#សម្តែងស្នេហ៍
ជីមីន វូលវើសេន | ហ្វារ៉ាជេន ខាសសុីឌី
#ផ្តើមរឿង & ភាគ ១.Cut!!!
សម្លេងបិទបន្ទះក្តារផលិតរឿង បន្លឺឡើងបញ្ជាក់ថាការថតឈុតនេះបានបញ្ចប់, អ្នកដែលកំពុងតែអោបគ្នាស្អិតរមួតនេះក៏ប្រលែងគ្នាយ៉ាងរហ័ស មើលក៏ដឹងថាពួកគេសម្តែងសុទ្ធសាធមិនផ្អែមល្ហែមដូចក្នុងរឿងសូម្បីបន្តិច។
« យ៉េ!!! ចប់ហើយ អរគុណគ្រប់គ្នាណា » ស្រីស្រស់អោន 90 ដឺក្រេអរគុណទៅកាន់គ្រប់គ្នាដែលខិតខំធ្វើការ ថតរឿងនេះទាល់តែចប់ នាងពិតជាធូរចិត្តមែនទែនដែលរឿងនេះថតចប់ថ្ងៃនេះ។
« សប្បាយអរសម្បើមណាស់! » រាងក្រាស់ដែលឈរក្បែរនាងមុននេះ ស្រដីដាក់នាងតែពិននេះគេក៏ដើរចេញទៅ មើលទៅតួឯកទាំង ២ នេះដូចចម្លែកៗដល់ហើយ។
« ជីមីន! អូនជេន! ស្អែកមាន event ណា! Fan អូនៗណាត់ម៉ោងចាំរួចហើយ » ភាពសប្បាយរីករាយរបស់អ្នកទាំងពីរ ត្រូវរលាយបាត់ត្រឹមមួយពព្រិចភ្នែក គិតថាថតរឿងចប់ក៏បានសម្រាក លែងបានមកតឹងទ្រូងឃើញមុខគ្នាទៀត តែនេះ?? យ៉ាប់មែនតែម្តង។ជីមីន វូលវើសេន និង កញ្ញា ហ្វារ៉ាជេន ខាសសុីឌី អ្នកទាំងពីរនេះជា តាតាសម្តែងជួរមុខដែលកំពុងតែល្បីល្បាញ ហើយរឿងដែលពួកគេមិនត្រូវគ្នានោះគឺថា ពួកគេធ្លាប់ទាក់ទងគ្នាដូចក្នុងរឿងពិតមែន តែក៏បែកគ្នាមួយសប្តាហ៍មុននេះ សង្ស័យតែឈ្លោះគ្នាពេកទេដឹងទើបបែក...សំណាងហើយដែលពួកគេបែកគ្នា មើលមុខគ្នាមិនចំ នៅសល់តែមួយសប្តាហ៍ទៀតរឿងរបស់គេថ្មីនេះក៏ថតចប់ បើនៅយូរជាងនេះគឺថារឿងថតកាន់តែលែងសមមិនខាន។ ហើយបើសួរថានៅស្រលាញ់គ្នាទេ? ពួកគេថតរឿងជាមួយគ្នាច្រើនហើយ អ្នកគាំទ្រក៏ស្រលាញ់ ផ្សំផ្គុំច្រើនដែរ សួរថានៅស្រលាញ់ឬមិនស្រលាញ់ បើអោយពួកគេឆ្លើយគឺពិបាកណាស់ អ្នកទាំង២ មាត់រឹងដូចគ្នា ជីមីននោះស្តេចមនុស្សហើយ ឯជេនវិញក៏កំពូលមនុស្សដែរ ដូចភ្លើងនិងសាំងអញ្ចឹង មកដឹងថាស្អែកត្រូវសម្តែងធ្វើដូចស្រលាញ់គ្នាស្ទើលេបនេះ គ្រាន់តែគិតក៏ធុញដែរ។
« ឡើងមក! ទៅឬអត់? » ចប់ម៉ោងការងារនេះ ជីមីនក៏មានចិត្ត ហៅហ្វារ៉ាជេនដែលដើរទៅមកហៅតាសុីមិនបាននេះ អោយឡើងឡានមកគេជូនទៅផ្ទះ តែចរិតស្រីជេននេះ មនុស្ស ១០០០ នាក់ក៏អូសទាញនាងមិនបានដែរ។
« អត់! »
« នែ ជេន! កុំសាុំពេកបានទេ? ចង់អោយខ្ញុំចាប់ជម្រិតឬក៏ចង់ឈរអោយអាណាចាប់ទៅបាត់? Director ប្រាប់ខ្ញុំថាកន្លែងនេះគាត់សុើបមុននឹងថតហើយៗ កន្លែងស្ងាត់បែបនេះសម្បូរក្មេងស្ទាវមកសម្ងំនៅពេលយប់ណាស់! ហើយមើលផ្លូវស្ងាត់បែបនេះ សមនឹងមានតាសុីទេ? ហើយជិះតាសុីក៏មិនល្អប៉ុន្មានដែរអ្នកម្នាង! »
« រៀបរាប់ឆ្អែតឬនៅ? »
« ឡើងមក! » ជីមីននិយាយតែមួយម៉ាត់ចុងក្រោយនេះ នាងក៏ឡើងឡានពិតមែន! នាងក៏ហត់មិនចង់ឈ្លោះ មិនចង់ចាំឡានដូចគ្នា។
« បើ fan ដឹងថានាងក្បាលរឹង មិនចេះស្តាប់ភាសាមនុស្សបែបនេះ គេគិតយ៉ាងម៉េចទៅណ៎ »
« យ៉ាងម៉េច? គេប្រាកដជាគិតថាខ្ញុំគួរអោយស្រលាញ់ធម្មតាៗ មិនមែនដូចអ្នកខ្លះបើ fan ដឹងថាអត់មាយាទ... ដើរទាក់ទងស្រីមិនច្បាស់លាស់-
« នែ! អោយតែទាក់ទងមនុស្សស្រីដឹងតែន័យមិនល្អតែម្តង? »
« ចាស៎! មេត្តាចេញឡានទៅ! » ជេននិយាយកាត់សម្តីរាងក្រាស់ បើនាងតមាត់ទៀតគឺថាមិនបានទៅផ្ទះទាំង ២ នឹងឯង! ហេតុដែលពួកគេនិយាយមិនចូលគ្នា តែងតែទាស់សម្តីគ្នាបែបនេះឯង ទើបការបែកគ្នាជាជម្រើសល្អបំផុត។
« ស្អែកអោយអ្នកគ្រប់គ្រងរំសាយកម្មវិធីទៅ! »
« ក៏បាន! គិតថាខ្ញុំចង់នៅក្បែរលោកខ្លាំងហ៎? »To be continued....
អោយចឹងឡើង😔 😔
YOU ARE READING
សម្តែងស្នេហ៍
Random« សម្តែងធ្វើជាស្រលាញ់នាងបាន សម្តែងធ្វើជាស្អប់នាងក៏បាន! វាជាការងាររបស់ខ្ញុំស្រាប់ហើយ » ជីមីន វូលវើសេន