#សម្តែងស្នេហ៍
ជីមីន វូលវើសេន | ហ្វារ៉ាជេន ខាសសុីឌី
#ភាគ២.ថ្ងៃថ្មីមកដល់ event របស់ជីមីន និង ហ្វារ៉ាជេនក៏បានរំសាយមែន ពួកគេនៅតែយករឿងផ្ទាល់ខ្លួនមកបាំងមុខ ខកខានការងារបាត់ទៅហើយ! តែសម្រាប់ជីមីនគឺអត់ទេ! ផលិតកម្មរបស់គេនិងជេនខុសគ្នា ហើយគេក៏ខុសពីជេនដែរ! រំសាយការងារជាមួយជេនភ្លាម គេក៏មានការងារថ្មីភ្លាម...
« ម៉ួម៉ៅណាស់វើយ!!! លីន! គេនៅស្រលាញ់យើង តែគេលេងចរិតណាស់! មិនបានទេ! ឯងត្រូវតែជូនយើងទៅ event របស់គេអីឡូវនេះ! »
« នែ! មិនទៅទេ! ថេយ៉ុងគេនៅទីនោះដែរ! យើងក៏បានរំសាយការងារជាមួយថេយ៉ុងដែរ! ជេន! យើងកំពុងតែគិតមិនចេញដូចគ្នា! សង្សាររបស់ថេយ៉ុងគេបំផ្លាញការងាររបស់យើងច្រើនពេកហើយ! នាងប្រច័ណ្ឌថេយ៉ុងនិងយើង នាងក៏អោយថេយ៉ុងរំសាយការងាររបស់យើងនិងថេយ៉ុងរហូត បើអាច...យើងចង់ធ្វើតែឯងផង តែគ្មាន event ណាទាក់ទងមកទេ រីឯថេយ៉ុងគេមានតែឯងរហូត...រឿងចប់ទៅយើងដាច់ការងារអស់បែបនេះហេ-
« អូខេ ឈប់ៗ! ជូនយើងទៅ event របស់ជីមីនហើយយើងនឹងជួយឯងដោះស្រាយរឿងសង្សាររបស់ថេយ៉ុងណា? ណាៗៗអ្នកនាង មេឆាលីន... » ភាពអង្វរកររបស់ហ្វារ៉ាជេន និងកិច្ចព្រមព្រៀងសហការថាជេននិងជួយនាងវិញនោះ ឆាលីនក៏ព្រមជូនជេនទៅ ពេលខ្លះនាងក៏ឆ្ងល់ថាតើជីមីននៅស្រលាញ់ជេនឬក៏ជេនឯនេះទេដែលនៅស្រលាញ់ជីមីននោះ? ស្នេហាពួកគេរញ៉េរញ៉ៃ នាំទុក្ខតែអ្នកជុំវិញខ្លួនទេ។
___ហ្វារ៉ាជេន និង មេឆាលីន ឈានជើងចូលមកក្នុងហ្វូងមនុស្ស ប្រជ្រៀតទៅឈរខាងមុខឆាក អោយឃើញច្បាស់ពីសភាពសង្សារចាស់របស់នាងមានការងារជាមួយតួស្រីថ្មីដែលពួកគេក៏មានរឿងជាមួយគ្នាឆាប់ៗ គិតទៅជីមីនរវល់សម្បើមណាស់ ទើបតែថតរឿងជាមួយនាងចប់ក៏មានរឿងថ្មីហើយ ចាំមើលបានដូចនាងទេ? ជីមីននិងស្រីម្នាក់នេះធ្លាប់ថតរឿងមួយជាមួយគ្នាពីមុនមកហើយម្តងហើយ មិននឹកស្មានថាមានអ្នកយកពួកគេមកជាថ្មីសោះ។
« លោកជីមីន! លោកអាចបង្ហើបបន្តិចបានទេថា #ជីមីនជេន ឬក៏ #ជីមីនសុីសុី? » ឈរសន្លឹងទៅរាងក្រាស់មិនទាន់អស់ចិត្តផង ពិធីករក៏សួរសំណួរនេះឡើង នាំអោយជេនបែរទៅសម្លក់ពិធីករនោះ ហើយក៏សម្លក់មកកាន់ជីមីនចាំស្តាប់ចម្លើយដូចគ្នា។
