ភាគ ៣

214 10 1
                                    

#សម្តែងស្នេហ៍
ជីមីន វូលវើសេន | ហ្វារ៉ាជេន ខាសសុីឌី
#ភាគ៣.

( ជីមីន តើលោកអាចបកស្រាយពីទំនាក់ទំនងរបស់លោកនិងអ្នកនាង ហ្វារ៉ាជេនបានទេ? ) អ្នកកាសែតបានចោមរោមសួរជីមីនពីសំណួរមួយនេះ , នាយសង្ហាញញឹមបន្តិច លើកមេក្រូឡើងបម្រុងនឹងឆ្លើយតប តែក៏មានអ្នកទាញមេក្រូចេញពីមាត់របស់នាយយ៉ាងរហ័ស ដែលមិនមែនជាជេន ព្រោះនាងក៏ចាំស្តាប់គេ ចង់ដឹងចម្លើយដូចគ្នា។
« Event នៅមិនទាន់ចប់នៅឡើយទេចាស៎ បងមីនសូមឡើងលើឆាកវិញ » សុីសុីចូលមកទាញមេក្រូពីជីមីនហើយក៏និយាយបែបនេះឡើង បន្ថែមដោយការទាញដៃជីមីនទៅលើឆាកវិញទៀតផង។
« បានហើយម៉ោះ! » ឆាលីនក៏ទាញដៃជេនទៅតែម្តង ថេយ៉ុងក៏បានមកដល់កន្លែងពួកនាងហើយ តែលីនក៏ជ្រើសបំបុកស្មាគេអូសជេនចេញទៅតែម្តង។
...

« អើយយ បីសទៅហើយ! នែ ឯងមានសតិខ្លះបានទេ? យើងនិយាយតែឯងមួយថ្ងៃហើយ » មកដល់ក្នុងឡាន ពួកនាងក៏មិនទាន់ចេញដំណើរទៅណា ដោយឆាលីននៅរអ៊ូរទាំងនឹងរឿងមុននេះ ខុសពីហ្វារ៉ាជេនដែលនៅគាំងធ្មឹង ហាក់មិនអស់ចិត្តនឹងរឿងរបស់ជីមីននិងសុីសុីសោះ! ពួកគេពិតជាមិនមានអ្វីមែនហេស? តែសុីសុីនាងខ្វាយខ្វល់ពីជីមីនណាស់។
« នែ! ឯងគិតថាពួកគេគ្រាន់តែសម្តែងផ្គាប់ចិត្តហ្វេន ឬក៏ពួកគេមានអ្វីពិតមែន? » ទីបំផុតជេនក៏និយាយ តែនាងនិយាយប្រធានបទផ្សេងចាកពីលីនសុទ្ធសាធ។
« មិត្តភក្តិ...ឯងនៅស្រលាញ់គេហើយយយ មិនអីទេ បើគ្មានសតិក្នុងខ្លួនដល់ថ្នាក់នេះយើងទៅប្រាប់គាត់អោយ! Event មិនទាន់ចប់ទេ... » និយាយតែពិននេះ ឆាលីនក៏បើកទ្វារឡានបម្រុងនឹងចេញទៅតែក៏ត្រូវជេនចាប់ជាប់មិនអោយទៅរួចនឹងឯង! គិតអីទៅប្រាប់គេហេស? មើលមនុស្សផងលោកអើយ។

ក្រឺងៗៗ

« ឈប់សិន! » ជេនឃាត់លីនហើយនាងក៏លើកទូរស័ព្ទ ហើយឆាលីនក៏ចាំស្តាប់ថាមានរឿងអីដូចគ្នា អ្នកណាជាអ្នកខលមក?
« ជីមីនខលមក? »
( អូនជេន! ស្អែកអូនមាន event ប្រូម៉ូតផលិតផលជាមួយហេនរី...
« ខ្ញុំទទួល! ទទួលណាបង!!! ហើយគម្រោងយកខ្ញុំជាតួជាមួយហេនរី ថតរឿងខ្លីនោះក៏ខ្ញុំអូខេដែរ! ស្អែកពេលចប់កម្មវិធី យើងចុះកុងត្រាជាមួយគេទៅបង បាយៗ » និយាយកាត់អ្នកគ្រប់គ្រងតែពិននេះ ជេនក៏ចុចបិទទូរស័ព្ទតែម្តង នេះនាងព្រមលឿនម្ល៉េះ? ចម្លែកដល់ហើយ។
« នែ! ឯងដល់ថ្នាក់នេះ? »
« អើ!!! យើងត្រូវតែឈ្នះគេអោយបាន!!! »
....

« ជេនថតរឿងជាមួយអាហេនរី...
« អើ! ហើយយើងត្រូវគេយកធ្វើជាតួរងជាមួយលីន-
« មិនបាច់ថតទេ អាថេយ៍! » ពត៍មានលឿនជាងព្យុះទៅទៀត! ដល់ម៉ោងសម្រាករបស់ជីមីនភ្លាម គេក៏បើកទូរស័ព្ទហើយក៏ឃើញពីពត៍មានដែលហ្វារ៉ាជេនមានរឿងឆាប់ៗជាមួយហេនរី តារាសម្តែងរូបសង្ហាល្បីឈ្មោះម្នាក់ទៀតនោះ...ហើយរឿងនេះហើយដែលគេនៅមិនសុខ។
« នែ! មិនថតយ៉ាងម៉េច? ផលិតកម្មរបស់យើង! »
« អើយយយយ ផលិតកម្មរបស់ឯងហើយ ឯងថតធ្វើអីទៀត? លុយចាយមិនអស់ទេទៅ! មិនបាច់ថតទេ យើងមិនចង់អោយរឿងនោះទៅមុខឡើយ...
« តែយើងចង់ថតជាមួយឆាលីន... Sorry ណាមិត្តសម្លាញ់ បើឯងប្រច័ណ្ឌជេន...បន្តប្រច័ណ្ឌទៅសម្លាញ់! »

To be continued...

មិត្តល្អកម្ររកបាន...

សម្តែងស្នេហ៍Where stories live. Discover now