយ ពេលកូនទាំងពីររបស់គេក្បត់គេហើយឈ្មុលខ្លួនទៅលើគ្រែទូលាយជារាងស្តើងមិនទុកចន្លោះអោយគេទៅជិត។

«លីលី...» គេកេះស្មានាងតិចៗ ហើយសម្លឹងមុខស្រទន់ទាំងក្រសែភ្នែកមានពន្លឺដូចចចកត្រៀមសង្គ្រុបចំណី។

«លោកចូលមកធ្វើអី? ក្មេងៗកំពុងគេង» នាងជ្រួញចិញ្ចើមមិនពេញចិត្ត នាងកំពុងដេកអោបក្មេងតូចទាំងពីរក្នុងរង្វង់ដៃ ទើបមិនចង់កម្រើកខ្លួនឡើយ ខ្លាចពួកគេភ្ញាក់។

«ទៅបន្ទប់ខ្ញុំវិញ...» មេក៍ សង្កត់បបូរមាត់លើប្រលោះកនាង ហើយខ្សឹបៗតិចៗបញ្ចេញមន្តស្នេហ៍ ដើម្បីល្បួងនាងទៅតាមគេ។

«មេក៍!! ឈប់មើល៎» នាងវិសតែស្រែកទៅហើយ ពេលគេមកលេងស្អីឆ្កួតក្នុងបន្ទប់ក្មេងៗ

«បើនាងមិនទៅ ខ្ញុំនឹងស៊ីនាងត្រង់នេះ» គេខាំទងត្រចៀកក្រហមងាំងរបស់នាង រួចគម្រាមដោយសម្លេងផ្អែម...

«ប្រុសកំពូលល្បិច!» លីលី ខាំមាត់ខឹងចិត្តខ្លួនឯងដែលមិនអាចមើលធ្លុះពីផែនការរបស់គេ ចុងក្រោយនាងក៏ព្រមដកដៃដែលក្រសោបក្មេងទាំងពីរថ្នមៗរួចចុះពីលើគ្រែយឺតៗព្យាយាមមិនអោយលឺសម្លេងរំខាន តែ...

«មេក៍!!!» នាងបើកភ្នែកលានថ្លែ សម្លក់មុខសង្ហារពេលសុខៗត្រូវគេលើកបីជាប់នឹងទ្រូងបែបនេះ។

«ស៊ូតតត! ខ្ញុំបីនាងដើរទៅលឿនជាង»
____
☀︎︎ព្រលឹមថ្ងៃថ្មី

លីលី ត្រលប់មកផ្ទះវិញដោយមានរាងក្រាស់ជូនមកដល់មុខបន្ទប់។ នាងបើកទ្វារចូលត្រឹមមាត់ទ្វារ តែប្រុសមាឌធំគ្មានតម្រុយថានឹងចាកចេញ នាងមើលមុខគេទាំងអឹមអៀន ហើយសង្កត់បបូរមាត់លើថ្ពាល់របស់គេយ៉ាងលឿន។

«កូនស្រី?» សម្លេងផ្អែមស្រទន់បន្លឺឡើងពីក្រោយខ្នងនាង លោកជំទាវ មិសែល មើលសកម្មភាពកូនស្រីស្និទស្នាលនឹងប្រុសប្លែកមុខយ៉ាងតក់ស្លុតជាមួយនឹងស្វាមីដែលឈរក្បែរខ្លួន។ លោករដ្ឋមន្ត្រី ញេញចង្កូមដាក់ប្រុសឈរទល់មុខកូនស្រីគាត់ ហើយគ្រហឹមដូចខ្លាកំណាចការពារកូនពីអ្នកប្រមាញ់។

កម្តៅស្នេហ៍ (Start Over) - ចប់Where stories live. Discover now