« ចុះបើជា #ជីមីនសុីសុី គ្រប់គ្នាគិតយ៉ាងម៉េចដែរ? » រាងក្រាស់តបសំណួររបស់ពិធីករដោយសម្លឹងទៅមើលស្រីស្រស់ដែលបន្លំខ្លួនមកធ្វើអ្នកគាំទ្រ រួចក៏កំពុងសម្លឹងមកកាន់គេពីក្នុងហ្វូងមនុស្សជាច្រើននោះ។
« ឭហើយឬនៅ? បានហើយជេន! ទៅវិញ! » មកឮជីមីនឆ្លើយសំណួរស្រស់ៗ មិនគិតយូរបែបនេះហើយនៅរំពឹងអីទៀតថាគេនៅស្រលាញ់ជេន? បញ្ឈឺស្រស់ៗតែម្តង! ឆាលីនក៏រំអុកអោយជេនទៅវិញ នាងមិនឈឺចាប់ខ្លះទេឬមកឈរមើលគេស្វីតបែបនេះ?
« មិនទៅទេ! យើងនៅចាំចាប់ហែក សុីសុី សិន! » នាងចង់នៅចាំស្តាប់ ចាំមើលកាយវិការស្និទ្ធស្នាលហើយក៏ឈឺប្រេះទ្រូងតែឯងមែនទេ? នាងចង់បែបនេះតែឆាលីនមិនចង់ទេ នាងក៏មានហេតុផលនាងដែរ។
« អើយយ ជេន!!! ថេយ៉ុងគេមើលមកពីក្រោយនោះ គេមើលស្គាល់យើង! នែ! ជីមីនចង់ចុះពីលើឆាកមកហើយ! រត់ទៅនាងជេនអើយយ គេចង់មកបើកមុខឯងណា! នែ សន្និសីទកាសែតច្រើនណាស់! មិនមែនស្លាប់តែឯងទេ យើងក៏មិនរស់ដែរ សុំអង្វរជេន!!! »
« និយាយលេងទេបាទ! អាចជា #ជីមីនជេន ទេដឹង? នេះមិត្តស្រីរបស់ខ្ញុំមកគាំទ្រខ្ញុំផ្ទាល់...
« អើ យើងរត់ហើយ ឯងដោះស្រាយទៅ! » ឃើញជីមីនចុះមកឈរពីមុខជេនបែបនេះ ឆាលីនក៏បែរខ្នងរត់តែម្តង តែថាអ្វីមិនដូចនាងគិតទេ...
« អៃយ៉ា លីន... មកគាំទ្រខ្ញុំដែរមែនទេ? »
( អាយយយ #ជីមីនជេន និង #ថេយ៉ុងលីន ក្នុងពេលតែមួយ? ) អ្នកគាំទ្រស្រែកមិនស្ទើទេ តែការតែងខ្លួនរបស់ជេននិងឆាលីនមិនសាកសមនឹងពេលនេះសោះ ពួកនាងបិទបាំងមុខ ឃ្លុំដូចចោរអញ្ចឹង នេះនៅមានអ្នកមើលដឹងទៀត។
« នែ ជីមីន! អ្នកណាមិត្តស្រីលោក? ខ្ញុំគ្មានមិត្តប្រុសតាណើបៗដូចលោកទេ »To be continued...
ពាក្យសរសើររាប់លាន តែអូនជេនជ្រើសដៀលបងមីនមុខ fan😭😭
![](https://img.wattpad.com/cover/341507299-288-k216353.jpg)
YOU ARE READING
សម្តែងស្នេហ៍
Random« សម្តែងធ្វើជាស្រលាញ់នាងបាន សម្តែងធ្វើជាស្អប់នាងក៏បាន! វាជាការងាររបស់ខ្ញុំស្រាប់ហើយ » ជីមីន វូលវើសេន