ជួបគ្នាសារជាថ្មីបន្ទាប់ពីការបាត់មុខជាយូរ មានកំហុសឆ្គងត្រង់ណាអធ្យាស្រ័យផងណា😭
#សម្តែងស្នេហ៍
ជីមីន វូលវើសេន | ហ្វារ៉ាជេន ខាសសុីឌី
#ភាគ១៣." វាជារឿងចៃដន្យឬក៏ព្រហ្មលិខិតលេងសើចនឹងខ្ញុំ? ពិភពលោកនេះហាក់យកខ្ញុំលេងសើច មិនគិតពីផ្លូវចិត្តខ្ញុំសូម្បីបន្តិច មនុស្សនៅជុំវិញខ្លួនខ្ញុំសុទ្ធតែជាមនុស្សបោកប្រាស់ បំផ្លាញទំនុកចិត្តខ្ញុំ ធ្វើអោយខ្ញុំខ្លាចនឹងទទួលនរណាម្នាក់មកក្នុងជីវិត ខ្លាចនឹងទុកចិត្តមនុស្ស ហើយក៏មិនចង់ធ្វើអ្វីទៀតទាល់តែសោះ ចង់តែទៅកន្លែងដែលស្ងប់ស្ងាត់ សម្របសម្រួលចិត្តខ្លួនឯងអោយបានប្រសើរ ដោះលែងខ្លួនពីសង្គមមនុស្សនោះ... ខ្ញុំធ្វើជាតារាសម្តែងធ្វើអី? ធ្វើដើម្បីបំផ្លាញខ្លួនឯងមែនទេ បើរឿងដែលខ្ញុំសម្តែងសុទ្ធតែកើតឡើងក្នុងជីវិតពិតរបស់ខ្ញុំនោះ "
« ជេន! » ការគិតមុននេះត្រូវបានកាត់ផ្តាច់កាលបើមានសម្លេងមួយហៅឈ្មោះនាង លុបការគិតមុននេះអោយរសាយអស់ វត្តមានរាងសង្ហាមិនបានធ្វើអោយនាងមានអារម្មណ៍ធូរស្រាលអីបន្តិចទេ គេនេះហើយដែលជាមូលហេតុធំបំផុតដែលបានផ្លាស់ប្តូរនាងអោយក្លាយជាមនុស្សស្រងូតស្រងាត់ មានរបួសបេះដូងមិនសះស្បើយដល់សព្វថ្ងៃនេះ។
« យប់នេះបងសូមទៅគេងជាមួយបានទេ? បងខានទៅខុនដូរបងយូរពេក គេផ្តាច់ភ្លើង ផ្តាច់ទឹក ស្អែកទើបតឡើងវិញ » ជីមីនស្រដីឡើងដោយចាប់កាន់ដៃនាងតូចថ្នមៗមកផ្អឹបនឹងថ្ពាល់ មើលទៅគេល្អណាស់ ស្រលាញ់នាងណាស់ ថ្នាក់ថ្នមនាងខ្លាំងណាស់ត្រូវទេ? តែគេនេះជាមនុស្សដែលឡប់សតិខ្លាំងបំផុត គេផ្លាស់ប្តូរ 360 ដឺក្រេតាមតែចិត្តគេ។
« ស្រីលោកច្រើនណាស់ ជ្រើសម្នាក់ទៅ ខ្ញុំមានភ្ញៀវយប់នេះ » និយាយតែពិននេះហ្វារ៉ាជេនក៏ងើបចេញទៅ បន្តការងាររបស់នាង នាងគ្មានពេលមកចំណាយចិត្តទៅលើគេនាំតែមានអារម្មណ៍ល្អទាន់ទេ នាងលែងចង់មានអារម្មណ៍ល្អៗជាមួយគេតទៅទៀតហើយ។
« អ្នកណាគេ? » ទឹកមុខដែលញញឹមញញែមមុននេះប្រែជាបង្កប់កំហឹង ហាក់ពុះកញ្រ្ជោល ប្រតិកម្មជាខ្លាំងជាមួយនឹងសម្តីស្រីស្រស់ ដែលស្តាប់ទៅធម្មតាតែចាក់ស្រេះការចង់ដឹងរបស់គេជាខ្លាំង។
« ដឹងត្រឹមតែមិនមែនលោកទៅបានហើយ! »
____« ម៉ោះកូនៗ ឈុតនេះជីមីនត្រូវដេកជាមួយសុីសុី ប៉ុន្តែពួកយើងថតត្រឹមតែពេលជីមីនដោះអាវទេ គឺថាថើបរៀងរោលរាលបន្តិចជីមីនដោះអាវក្រៅសុីសុី ដោះអាវខ្លួនឯងហើយជេនរត់ចូលទៅគឺពួកយើងកាត់តែម្តង អូខេ? យើងកាត់ដាក់ភាគបន្ត អោយអ្នកទស្សនារំជើបរំជួលម៉ួម៉ៅបន្តិច អូខេយល់? » អ្នកដឹកនាំនិយាយត្រឹមនេះគ្រប់គ្នាក៏ងក់ក្បាល កាម៉េរាក៏ចាប់ផ្តើមចុចថត ជីមីនបោះសុីសុីទៅលើគ្រែ ចាប់ផ្តើមថើបនាងដូចអ្វីដែលគេប្រាប់ ក្រោមក្រសែភ្នែកគ្រប់គ្នាក៏ដូចជាជេនផងដែរ នាងអង្គុយចាំដល់ឈុតរបស់នាងនោះអី។
« អ្ហឹម » ការថើបហាក់ដូចជារោលរាលខុសធម្មតា ជីមីនចាប់ទាញអាវសុីសុីកន្ត្រាក់ចេញ រួចគេក៏ដោះអាវខ្លួនឯងចេញ ញើសហូរសស្រាក់ ហេតុការដូចមិនសូវស្រួលយ៉ាងម៉េចមិនដឹង។
« បិទវាំងននទៅ! » ជីមីនស្រែកមកតែពិននេះគេក៏បន្តទៀត អ្នករៀបចំក៏បិទវាំងននតាមសម្តីគេ ម៉េចនឹងមានអ្នកហ៊ានឃាត់ ព្រោះគ្រប់គ្នាខ្លាចថាគេនឹងឈប់ថតណាស់ គ្មានអ្នកណាហ៊ានជំទាស់ជីមីនទេ។
« អ្ហាស៎ អ្ហឹស » សម្លេងថ្ងួចថ្ងូរបន្លឺឡើងគួរអោយខ្ពើមរអើម មនុស្សនៅជុំវិញគេលែងខ្វល់ទៅហើយ ព្រោះគេខ្វល់ក៏គេធ្វើអីមិនបានដែរ។
« ហួសហេតុ! » ជេនមិនទាំងបានចូលថតផង គិតទៅគេអត់ឃ្លាន អត់កេរ្តិ៍ខ្មាសណាស់ មិនចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង គ្មានច្បាស់លាស់នឹងការងារគួរអោយស្អប់ ជេនឈឺឡើងលែងមានអារម្មណ៍អីទៅហើយ។To be continued...
ចាស៎ បងមីន☺️
YOU ARE READING
សម្តែងស្នេហ៍
De Todo« សម្តែងធ្វើជាស្រលាញ់នាងបាន សម្តែងធ្វើជាស្អប់នាងក៏បាន! វាជាការងាររបស់ខ្ញុំស្រាប់ហើយ » ជីមីន វូលវើសេន