ភាគ ១១.

170 9 0
                                    

#សម្តែងស្នេហ៍
ជីមីន វូលវើសេន | ហ្វារ៉ាជេន ខាសសុីឌី
#ភាគ១១.

ទម្រាំតែមកដល់ទីតាំងថតមេឃក៏រៀងងងឹតទៅហើយ ទើបពួកគេត្រូវថតឈុតនេះភ្លាមៗនិងឆាប់រហ័ស អ្វីដែលសំខាន់រឿងនេះ ជេនត្រូវយំសឹងតែគ្រប់ភាគ...ហើយឈុតនេះក៏ដូចគ្នា នាងកំពុងតែបញ្ចូលអារម្មណ៍យំទៀតហើយ។

« កុំគិតច្រើនណាជេន! គ្រាន់តែសម្តែង គ្រាន់តែការងារទេ! » ជីមីនក៏ឆ្លៀតចូលមកនិយាយបន្តិចព្រោះឈុតនេះគេអានរួចហើយ គេក៏ដឹងថាជេននឹងគិតមិនខាន...
« តោះចាប់ផ្តើមទៅបង! » ជីមីនចេញទៅភ្លាម ជេនក៏ប្រាប់អោយផ្តើមតែម្តង នៅសុីពេលយូរធ្វើអី បើរឿងត្រូវកើតឡើងវានឹងកើតឡើងហើយ។
...

ឈុតដែលចំណាយពេលប្រមាណជា ៣០ មុននេះក៏ថតចប់ ចប់ភ្លាមជេនក៏រត់ចេញទៅហាក់ចង់សម្រួលអារម្មណ៍អោយល្អជាងនេះ ឈុតមុននេះនាងស្ទើតែក្អួតឈាមពិតប្រាកដ នាងយំក៏ពិតប្រាកដ ពេលនេះទោះជាថតចប់ក៏គ្រប់យ៉ាងនៅដក់ជាប់នឹងអារម្មណ៍នាងដដែល ឈុតជីមីននិងសុីសុីថើបគឺដូចពិតខ្លាំងណាស់ ពួកគេជាតារាសម្តែងដ៏មានទេពកោសល្យណាស់ណ៎ ឈុតថើបដូចខ្លាំងណាស់ ដូចជាពេលដែលជេនចាប់បានពួកគេនៅក្រោយឆាកអញ្ចឹង ការថើបគឺដូចគ្នាមិនខុស។

« ជេន! » គិតដើមដង្ហើមដល់តែម្តង ជីមីនក៏មកដល់ភ្លាម គេមកលួងជេននឹងណា គេដឹងច្បាស់ពេកហើយថាជេននឹងគិតបែ​បណា ត្រូវហើយឈុតមុននេះគឺជាឈុតដែលជីមីននិងសុីសុីត្រូវថើបគ្នា ហើយជេនត្រូវចូលមកឃើញពួកគេលួចទាក់ទងគ្នាបែបនេះ គិតៗទៅមិនខុសពីជីវិតពិតប៉ុន្មានទេ។
« លោកធ្វើបានល្អខ្លាំងណាស់! មិនខុសពីអ្វីដែលខ្ញុំធ្លាប់ឃើញទេ! ហើយខ្ញុំជឿថាមិនមែនបងភីតចង់ហៅពីរនាក់នោះមកធ្វើជាតួបន្សំទេ! មានអ្នកចង់បញ្ឈឺខ្ញុំច្បាស់ណាស់! ចប់រឿងនេះ ឈប់មកធ្វើការជាមួយខ្ញុំទៀត! » និយាយតែពិននេះជេនក៏ដើរចេញពីរាងក្រាស់ទៅ នាងធុញថប់ នាងហត់ គ្រប់គ្នាដូចជាលេងសើចនឹងជីវិតនាងពេកហើយ។
...

ផាច់!
សម្លេងទះកំផ្លៀងបន្លឺឡើងមួយទំហឹងដូចជាប្រើកម្លាំងលើសអ្វីដែលព្រាងទុកហើយ មួយកំផ្លៀងមុននេះខ្លាំងដល់ថ្នាក់មាត់ឆាលីនមានឈាមគែមមាត់ទៅហើយ!

