#សម្តែងស្នេហ៍
ជីមីន វូលវើសេន | ហ្វារ៉ាជេន ខាសសុីឌី
#ភាគ៥.« និយាយប៉ុន្មានដងទៀតទើបចូលខួរលោក? ពួកយើងបែកគ្នាហើយ ខ្ញុំធ្វើអីជារឿងខ្ញុំ! លោកធ្វើអីជារឿងលោក! កុំមករញ៉េរញ៉ៃជីវិតខ្ញុំទៀត! » និយាយតែពិននេះ ជេនក៏ច្រានជីមីនចេញ រួចក៏ត្រឡប់ចូលទៅថតវិញ, នាងមិនអាចមកច្រានចោលការងារដោយសារតែគេទៀតទេ! គេបំផ្លាញជីវិតនាងមិនឆ្អែតទេឬ? មិនមែនសុខៗនាងចង់បែកទេ នាងក៏នៅតែស្រលាញ់គេគ្រាន់តែថាទង្វើរបស់គេខ្លះនាងមិនចង់ទ្រាំបន្តទៀត។
...« នេស! កុំពិបាកចិត្ត! » ឈរសុខៗក៏មានមនុស្សម្នាក់ហុចភេសជ្ជៈអោយហ្វារ៉ាជេនមួយដប, ងាកទៅឃើញមុខម្ចាស់ទឹកហើយជេនក៏មិនបានពេញចិត្តនឹងទទួលដែរ។
« មិនត្រូវការ! » ជេនច្រានដបនោះចេញដល់ថ្នាក់វាធ្លាក់ចេញពីដៃរបស់សុីសុី, ហើយនាងក៏ដើរចេញទៅមិនសូម្បីងាកក្រោយ, នាងមិនដឹងពីបំណងល្អរបស់សុីសុីទេ តែនាងគ្រាន់តែដឹងថាវាមិនមែនជាបំណងល្អពិតប្រាកដឡើយ។
« ហឺយយយ ខែនេះខ្ញុំមានតែរឿងល្អពិតមែន! » សុីសុីញញឹមបន្តិច រួចក៏រើសដបដើរចេញដោយមើលទៅនាងដូចជារីករាយនឹងទង្វើដែលជេនធ្វើមកលើនាងណាស់។
...យប់បន្តិច ជេនក៏មកសម្រាកមុន នាងហត់ណាស់ ហត់ទាំងកាយហត់ទាំងចិត្ត, សម្លឹងគ្រែដែលនាងគេង នាងស្រណោះគ្រប់យ៉ាង ទង្វើនាងបង្ហាញថានាងស្អប់ជីមីនណាស់! តែរូបថតរបស់គេនៅពេញបន្ទប់នាងនៅឡើយ នាងស្រលាញ់ជីមីនណាស់ មិនគួរណាគេក្បត់នាងច្រើនលើកច្រើនដងឡើយ...
ក្រឺងៗៗ
« ហឺយយយ! ស្អីទៀតហើយ? » ទូរស័ព្ទនាងរោទ៍ជាច្រើនដង ដល់ថ្នាក់នាងត្រូវលើកមកមើល មានអ្នកផ្ញើសារមកនាងច្រើនណាស់ ទាំងក្រុមការងារនិងអ្នកគាំទ្រតែថា...វាមិនមែនជារឿងល្អឡើយ!
( ហេតុអីក៏នាងជាមនុស្សបែបនេះ? ខ្ញុំខុសណាា់ដែលគាំទ្រមនុស្សដូចជានាង! )
( អូនគិតអីជេន? អូនពូកែសម្តែងណាស់! គ្រាន់តែសម្តែងជាយកពីសុីសុីក៏មិនបាន? រូបរបស់អូនបោះទឹករបស់សុីសុីចោលនោះ ផ្ទុះពេញអុីនធឺណេត! គ្រប់គ្នាគេជេរប្រមាថអូនមិនតិចទេ! ក្រុមហ៊ុនដែលហៅ promote ជាច្រើនក៏ cancel អូនដែរ! គេរំសាយការងារជាមួយអូនអស់ហើយ! សូម្បីតែអ្នកឧបត្ថម្ភអោយរឿងដែលអូនថតជាមួយហេនរីក៏គេឈប់ឧបត្ថម្ភ! អស់ sponsor ពួកយើងថតលែងបានហើយ! ) ត្រូវប្រាកដណាស់! សារដែលអ្នកគ្រប់គ្រងរបស់នាងផ្ញើមកនេះគឺពិតទាំងអស់! រឿងដែលនាងបដិសេធទឹករបស់សុីសុីអោយនាងនោះមានអ្នកថតជាប់ ហើយគេក៏ផុសពេញបណ្តាញសង្គមអីឡូវនាងចប់តែម្តង។
( ជេន!!! យើងនៅឆ្ងាយណាស់យើងទៅអោបឯងមិបបានទេ ហឹកៗ ជេន! យើងសន្យានឹងសងសឹកនាងឆ្កួតនោះអោយឯង តែពេលនេះ...យើងទៅមិនទាន់ពិតមែន! កុំទាន់គិតច្រើន! ចាំយើងណាជេន ) សាររបស់ឆាលីនធ្វើអោយនាងស្រក់ទឹកភ្នែកតែម្តង! នាងកំពុងតែអារម្មណ៍មិនល្អក៏មកមានរឿងបែបនេះទៀត អោយនាងធ្វើយ៉ាងណា? គេជេរ តិះដៀលនាងគ្រប់គ្នា សម្ពាធជាន់នាងសឹងតែនាងងើបលែងរួចទៅហើយពេលនេះ។ក្រឺងៗ
« ហឹកៗ លោកខលមកខ្ញុំរកស្អី? ខលមកសើចចម្អកអោយខ្ញុំមែនទេ? ហឹកៗ កុំមកពាក់ព័ន្ធជាមួយខ្ញុំទៀតជីមីន! »
( កុំទាន់គិតច្រើន បើកទ្វារអោយបងសិនបានទេ? កុំយំបានទេជេន? )To be continued...
YOU ARE READING
សម្តែងស្នេហ៍
Random« សម្តែងធ្វើជាស្រលាញ់នាងបាន សម្តែងធ្វើជាស្អប់នាងក៏បាន! វាជាការងាររបស់ខ្ញុំស្រាប់ហើយ » ជីមីន វូលវើសេន