ភាគ ៩.

147 8 0
                                    

#សម្តែងស្នេហ៍
ជីមីន វូលវើសេន | ហ្វារ៉ាជេន ខាសសុីឌី
#ភាគ៩.

« អីឡូវហេនរីព្រមដូរតួឬអត់? » អ្នកដឹកនាំរឿងបែរមកសួរហេនរីពេក ព្រោះគាត់ក៏គិតថាជីមីនសមនឹងតួនេះជាងហេនរីដែរ!
« ខ្ញុំអូខេគ្រប់យ៉ាង! ខ្ចិលបំបែកបំបាក់គូគេ អញ្ចឹងខ្ញុំទៅផ្ទះហើយ! កំពុងខ្ចិលផង » ហេនរីនិយាយតែពិននេះនាយក៏ចាកចេញទៅ នាយមិនសូវជាចង់បានការងារនេះប៉ុន្មានទេព្រោះដឹងថាគូជីមីនជេនកំពុងតែល្បី គេមកយកតួរឿងនេះហ្វេនក៏មិនបានពេញចិត្តដែរ។
« សម្រេចថាថតឈុតនេះមុនទៅបងភីត! ឈុតក្រោយចាំខ្ញុំមើលសាច់រឿងក្រោយទៀត! » ជីមីននិយាយតែពិននេះគេក៏ប្រុងនឹងថើបហ្វារ៉ាជេនភ្លាមៗ តែកិតថាជេនចិត្តងាយដល់ថ្នាក់នេះហេស?
« អូយយ ជេន! » រាងតូចធាក់ជីមីនមួយជើងដួលព្រូស ពេលខ្លះរាងតូចមួយនេះហើយដែលកម្លាំងខ្លាំងដូចយក្សា ប្រើហិង្សាលើរាងក្រាស់រហូត។
« ឈុតនេះខ្ញុំត្រូវយំ! សុំបញ្ចូលអារម្មណ៍មួយភ្លែត! » ជេនសម្លក់ជីមីនបន្តិចមុននឹងបែរមុខចេញពីគេ បញ្ចូលអារម្មណ៍តាមសម្តីរបស់នាង។
« តោះ! Action! » បងអ្នកដឹកនាំរឿងស្រែកឡើងតែពិននេះជេនក៏បែរមកវិញដោយទឹកភ្នែករហាម នេះជាអ្វីដែលជីមីនមិនចង់ឃើញឡើយ គេចាញ់ទឹកភ្នែកជេនណាស់! មិនថាសម្តែងឬក៏ពិតប្រាកដគេមិនចង់ឃើញសោះតែម្តង​! តែនេះជាការងារគេមិនអាចគេចវេសបានឡើយ។
( រ៉ូមីអូ...បងបានសន្យាអ្វីខ្លះ? បងថាបងនឹងមិនក្បត់ខ្ញុំទេ! តែចុងក្រោយពាក្យសន្យារបស់បងដូចក្រដាសដែលឆេះក្នុងភ្នក់ភ្លើង! វាមិនដែលបានផលម្តងណាឡើយ! ) ជេននិយាយឃ្លាប្រយោគរបស់នាងក្នុងនាមជាតូសម្តែង​ តែហេតុអ្វីប្រយោគទាំងនេះវាចាក់ទ្រូងជីមីនពិតៗដល់ថ្នាក់នេះ? ទឹកភ្នែកជេនពេលនេះដូចជាពិតៗខ្លាំងមែនទែន ប្រៀបដូចជាពាក្យដែលនាងចង់និយាយទៅជីមីនផ្ទាល់អញ្ចឹង!
( បងសុំទោសជូលៀត...រឿងគ្រប់យ៉ាងជាកំហុសរបស់បង បងអាក្រក់ បងមិនល្អ បងមិនចេះកែប្រែកំហុសរបស់បង...​តែអូនត្រូវចាំ ទោះជាបងអាក្រក់យ៉ាងណាក៏បងស្រឡាញ់អូន មិនអាចប្តូរទៅជានរណាបានឡើយ ទោះជាបងព្យាយាមបំភ្លេចអូន ព្យាយាមដោះលែងអូនទៅ ក៏បងមិននៅតែធ្វើមិនបាន បងត្រូវការអូនគ្រប់ពេល ទើបបងនៅតែព្យាយាមតាមអូនគ្រប់ជំហានបែបនេះ! ) ជីមីនក៏តបប្រយោគតួដែលគេកំពុងតែសម្តែងជាមួយនាងនេះ តែហេតុអីក៏សាច់រឿងនេះ ឈុតនេះដូចជាពួកគេនិយាយពាក្យក្នុងចិត្តរបស់ពួកគេទៅកាន់គ្នាម្ល៉េះ?
« Cut! ពួកយើងសម្រាកចុះថ្ងៃនេះ! ជេនមើលទៅហត់ហើយ! ស្អែកថតនៅទីតាំងណាចាំបងប្រាប់ក្នុងឆាត ពួកយើងបំបែកគ្នាសម្រាកចុះ! » អ្នកដឹកនាំក៏សម្រេចចិត្តថតបញ្ចប់ឈុតមួយនេះ ពួកគេតែងតែថតតែមួយដងក៏ល្អមិនចាំបាច់ថតពីរដង! ហើយជេនថតច្រើនណាស់ថ្ងៃនេះ អោយនាងសម្រាកខ្លះទៅ។
« បងសុំទោស! » ឮពាក្យកាត់ភ្លាម ជីមីនក៏ទាញរាងតូចមកអោបភ្លាម ដោយថើបថ្ងាសនាងលួងលោមអោយនាងបាត់យំ ជាធម្មតាទេយំហើយពិបាកនឹងបាត់ភ្លាមៗណាស់ តែថាគេសុំទោសនាងរឿងអី? នៅចូលតួឬក៏យ៉ាងម៉េច?​
« ម៉ោះ ឈប់យំ! បងជូនទៅញុាំអី! » រាងក្រាស់លើកដៃទាំងគូជូតទឹកភ្នែកអោយនាងរួចក៏ទាញដៃនាងទៅតែម្តង​ គេស្គាល់ជេនច្បាស់ជាងនរណាៗទាំងអស់គេដឹងថាត្រូវធ្វើបែបណាហើយ!
«​ មិនបាច់មកធ្វើល្អជាមួយខ្ញុំទេ! ខ្ញុំមិនត្រូវគ្នាជាមួយលោកទេ! »
«​ មិនបាច់ត្រ្រូវមិនបាច់ធ្វើសង្សាគ្នាក៏បាន បងចាំដណ្ដឹងយកធ្វើប្រពន្ធតែម្តង! »​

To be continued...

មុខក្រាស់។ចប់

សម្តែងស្នេហ៍Where stories live. Discover now