« Cut!!! » អ្នកដឹកនាំរឿងក៏ផ្អាកភ្លាមព្រោះមើលទៅនេះមិនមែនជាអ្វីដែលព្រាងទុកទេ ថ្ពាល់របស់លីនឡើងក្រហមភ្លាមៗ ជាប់ស្នាមម្រាមដៃច្បាស់ៗតែម្តង។
« ជូលី! នាងកើតស្អីនាងនឹង? នាងប្រើដៃជ្រុលហើយ! លីនមកនេះ! » ថេយ៉ុងដែលកំពុងនៅកណ្តាលស្រីស្រស់ទាំងពីរ ក៏និយាយឡើងរួចក៏ទាញដៃលីនចេញទៅ អ្វីដែលជូលីធ្វើមុននេះគឺមានចេតនាសុទ្ធសាធ ទោះជាឈុតនេះត្រូវធ្វើបែបនេះក៏នាងមិនអាចទះខ្លាំងបែបនេះដែរ។
..

« លីនឈឺខ្លាំងទេ? » ថេយ៉ុងទាញមេឆាលីនមកកន្លែងស្ងាត់ក្បែរទឹកជ្រោះ សម្លេងខ្ទរខ្ទានេះ​, នាងងាកមុខចេញប្រុងនឹងដើរចេញតែគេក៏ឃាត់សិន គេពិតជាខ្វល់នឹងលីនមែន មិនមែនត្រឹមតែជាដៃគូរួមកាងារទេ ហើយគេក៏ឆ្ងល់និងចង់ដឹងដូចគ្នាថាហេតុអីបានជាលីនចូលចិត្តគេចមុខគេម្ល៉េះ?
« មិនបាច់មកខ្វល់ពីខ្ញុំទេ ទៅមើលមិត្តស្រីរបស់លោកទៅ! នាងខឹងអីលូវហើយ! » និយាយតែពិននេះរាងស្តើងក៏កន្ត្រាក់ដៃចេញពីរាងក្រាស់ចុះមកជ្រលងក្រោមបន្តិច មកស្តាប់មកមើលទឹកជ្រោះវិញជាជាងនៅនិយាយជាមួយសង្សារគេ។
« អួយយយ » ដើរលើថ្មវារៀងរអិលបន្តិចហើយ លីនក៏រអិលពិតមែន តែថេយ៉ុងមិនអោយនាងដួលទាន់ក៏ចាប់នាងជាប់ទាញនាងមកកៀកនឹងខ្លួន ហើយដៃម្ខាងចាប់ដៃនាង ដៃម្ខាងទៀតក៏ចាប់ចង្កេះនាងជាប់។
« ជូលីមិនមែនជាមិត្តស្រីរបស់ខ្ញុំទេ! ខ្ញុំគ្មានមិត្តស្រីព្រោះខ្ញុំកំពុងចាំមនុស្សម្នាក់បើកចិត្ត បើកឪកាសអោយខ្ញុំយកមកធ្វើជាមិត្តស្រី...
« ចាស៎ អញ្ចឹងសំណាងល្អណា! » និយាយតែពិននេះលីនក៏រុញគេចេញអោយប្រលែងកាយនាង ពេលនេះនាងបានដឹងចម្លើយីមាត់គេច្បាស់នាងក៏រៀងធូរចិត្តមិនសូវខ្វល់ពីជូលីដូចមុន ធូរខ្លួនបន្តិច។
« នែ មេឆាលីន! នាងកុំធ្វើដូចមិនដឹងបានទេ? ខ្ញុំនិយាយពិននេះហើយ នាងនៅមិនយល់ទៀត? » ថេយ៉ុងស្រែកនិយាយទៅកាន់អ្នកដែលដើរចេញពីគេជាថ្មីនោះ ហេតុអីក៏នាងតែងតែដើរចេញពីគេបែបនេះ?
« ខ្ញុំពិតជាមិនដឹងមែន! តែទោះជាខ្ញុំដឹងក៏ខ្ញុំមិនមែនចិត្តងាយដូចជូលីរបស់លោកដែរ! » លីនបែរមកតបនឹងគេតែពិននេះនាងក៏រត់ទៅតែម្តង នាងងាកមកមុននេះក៏ឃើញថាមុខនាងក្រហមព្រឿងៗទៅហើយ គិតទៅមនុស្សឆាប់អៀនបែបនេះមែន អញ្ចឹងទើបនាងចូលចិត្តតែគេចមុខពីគេ។
« នែ កុំរត់ដួលអីលូវហើយ! » ថេយ៉ុងស្រែកទៅនាងជាថ្មី ដោយញញឹមស្រាលៗ បានឮពាក្យនាងនិយាយមុននេះហើយ គេញញឹមដោយមិនដឹងខ្លួន នាងគួរអោយស្រលាញ់ពេកទេដឹង?

To be continued...

#JiminJan កាល pink ដូចគេ😂

សម្តែងស្នេហ៍Where stories live. Discover now