ភាគ ៤.

181 8 0
                                    

#សម្តែងស្នេហ៍
ជីមីន វូលវើសេន | ហ្វារ៉ាជេន ខាសសុីឌី
#ភាគ៤.

///

« តោះយើង! ឈុតថើប! 1-2-3 action! » អ្នកដឹកនាំរឿងស្រែកឡើងបែបនេះ កំលោះក្រមុំមួយគូខាងនោះក៏ចាប់ផ្តើមធ្វើការងាររបស់ពួកគេ។
« ឈប់ៗៗៗ! » មាត់ហ្វារ៉ាជេននិងហេនរីរៀបនឹងប៉ះគ្នាទៅហើយ សម្លេងស្រែកក៏បន្លឺឡើងកាត់ចង្វាក់នាំអោយអ្នកដឹកនាំត្រូវស្រែក cut យ៉ាងរហ័ស។
« ជីមីន? »
« ខ្ញុំសុំជេនទៅសិនបានទេ? ហើយឈុតនេះលើកថ្ងៃថតទៅណា! បងអាចថតឈុត ថេយ៉ុង និង ឆាលីនមុនបាន! ខ្ញុំមានការជាមួយនាងពិតមែន! » ជីមីនចូលមកនិយាយជាមួយអ្នកដឹកនាំរឿង , ជាធម្មតាគេជាតារាជួរមុខ ហើយគេក៏ជាតារាសំណព្វរបស់អ្នកដឹករឿងគ្រប់គ្នាដែលដឹកនាំការងារជាមួយគេ...ដូច្នេះគេនិយាយអីក៏សមដែរ។
« អូខេៗ ហេនរីអាចសម្រាកបានណា ពួកយើងផ្អាកសិន! ហើយជេនអាចទៅបាន! »
« ហឺ? តែ...
« អត់មានតែបៃតងអីទេ! ម៉ោះ! » ជីមីននិយាយកាន់ហ្វារ៉ាជេនហើយនាយក៏ទាញដៃនាងចេញទៅតែម្តង សាច់ការខ្លាំងណាស់ឬដែលមកកាត់ការងារនាងពាក់កណ្តាលទី ហើយអូសនាងទៅច្រងាប់ច្រងិលបែបនេះ?
« នែ លែង!!! ឆ្កួតហេស? » ជេនប្រលែងដៃគេចេញ ឈរអោបដៃសម្លក់រាងក្រាស់ បែបមិនយល់ពីបំណងរបស់គេ គេគិតអីសុខៗមករករឿងនាងកណ្តាលម៉ោងការងារបែបនេះ។
« ហេតុអីនាងទទួលរឿងដែលមានឈុតថើប? »
« ហើយវាទាក់ទងអីនឹងលោក? ការងារខ្ញុំ គ្រាន់តែរឿងថើបគ្នាវាធម្មតាទេ មិនមែនដូចលោកដែលទទួលថតរឿងមាន NC មានឈុត No Children ក្មេងមើលមិនកើតនោះ...
« អើយយ ពួកយើងក៏ធ្លាប់ថតឈុតបែបនោះជាមួយគ្នា! ហើយលើកនេះឈុតនោះគេថតស្រាលៗទេ ខ្ញុំមិនបានធ្វើអីសុីសុីមែនទែនទេ! »
« បាន! ឈប់និយាយ! ត្រូវគិតថាពួកយើងបែកគ្នាហើយ ខ្ញុំក៏គួរឈប់ខ្វល់ពីការងាររបស់លោក លោកក៏គួរឈប់ខ្វល់ពីការងាររបស់ខ្ញុំ! យល់? បានហើយទៅវិញទៅ! ឈប់មករំខានខ្ញុំទៀត! » ជេននិយាយច្បាស់ៗ ចង់និយាយអោយដាច់ស្រេចជាមួយគេ បើពួកគេនៅតែរំខានជីវិតផ្ទាល់ខ្លួនរបស់គ្នាទៀត បែកគ្នាដូចជាអត់បែកអញ្ចឹង។
« អូខេ! ទទួលស្គាល់ថាពួកយើងបែកគ្នាហើយ! តែឃើញនាងថតរឿងជាមួយប្រុសផ្សេងខ្ញុំមិនអូខេទេ! ចាំមើលរឿងក្រោយខ្ញុំអោយអ្នកដឹកនាំរឿង ចាប់នាងដាក់ជាមួយខ្ញុំទៀត! ហឹស! » ជីមីនក៏និយាយតបមកនាងវិញ មិនដឹងថានាយលេងសើចឬនិយាយមែន... ស្តាប់ទៅកំប្លែងៗតែទឹកមុខនាយគឺស្មើធេងទៅវិញ។
« ឆ្កួតៗ! អឹមម » ជេរគេបានត្រឹមតែមួយម៉ាត់ នាយកំលោះក៏ចាប់ជេនថើប, ថើបមាត់នាងបន្តិច នាយក៏ក្តាប់មាត់សម្លក់នាងតែម្តង។
« វាថីលោកឯង!!! ឆ្កួតមែនទេ?? អាយយ »
« ថើបអោយជ្រះស្នាមថើបរបស់អាឆ្កួតនោះ! »

To be continued...

អូខេ ចឹងក៏ចឹងទៅ ស'មីន😔

សម្តែងស្នេហ៍Where stories live. Discover now